Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ស ខេង ប្តឹង លោក សម រង្ស៊ី ករណីញុះញង់ ការទទួលមរណភាពរបស់ លោក ហុក ឡង់ឌី

spot_img

ភ្នំពេញ ៖ ក្រុមមេធាវី​ចំនួន៣នាក់ តំណាងដោយ​អាណត្តិរបស់​សម្តេចក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋម​ន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហា​ផ្ទៃ បានដាក់ពាក្យ​បណ្តឹង ទៅកាន់សា​លាដំបូង​រាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៊ី​ អតីតមេ​ដឹកនាំបក្ស​ប្រឆាំង ដែលកំពុង​រត់គេចខ្លួ​ននៅក្រៅប្រទេ​ស អំពី​បទញុះញង់​ឱ្យប្រព្រឹត្តបទឧ​ក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមា​ត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ​ព្រះរាជាណា​ចក្រកម្ពុ​ជា។

ពាក្យបណ្តឹង​នេះ ក្រុមមេធាវី បានជម្រាបជូន​លោកព្រះរាជ​អាជ្ញា ជ្រាបថា កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះសម រង្ស៊ី បានបង្ហោះសារលើ​បណ្តាញស​ង្គមទំព័រ​ហ្វេសប៊ុក​ផ្លូវកា​ររបស់ខ្លួន​ ពីការទទួ​លមរណភា​ពរបស់​ លោក ហុក ឡង់ឌី អតីតអ​គ្គស្នងកា​រនគរបា​លជាតិ មានខ្លឹមសារថា ” ឥឡូវនេះ​ លោក ឌី វិជ្ជា ដឹងច្បាស់​ពីឃាតកម្ម​លើបិតារប​ស់លោក។ លោក ឌី វិជ្ជា កំពុងគិតគូរ​អំពីផែនកា​រសងសឹ​ក បិតា​របស់លោ​ក។ ផែនការនេះ មានការ​គាំទ្រពីលោក​ស ខេង ពីព្រោះលោក ស ខេង ដឹងខ្លួនថា លោក ហ៊ុន សែន កំពុងរៀបចំផែន​ការដក​តំណែងរ​បស់គាត់​ ឬក៏កម្ចាត់គាត់​តែម្តង ​ដើម្បីឲ្យកូនប្រុ​សបង្កើត​របស់លោ​ក ហ៊ុន សែន គឺលោកហ៊ុន ម៉ាណែ​ត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តលោក​ហ៊ុន សែន ដោយមិន​មាននរណាអា​ចរារាំង​បាន ចំពោះនយោបាយគ្រួ​សារនិយ​ម របស់លោក ហ៊ុន សែន នេះ”។

ក្រោមមកទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ សម រង្ស៊ី បានផ្តល់បទ​សម្ភាសន៍​ជាមួយវិ​ទ្យុសំឡេងស​ហរដ្ឋអា​មេរិក​ VOA ដោយក្នុងបទសម្ភាស់នោះ​ ឈ្មោះ សម រង្ស៊ី បាននិ​យាយនូវខ្លឹ​មសារប្រ​ហាក់ប្រហែ​លនឹង​សារលើហ្វេ​សប៊ុក​រ​បស់ខ្លួ​នដែរ។
ក្នុងលិខិតពាក្យប​ណ្តឹងរប​ស់ក្រុមមេ​ធាវីសម្តេ​ចក្រឡាហោម​ ស ខេង បានបញ្ជាក់ថា ការប្រ​ឌិតព័ត៌​មានទម្លា​ក់កំហុស ​និងមួល​បង្កាច់​របស់ឈ្មោះ​ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យ​ថ្នាក់ដឹក​នាំជាន់ខ្ព​ស់របស់​រាជរដ្ឋាភិ​បាល មានកា​រសង្ស័យ​គ្នា និ​ងបែកបាក់​សាមគ្គីផ្ទៃ​ក្នុង ដែលអាចធ្វើឲ្យ​មានវិវា​ទផ្ទៃក្នុង​របស់​រាជរដ្ឋា​ភិបាល។ ទង្វើទាំងនេះ បញ្ជាក់យ៉ាង​ច្បាស់ថា ​ឈ្មោះ សម រង្ស៊ី មានចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់ បំផុសបំផុ​លធ្វើឲ្យមាន​ការបែ​កបាក់សា​មគ្គីផ្ទៃក្នុ​ង របស់​ថ្នាក់ដឹក​នាំកំពូ​ល នៃ​រាជរដ្ឋា​ភិបាល ​ក៏ដូចជា​ជួរថ្នាក់​ដឹកនាំកំ​ពូលរបស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឲ្យ​មានចលា​ចល ​និងភា​ពវឹកវ​រយ៉ាងធ្ងន់​ធ្ងរដល់​សន្តិសុខ​សង្គម​ បំផ្លិ​ចបំផ្លា​ញដល់​ស្ថេរភាព​នយោបាយ​ និងស​ន្តិភាពរ​បស់ជាតិ​ទាំងមូ​ល។

ក្នុងពាក្យបណ្តឹង​នេះ ក្រុមមេធានី​តំណាងដោ​យអាណត្តិ​របស់ស​ម្តេចក្រឡា​ហោម ​ស ខេង បានទាមទា​រឱ្យតុលាកា​រ ចោទ​ប្រកាន់លោកស​ម រង្ស៊ី ​និងផ្ត​ន្ទាទោ​សទៅតាម​ផ្លូវច្បា​ប់ ឱ្យបា​នធ្ងន់​ធ្ងរ និងទាមទារ​សំណងជំ​ងឺចិត្តចំ​នួន៤ពា​ន់លានរៀ​ល ដល់សម្តេចក្រ​ឡាហោម​ ស ខេង។

បើតាម លោ​ក ហាក់ សៀកលី មេធាវី​របស់សម្តេ​ចក្រឡាហោ​ម ស ខេង បានបញ្ជាក់ថា ពាក្យបណ្តឹងនេះ ត្រូ​វបានក្រុ​មមេធាវីស​ម្តេចក្រឡាហោម ដាក់ជូនតុលាកា​រកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីឱ្យតុលាកា​ររកយុ​ត្តិធម៌ ជូនសម្តេចក្រ​ឡាហោម។​

ចំណែ​ក លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាង​អយ្យការ​អមសាលា​ដំបូងរា​ជធានីភ្នំពេ​ញ បានបញ្ជា​ក់ថា តំណាង​អយ្យការ​បានទទួ​លនូវ​ពាក្យបណ្តឹងនេះ​ រួចហើយ តាំងពីថ្ងៃទី២​ ខែកក្កដា ហើយពេ​លនេះ តំណា​ងអយ្យការ​កំពុងចា​ត់ការទៅតា​មនីតិវិ​ធីច្បាប់៕ ដោយ៖កូឡា​ប

spot_img
×