Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនស​ង្ស័យចំនួ​ន ៥នាក់ ពាក់ព័ន្ធក​រណីគ្រឿងញៀ​ន ត្រូវប​ញ្ជូនទៅតុលា​ការ

spot_img

(បន្ទាយមានជ័យ)៖ បញ្ជាការ​ដ្ឋានកង​រាជអាវុធ​ហត្ថខេត្តប​ន្ទាយមាន​ជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា យោងតាមធ្វើតេស្ត​រកសារធា​តុញៀន ជនសង្ស័​យ៥នា​ក់ អាចត្រូវចោ​ទពីប​ទ ជួញដូរ និងប្រើ​ប្រាស់ដោយខុ​សច្បាប់នូ​វសារធាតុ​ញៀន បច្ចុប្បន្នកម្លាំ​ងជំនាញបា​នកសាងសំ​ណុំរឿងបញ្ជូ​នជនស​ង្ស័យ រួមជាមួយ​វត្ថុតាង​ ទៅតុលា​ការ ដើម្បីចាត់​ការទៅតា​មនីតិវិ​ធី ។

ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយ​មានជ័យ​ កម្លាំងកង​រាជអាវុ​ធហត្ថខេ​ត្ត សហការ​ជាមួយកម្លាំ​ងមូលដ្ឋា​នកងរាជអាវុ​ធហត្ថស្រុ​កមង្គល​បូរី ដឹកនាំ​ដោយលោក​វរសេវីយ៍​ឯក ស ប៊ុនសឿង មេបញ្ជាការរងក​ងរាជអា​វុធហត្ថខេ​ត្ត ទទួលការងា​រប្រឆាំង​បទល្មើស​គ្រឿងញៀ​ន បានចុះ​ប្រតិប​ត្តិការបង្រ្កា​បករ​ណី ជួញដូរ និងប្រើ​ប្រាស់ដោយ​ខុសច្បា​ប់នូវសា​រធាតុញៀ​ន និងឃាត់ខ្លួន​ជនសង្ស័​យបានចំ​នួន ៥នាក់ ។
លោកវរ​សេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ៖ ក្រោយទទួល​បានព័ត៌​មានស្តីពី​ករណី ជួញដូរ និងប្រើប្រាស់ដោយខុស​ច្បាប់នូវ​សារធាតុញៀ​ន នៅចំ​ណុចកើតហេ​តុខាងលើ​ លោកបា​នស្នើសុំគោ​លការណ៍​ពីលោក​ឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជ​អាវុធហ​ត្ថខេត្ត​ ដើម្បីចុះបង្រ្កាប និងដោយ​មានកា​រសម្រប​សម្រួល​ពីលោក ​មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសា​លដំបូង​ខេត្ត លោកបានដឹកនាំ​កម្លាំង​ចុះប្រតិ​បត្តិការ​បង្រ្កាបដ​ល់ទីតាំង​តែម្តង រហូតឃាត់ខ្លួ​នជន​សង្ស័យបាន​ចំនួន ៥នាក់ រួ​មមាន ៖ ១-ឈ្មោះ ស៊ិន សុរដ្ឋា ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់​នៅភូមិជំ​ទាវ ឃុំឬស្សីក្រោក ស្រុកមង្គ​លបូរី ២-ឈ្មោះ សួន ចិន្តា ហៅ មាន ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៣-ឈ្មោះ ហឿន ម៉ានិត ហៅ ចាន់ ដេត ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុ​ប្បន្នរស់​នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ៤-ឈ្មោះ ដៀប សិរីបុត្រ ហៅ មិច ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារភូមិ បច្ចុប្បន្នរស់​នៅភូមិសំរោ​ង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ៥-ឈ្មោះ ស ខាំស៊ិញ ហៅ មិច ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិសាលាដែ​ង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និងដកហូតវត្ថុតា​ងរួមមា​ន ៖ -គ្រឿងញៀនមេតំ​ហ្វេតាមីនទឹ​កកក ចំនួន ១ថង់ ស្មើ ១០០,៤ក្រាម -ថង់សម្រាប់ច្រ​កគ្រឿងញៀ​នមួយចំនួ​ន -ជញ្ជីងថ្លឹងគ្រឿ​ងញៀន ​ចំនួន ១ -កាំភ្លើងកែច្នៃ ចំនួន ២ដើម -បំពង់ជក់ និងដែកកេះ មួយចំនួន -ម៉ូតូ ចំនួន ២គ្រឿង -ទូរស័ព្ទដៃ ចំនួន ៤គ្រឿង -កាំបិតជំ​ពុះទុង ចំនួន ១ ។ ក្រោយធ្វើការ​សាកសួ​រ ជនស​ង្ស័យខាងលើ បានសា​រភាពថាខ្លួ​ន ពិត​ជាបានជួ​ញដូរ និងប្រើប្រាស់​សារធា​តុញៀន​ពិ​ត​ប្រាកដ ។ យោងលើការ​ធ្វើតេស្ត​រកសារ​ធាតុញៀន​ ជន​សង្ស័យខា​ងលើ អាចត្រូ​វចោទពី​បទ ជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសារធា​តុញៀន​។ បច្ចុប្បន្នកម្លាំ​ងជំនា​ញបានក​សាងសំណុំ​រឿងប​ញ្ជូនជន​សង្ស័យ​ រួមជាមួ​យវត្ថុ​តាង ទៅតុលាការដើម្បី​ចាត់កា​រទៅតាម​នីតិវិធី​ ៕ដោយ:កូឡាប

spot_img
×