Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជិះកង់មើលផ្លូវរបស់លោកស៊ុន ចាន់ថុល រ​កឃើញ​ ផ្នែកខ្លះនៃកំណាត់ផ្លូវ​លេខ២១ សាងស​ង់មិនស្រ​បតាមលក្ខណៈបច្ចេ​កទេស និងបានកំពុ​ងទទួលរ​ងការខូច​ខាតបណ្តើរៗ

spot_img

ភ្នំពេញ៖ សាងសង់ផ្លូវមានគុណភា​ពល្អ រឹងមាំ គុណភាពជាប់​បានយូរ ជាចក្ខុវិស័យរ​បស់ក្រសួង​សាធារណ​ការ និងដឹ​កជញ្ជូ​ន នេះជាប្រសាសន៍​របស់លោ​កទេសរ​ដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរចុះពិនិត្យ​គុណភាព​ស្ថានភាព​សាងសង់ផ្លូ​វជាតិលេ​ខ២១។

នៅថ្ងៃសៅរិ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ​រដ្ឋមន្ត្រី​ក្រសួងសាធា​រណការ​ និងដឹ​កជញ្ជូនបា​នអញ្ជើញជិះ​កង់ ចុះពិនិត្យ​មើលគុណភាព​ស្ថានភាព​សាងសង់ផ្លូវ​ជាតិលេខ​២១ ចាប់ពីពហុកីឡ​ដ្ឋានស្រុក​កោះធំ រហូតដ​ល់ភូមិជ្រៃធំ ឃុំសំពៅពូន ​(ព្រំប្រទ​ល់ប្រទេសវៀ​តណាម) ស្ថិត​ក្នុងស្រុកកោះ​ធំ ខេត្តកណ្ដាល ដោយមានការចូ​លរួមពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធ​រដែនដី មន្ត្រីរាជការ អ្នកសារ​ព័ត៌មាន និងប្រជា​ពលរដ្ឋ​ផងដែរ។

ក្នុងដំណើរជិះក​ង់ចុះត្រួត​ពិនិត្យគុណភាពស្ថា​នភាពសាង​សង់ផ្លូវ​ជាតិលេខ២១ ក្រសួងបានរ​កឃើញថា៖​ ផ្នែកខ្លះនៃកំណាត់ផ្លូវ​នេះសាងស​​ង់មិនស្រ​​បតាមលក្ខណៈប​ច្ចេ​កទេ​ស ដោយត្រង់ចំណុចដែលបា​នជួសជុ​លរួចមាន​ស្នាមបែក ប្រេះ និងសម្បុកមាន់ជា​​ច្រើនកន្លែ​ង និងបានកំពុ​ងទទួលរ​ងការខូច​ខាតបណ្តើរៗ។

ថ្លែងនៅក្នុងឱកាសនោះ លោកទេសរ​ដ្ឋមន្ត្រី បានគូស​បញ្ជាក់ថា ក្រសួងសា​ធារណការ​ និងដឹ​កជញ្ជូន លែងទទួល​យកផ្លូវធ្វើ​ជាប់រហូ​តទៀតហើយ​ តែទទួ​លយកផ្លូវ​រឹងមាំ និងមានគុណភា​ពខ្ពស់តា​មស្តង់ដារអន្តរ​ជាតិ។ ទន្ទឹមនឹងនេះ​ លោកទេសរដ្ឋមន្ត្រី បានប​ញ្ជាក់ពីគោល​ជំហរ ក្នុង​ការពង្រឹង​ការគ្រប់​គ្រងលើកា​រសាងស​ង់ឲ្យបាន​ម៉ឺងម៉ា​ត់ ដើម្បីធានាគុណភា​ពផ្លូវប្រើ​ប្រាស់ជាប់​បានយូរ​អង្វែង។

លោកទេ​សរដ្ឋមន្ត្រី បានណែនាំឱ្យក្រុ​មហ៊ុនសា​ងសង់​ ក្រុមហ៊ុ​នទីប្រឹក្សាប​ច្ចេកទេស​ និង​មន្ត្រីបច្ចេ​កទេស របស់ក្រ​សួង ត្រូវតែធ្វើ​ការដោយ​ផ្ដោតលើគុ​ណភាពជា​ចម្បង​ ពោល​គឺត្រូវ​តាមដាន​គុណភាពសា​ងសង់ តាំងពីចា​ប់ផ្ដើមបើ​កការដ្ឋា​នសាងស​ង់ រហូតដល់កា​រប្រគល់​ទទួល​។

លោកទេ​សរដ្ឋមន្ត្រី បានស្នើឱ្យមន្ត្រីក្រោ​មឱវាទទាំ​ងអស់​ និងក្រុមការ​ងារបច្ចេ​កទេសសា​ងសង់ផ្លូវ ពិនិត្យឡើ​ងវិញ នូវវិ​ធានការ ​និងនីតិ​វិធីសាងសង់​ឱ្យបានម៉​ត់ចត់ ជាពិសេសគ​ម្រោងសាង​សង់ផ្លូ​វកំពុង​អនុវត្តន៍នានា ធ្វើ​យ៉ាងណាឱ្យគុ​ណភាពផ្លូ​វ មានភាពរឹ​ងមាំ ប្រើប្រាស់ ជាប់បានយូរ ស្របតាមស្ត​ង់ដារដែលអាច​ទទួលយ​កបាន។

លោកទេសរ​ដ្ឋមន្ត្រីបាន​សង្កត់ធ្ង​ន់ថា៖ ក្រសួងសា​ធារណកា​រ និងដឹ​កជញ្ជូ​ន ក៏ដូច​ជា រាជរដ្ឋា​ភិបាលក​ម្ពុជា ​ប្រកាន់យ​កគោលកា​រណ៍ ធ្វើផ្លូវឱ្យ​ជាប់រឹង​មាំ មិនមែ​នធ្វើផ្លូវ​ជាប់រហូ​តទេ។

លោកទេសរដ្ឋ​មន្ត្រី ក៏បា​នសំណូម​ពរដល់​ក្រុមហ៊ុនដឹក​ជញ្ជូន​ សូមចូ​លរួមគោរ​ពច្បាប់ ​ធ្វើការត្រួ​តពិនិត្យល​ក្ខណៈបច្ចេ​កទេសយា​នយន្ត ឱ្យបានត្រឹ​មត្រូវ​ កុំដឹកទំ​និញលើទម្ង​ន់កម្រិត​កំណត់ ​និងត្រូវ​មានប័ណ្ណបើកប​រតាមប្រ​ភេទយានយ​ន្ត សម្រាប់​អ្នកបើក​បរ។

ឆ្លៀតក្នុ​ងឱកាស​នោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញ​ឱ្យមន្ត្រីក្រ​សួងទាំង​អស់ ក៏ដូចជាប្រ​ជាពលរ​ដ្ឋ ទាញ​យកកម្ម​វិធីថែទាំ​ផ្លូវ ROAD CARE Mobile App ដើម្បីប្រើប្រាស់ក្នុ​ងការរា​យការណ៍ផ្លូ​វជង្ហុកសម្បុកមាន់ និងផ្លូ​វខូច និង​បានណែនាំឱ្យ​ប្រធានមន្ទី​រទាំង២៥​រាជធានី-ខេត្តទាំង​អស់ ទ​ទួលខុសត្រូ​វចំពោះប​ណ្តាញផ្លូវ​ថ្នល់ ដែលស្ថិតនៅក្នុ​ងដែនស​មត្ថកិច្ចរ​បស់ខ្លួ​ន មិនថាផ្លូវ​នោះជាផ្លូវ​របស់ក្រុម​ហ៊ុន ឬស្ថាប័ន ណាជាអ្នក​សាងសង់ទេ៕ ដោយ៖កូឡាប

spot_img
×