Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​មិនធម្មតា ហ៊ាន​ក្លែងបន្លំ​ជា​អាវុធហត្ថ​ហើយ នៅ​ហ៊ាន​ឆបោក​ប្រាក់​អ្នក​ដ៏​ទៃ ដើម្បី​ចូល​ក្របខណ្ឌ​អាវុធហត្ថ​ទៀត​!

spot_img

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី ឆបោក​។​

ជនសង្ស័យ​ឈ្មោះ ជួង សេត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​លេខ​៦ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន ក្នុង​ឯកសណ្ឋាន អាវយឺត អ​.​ហ ពណ៌​ខ្មៅ និង ខោ​ពណ៌​ត្រេអ៊ី ព្រមទាំង​ដកហូត​បាន អាយ​ឌី ចំនួន ០១ គ្រឿង​, កាំភ្លើង​ជ័រ ០១ ដើម ពណ៌​ខ្មៅ​ដាក់​ក្នុង​ស្រោម ពាក់ព័ន្ធ​ករណី​ឆបោក ដោយ​ជនសង្ស័យ​បាន​តាំងខ្លួន​ថា ជា​សមត្ថកិច្ច​អាវុធហត្ថ​កូនចៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅ​បោក​យកប្រាក់​ពី​ជនរងគ្រោះ​ចំនួន​04​នាក់ ថា​រត់​ការចូល​ក្របខណ្ឌ អាវុធហត្ថ ដោយ​ម្នាក់ៗ​ត្រូវ​បង់ប្រាក់ ចាប់ពី​4,000$ ទៅ 5,000$ ហើយ​ជនរងគ្រោះ​ទាំង​4​នាក់ ក៏បាន​យល់ព្រម​ប្រគល់​ប្រាក់ ជា​បន្តបន្ទាប់ បាន​ចំនួន 17,600 $ តែ​ការពិត​ជនសង្ស័យ ពុំមែន​ជា​សមត្ថកិច្ច​អាវុធហត្ថ​សោះឡើយ ហើយ​អាវុធហត្ថ​ក៏​ពុំមាន ការបង់ប្រាក់​ដើម្បី​ចូល​ក្របខណ្ឌ​នោះដែរ គឺ​មានតែ​ការប្រឡង​ចូល នៅពេលណា​មានការ​ប្រកាស​ជ្រើសរើស ពី​ក្រសួងការពារជាតិ​ប៉ុណ្ណោះ​។​

​ករណី​បំបែកសំណុំរឿង​មួយ​នេះ គឺ​ផ្តើមចេញពី ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០ និង ៣០​នាទី មាន​ជន​រង គ្រោះ​ម្នាក់​ឈ្មោះ ជា ទូ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ ជាងសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ បានមក​ដាក់ពាក្យ​បណ្ដឹង​ស្ដីពី​ករណី ឆបោក​ប្រាក់​ដោយ​រត់​ការចូល​បំរើ​ការងារ​ក្របខ័ណ្ឌ​អាវុធហត្ថ ។ ក្រោយពី​បានទទួល ពាក្យបណ្ដឹង របស់​ជនរងគ្រោះ​ហើយ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់ ធ្វើការ​កំណត់​ទីតាំង​លាក់ខ្លួន របស់​មុខសញ្ញា និង​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ នៅ​ចំណុច មុខ​ស្តា​ត​ចាស់ សង្កាត់​បឹងកក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ អំពើ​ទុ​ច្ច​រិ​ក​នេះ​ពិតប្រាកដ​មែន ដោយ​ក្នុង​ដើមឆ្នាំ​២០១៨ រូប​ខ្លួន​បាន​កុហក់​ទៅ​ឈ្មោះ ឈន ឌី ថា​រូប​ខ្លួន​គឺជា អាវុធហត្ថ​ក្រុង កូនចៅ ឯកឧត្ដម រ័ត្ន ស្រ៊ាង ហើយ​រូប​ខ្លួន​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា​ចង់​ចូលធ្វើការ​ជា​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែរ​រឺ​អត់​? ហើយ​ឈ្មោះ ឈន ឌី បាន​ប្រាប់​វិញ​ថា​គេ​ចង់​ចូល​និង​មាន​មិត្តភក្តិ​ចំនួន ០៣​នាក់​:១.​ឈ្មោះ ជា ទូ ភេទ​ប្រុស​, ២.​ឈ្មោះ សន សិទ្ធ ភេទ​ប្រុស និង ៣.​ឈ្មោះ សេង រំដោះ ភេទ​ប្រុស ក៏​ចង់​ចូលធ្វើ​ការងារ​ក្របខ័ណ្ឌ​អាវុធហត្ថ​ដែរ ។ បន្ទាប់មក​ជនសង្ស័យ ក៏បាន​ណាត់​ជនរងគ្រោះ ទាំង​០៤​នាក់ មក​ជាមួយគ្នា ដោយពេល​ទៅ​ជួប​ពួកគេ​ទាំង​០៤ នាក់​គឺ​ជនសង្ស័យ​បាន​ស្លៀកពាក់ ឯក​ស​ណ្ផា​ន​ជាម​ន្ត្រី​អាវុធហត្ថ ហើយ​បាន​បញ្ចុះ​ប​ញ្ជូ​ល​ជនរងគ្រោះ​ទាំង​០៤​នាក់ ឲ្យ​បង់ប្រាក់​ម្នាក់ 4,000$ (​បួន​ពាន់​ដុល្លារ​) ដើម្បី​រត់ការ​អោយបាន​ឈ្មោះ ចូល​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ និង​ទារ​បន្ថែម​ជា​បន្តបន្ទាប់ រហូត​សរុប​បាន​ចំនួន 17,600$ (​មួយ​ម៉ឺន​ប្រាំ​ពីរពាន់​ប្រាំមួយរយ ដុល្លារ​)​។​

​នៅ​ទីបំផុត ជនរងគ្រោះ​ម្នាក់ មានការ​សង្ស័យ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×