Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ជឿ​លើ​ខ្លួនឯង​និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការអភិវឌ្ឍប្រទេស និងសាសនា

spot_img

​តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវមាន​ជំនឿ​លើ​ខ្លួនឯង ជឿ​លើ​គោលនយោបាយ ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមគ្នា​បន្តដំណើរ​លើ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​ជា​បន្តទៀត ជាពិសេស​នៅតែ​គោរពបូជា សាសនា​តែមួយគត់ គឺ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​ថ្លែង​បែបនេះ​ក្នុងពេលដែល​លោក​បាន​អញ្ជើញ​ចូល​ល​រួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា ក្នុង​វត្ត​កោះ ស្ថិតនៅ​ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ ជាមួយនិង​បងប្អូន​ពុទ្ធ​បរិ​ស័​ទ្ធ សិស្សានុសិស្ស និង​មន្ត្រីរាជការ​ទាំងអស់​នៅក្នុង​ស្រុក​អង្គរ​បូរី ។

​ឯកឧត្តម អ៊ូច ភា បាន​មាន​ប្រសា​ស​ន៏​បន្តថា បើសិនជា​ប្រទេស​អសន្តិសុខ អ្វីៗ​ក៏​មិនអាច​កើតឡើង​បាន​នោះដែរ តែបើ​ស្រុកទេស​សុខ​សប្បាយ សន្តិសុខ​សុវត្ថិភាព​ពេញលេញ មាន​ស្ថិរភាព​នយោបាយ ច្បាស់​ណាស់​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ប្រកប​របរ​រកស៊ី បាន​ដោយ​សេរី ធ្វើអោយ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរធា ប្រទេសជាតិ​ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច​កម្ពុជា​សព្វថ្ងៃនេះ​។ ក្នុង​ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បានរួម​គ្នា​កសាង និង​ធ្វើការ​អភិវឌ្ឍន៍​សម​ទ្ធិ​ផល​នានា នៅក្នុង​ទីវ​ត្ត​អារាម​ដែល​ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កាន់​ព្រះពុទ្ធសាសនា សម្រាប់​ចូល​គោរពបូជា​។​

​ឯកឧត្តម អ៊ូច ភា ក៏បាន​គូសបញ្ជាក់ថា កត្តា​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព គឺ​ពិតជា​មិនអាច​ខ្វះ​បាន​នូវ​ធនធានមនុស្ស ដែលមាន​ចិត្តធម៌​សប្បុរស យោគយល់​អធ្យាស្រ័យ​គ្នា ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ជា​ថ្នាល​បណ្តុះ​ធម៌​អហិង្សា សីលធម៌ ចំណេះដឹង​ទូទៅ ធ្វើ​ឲ្យ​ចិត្ត​ជ្រះថ្លា ជាដើម​ទុន​នៃ​គ្រឹះ​សុខសន្តិភាព​ក្នុង​ផ្លូវចិត្ត ដែលមាន​ឥទ្ធិពល​លើ​សង្គមជាតិ​ទាំងមូល​ ៕ ដោយ ៖ តាកែវ​

spot_img
×