Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ដែល​ប្លន់​ម៉ូតូឌុប​នៅ​កំពង់ឆ្នាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​

spot_img

​កំពង់ឆ្នាំង​ ៖ ជនសង្ស័យ​ម្នាក់​ក្នុងករណី​ប្លន់​ម៉ូតូឌុប នៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ត្រូ​ង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ប្លន់​នេះ​ឈ្មោះ​​មុំ សុខន ភេទ​ប្រុស មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ជននេះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួន កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ និង ដកហូត​បាន​វត្ថុតាង គឺ​ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ ។​

​គួ​រំលឹកថា បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវបាន ជនសង្ស័យ​យក​កាំបិត​ចាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ដោយ​សុ​វត្តិភាព ។

​ជនសង្ស័យ​ល្បួ​ជនរងគ្រោះ​អោយ​ឌុប​ចេញពី​កំពង់ផែ​កាណូត​ដរ ដល់​កន្លែង​ស្ងាត់ ក៏​ធ្វើ​សកម្មភាព​ចាក់​ប្លន់​តែម្តង ។​

​ហេតុការណ៍​ចាក់​ប្លន់​យក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេ​​លា​ម៉ោងជាង​១០​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នៅត្រង់​ចំ​​ណុ​ច​ព្រៃ​រណ្ដៅ​ថ្ម ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ម៉ាត់ សូ​​ហ្វី​យ៉ា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ អតីត​ជា​គ្រូបង្រៀន ចូល​និ​វ​​ត្ត​ន៍ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១១ បិទ​តែម ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​បាត់ដំបង​១K-៦០ ៤៣ ។​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជន​​រងគ្រោះ​បាន​ទៅ​រត់​ម៉ូតូឌុប​នៅ​ម្តុំ​កំពង់ផែ​កាណូត​ដរ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩ ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​របស់​ជន​រង​​គ្រោះ​ជិះ ដោយ​ប្រាប់ថា ទៅ​ចំការ​អំពៅ ស្ថិតនៅ​ឃុំ​តាំង​ក្រ​សាំង ស្រុក​ទឹកផុស ដោយ​គេ​ប្រាប់ថា​ទៅធ្វើ​ការ​នៅ​ទីនោះ ។

​ហើយ​បាន​ច​ចារ​គ្នា​ត្រូវ​ក្នុងតម្លៃ​២​ម៉ឺន​រៀល ។ ពេល​ដឹក​ទៅ​​ដល់​ចំណុច​ព្រៃ​រណ្ដៅ​ថ្ម ដែលជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​ប្រាប់​អោយ​ឈប់ រួច​បាន​ចាប់ទាញ​សក់​ក្បាល​ជនរងគ្រោះ​បំ​រ៉ុង​អាករ តែ​ពេលនោះ​ជនរងគ្រោះ​ដឹង​ក៏​រើ​បំរាស់ ហើយក៍​ត្រូវ​ជនសង្ស័យ​ចាក់​ត្រូវ​ដៃ និង ភ្នែក រង​បួស​ធ្ងន់ រត់​អោយគេ​ជួយ ។

​ក្នុងពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេ​ខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​សម​ត្ថ​កិច្ច​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ៕ ដោយ​៖​កូ​ឡាប​

spot_img
×