Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ចិត្ត​ព្រៃផ្សៃ ដុត​ផ្ទះហើយរ​ត់ទៅ​ចងក​សម្លាប់ខ្លួន ព្រោះ​ខឹង​ប្រពន្ធ​រត់ចោល​ផ្ទះ​

spot_img

​ព្រៃវែង ៖ បុរស​ម្នាក់​ជា​ប្ត៏​ប្តី​មានទំនាស់​ជាមួយ​ប្រពន្ធ ដោយសារ ខឹង​ប្រពន្ធ​រត់ចោល​ក៍​ដុត​ផ្ទះ​ខ្លួនឯង​រួច​ចងក​ក្នុង​បន្ទប់ទឹក​ខ្លួនឯង​តែម្តង​។​

នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា នៅ​​ថ្ងៃ​០៦​កើត​ខែ​អាស​ឍ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃអាទិត្យ​ទី​០៧​ខែមិថុនា​ឆ្នាំ​២០១៩ វេ​ម៉ោង ៦និង​៣០​នាទី​ មាន​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​១​ខ្នង​ទំហំ ៦​គុណ​១២ M​ ពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ឆេះ​អស់ទាំង​ស្រុង នៅ​ចំណុច​ភូមិ​ឆ្ពឹះ ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង​។ ការខូចខាត ទូរ​ដាក់​ខោអាវ ០១ ម៉ា​សុី​ន​ត្រជាក់ ០១​គ្រឿង ទូរទស្សន៍ ០១​គ្រឿង សរុប​ការខូចខាត លុយ​ដុល្លារ​ចំនួន​៣​មុឺ​ន​។​

នគរបាល​បន្ថែមថា មូលហេតុ​នៃ​ករណីនេះ គឺ​​ប្តី​មានទំនាស់​ជាមួយ​ប្រពន្ធ ខឹង​ប្រពន្ធ​រត់ចោល​ក៍​ដុត​ផ្ទះ​ខ្លួនឯង​រួច​ចងក​ក្នុង​បន្ទប់ទឹក​ខ្លួនឯង​តែម្តង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×