Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ខួប​លើក​ទី​១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

spot_img

​ព្រះវិហារ​ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ រដ្ឋបាលខេត្ត​ព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរ​ព្រះវិហារ រៀបចំ​ពិធី​អបអ​សាទរ​ខួប​លេី​ក ទី​១១​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្រោម​អធិបតី ភ​ភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ចឹក ហេង អភិបាលរង ខេត្តព្រះវិហារ លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងឱកាស​នោះ​ក៏មាន​ការចូលរួម​ដាំ​កូន​ឈេី នៅ​វត្ត​មរកត​តេ​ជោ​បុរី​ស្វ​រះ ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​រីករាយ​សាទរ​ប្រកបដោយ​សេចក្តី​មោទនៈ ចំពោះ​ការដាក់បញ្ចូល​ទ្រព្យសម្បត្តិ​ជាតិ​របស់​កម្ពុជា​យើង ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​នេះ​គឺជា​កិត្តិយស​ជាតិ ស្មើមុខស្មើមាត់​ជាមួយនឹង​ប្រទេស​ទាំងឡាយ​លើ​ឆាក​អន្តរជាតិ​។​ប្រទេស​មាន​សន្តិភាព ជាតិ​រីក​ថ្កុំថ្កើង​!​អបអរសាទរ​ខួប ១១​ឆ្នាំ នៃ​ការបញ្ចូល​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​ព្រះវិហារ ប្រាសាទ ដ៏ ពិសិដ្ឋ របស់ កម្ពុជា ដែល ស្ថិតនៅលើ ភ្នំ ដងរែក ត្រូវបាន ចុះបញ្ជី ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក នា កិច្ចប្រជុំ ទី ៣២ របស់ គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ កាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុង កេ បិ ច ប្រទេស កាណាដា ។​

​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ប្រារព្វ​ពិធី​អបអរសាទរ​លើក​ទី​១១​នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព លោក​២០០៨-២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​លេខ​៧ និង​លេខ​៨ បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំ​ទិស​ទី​១​ប្រាសាទ ព្រះវិហារ នគរបាល​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ និង​មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦០០​នាក់​។

​នៅក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លេ​ី​ក​ទី​១១ នេះ​គណ​:​អធិបតី និង​អង្គពិធី​ទាំងមូល​បាន​ចូលរួម​ដាំ​ដេី​ម​ឈេី​ចំនួន​១១១១​ដើម​ ក្នុង​បរិវេណ​វត្ត​មរតក​តេ​ជោ​បុរី​ស្វរៈ ស្ថិត​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ហ៊ុនសែន​ព្រះវិហារ​។

​គួរបញ្ជាក់​ផងដែរ​ថា​ប្រាសាទព្រះវិហារ​ត្រូវបាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​ប៊ិច ប្រទេស​កាណាដា ហេី​យ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បានរៀបចំ​ឲ្យ​មាន​គណកម្មការ​សម្របសម្រួល​ដេី​ម្បី​អភិរក្ស និង​លេី​ក​តម្លៃ​ប្រាសាទព្រះវិហារ​ដែលមាន​ប្រទេស​ចិន​និង​ឥណ្ឌា​ជា​សហប្រធាន និង​មាន​ប្រទេស​មួយចំនួនទៀត​ជា​សមាជិក​ដូចជា ប៊ែ​ល​ហ្សិ​ច បារាំង ជប៉ុន កូរ៉េ សហរដ្ឋ​អា​មេ​រិច និង​ថៃ​។ ជាមួយគ្នានេះ​ប្រទេស​ហុង គ្រី​នឹង​បាន​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​នឹង​ជួស​ជួសជុល​ក្រុម​ប្រាសាទ​កោះកែរ តាម​ការ​ស្នេី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ចំណែក​លោកស្រី ភឿង សាក់​កូ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ជួប​ជាមួយ លោកស្រី Christina Cameron អ្នក​ដែល​គោះ​ញញួរ ដាក់​​បញ្ចូល​ប្រាសាទ ព្រះវិហារ ទៅក្នុង​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក កាលពី ១១ ឆ្នាំមុន ។ ១១ ឆ្នាំ កន្លងផុត តែ ជនជាតិ​ខ្មរ គ្រប់ៗ រូប នៅតែ​ចងចាំ​ជានិច្ច និង​ជា​រៀងរហូត នូវ សេចក្តី ក្លាហាន និង​ការសម្រេច​ដ៏​ត្រឹមត្រូវ មួយ​របស់​លោកស្រី ដែល​នាំ យក​ថ្ងៃ ៧ កក្កដា មកជា​ថ្ងៃ​ប្រវត្តិសាស្ត្រ មួយទៀត ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់​ប្រាសាទខ្មែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×