Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់​ព​ន្ធ័​ករណី លួច​កាច់​សោក​យក​ម៉ូតូ ដឹក​តាម​រថយន្ត

spot_img

​ក្រុង​សៀមរាប​ ៖ នគរបាល ក្រុង​/​ស្រុក ចំនួន​០៣​ សហការគ្នា​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់​ព​ន្ធ័​ករណី លួច​កាច់​សោក​យក​ម៉ូតូ ដឹក​តាម​រថយន្ត នឹង​ដកហូត​បាន​ម៉ូតូ​ជា​វត្ថុតាង​ចំនួន​០២​គ្រឿង ប្រគល់ជូន​ជនរងគ្រោះ​វិញ ។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧:២០ នាទី​ស្ថិតនៅ​ចំណុច​មុខ​បន្ទប់​ជួល ទល់មុខ​សាលា​ប៉ៃ​តង ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​.​ខេត្ត សៀមរាប ជនរងគ្រោះ​ឈ្មោះ​សេង សុភ័ក្ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​បាត់​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ​សៀមរាប​1AB-1490 លេខ​តួលេខ​ម៉ាស៊ីន​៥២៤៧៧៥៣ ។ នៅ​ថ្ងៃខែ​ដដែល វេលា​ម៉ោង​១៧:០០​នាទី ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​.​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ​កែ ឈន់ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប បាន​បាត់​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​សេរី​ឆ្នាំ​២០១៨​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ 1AC9883 លេខ​តួលេខ​ម៉ាស៊ីន​៥១២១៨៤៩ ។ នៅ​ចន្លោះ​ពី​ម៉ោង​១៧ ទៅ​ម៉ោង​២២ ស្ថិតនៅ​ចំណុច​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម​ក្រុង​.​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ​អ៊ា ប៊ុន​ឃីម​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប ក៏បាន​បាត់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​សៀមរាប​១AE៦៥១២ លេខ​តួលេខ​ម៉ាស៊ីន​៥៤៤៤៥០៤ បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ។​

​ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​មូលដ្ឋាន និង នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​បានធ្វើការ​ផ្សព្វផ្សាយ​រាយការណ៍ ពី​ភិនភាគ​ម៉ូតូ តាម​ប្រព័ន្ធ​វិទ្យុទាក់ទង ​ID និង ប្រព័ន្ធ​គ្រុប​ទូរ​ស័ព្ទ ។

​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង​ស្នងការ​នគរបាល​ខេត្តសៀមរាប បានដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ឲ្យ​លោក​អធិការ​ទាំងអស់ ជាពិសេស អធិការដ្ឋាន​ស្រុក ដែលមាន​មូលដ្ឋាន នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦ ដឹកនាំ​កម្លាំង​ចេញ​ប្រតិ​ប​តិ្ត​ការសហការ ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ស្វែងរក​ម៉ូតូ​ដែល​បាត់​ជូន​ជនរងគ្រោះ​វិញ និង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​។​

​លុះ​វេលា​ដល់​ម៉ោង​១៩:០០​នាទី​ថ្ងៃខែ​ដដែល កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បានដាក់​ការសង្ស័យ​លើ​រថយន្ត​មួយគ្រឿង​ប្រភេទ​១២​កៅអី​ពណ៌​លឿង ដែល​បើក​គេច ចេញពី​គោលដៅ​ត្រួតពិនិត្យ ហើយ​បាន​បោះដៃ​បន្តទៅ កម្លាំង​នគរបាល​សូទ្រនិគម ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​នឹង​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក​ស៊ាំ​ង​យ៉ុង ពណ៌​លឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AY-4078 និង​ជនសង្ស័យ​ម្នាក់ ឈ្មោះ តន់ សារី ហៅ​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពក​ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង ខ​ណះ​ក្នុង​រថយន្ត​នេះ មាន​ដឹក​ម៉ូតូ​ចំនួន​០២​គ្រឿង ។​

-​ម៉ូតូ​ទី​០១ ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ សេ​១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្តាល​1AA-2050 លេខ​តួលេខ​ម៉ាស៊ីន ៥៣០៣០៦៣

-​ម៉ូតូ​ទី​០២ ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៨ សេ​១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង​1O-1643 លេខ​តួ​លេ​ម៉ាស៊ីន​៥២៤៧៧៥៣ ។​

​បន្ទាប់មក កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ នួន សក្ដិ​ចំរើន​រិ​ទ្ឋិ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម ធ្វើការ​ឆែកឆេរ លើ​រថយន្ត​ជនសង្ស័យ ហើយ​បាន​រកឃើញ​ផ្លាកលេខ​ម៉ូតូ ចំនួន​០៥​សន្លឹក និង​ប័ណ្ណ​សម្គាល់​យានយន្ត​(​កាត​គ្រី​ម៉ូតូ​)​ចំនួន​០៥​សន្លឹក រួមទាំង​ឧបករណ៍​សំរាប់​កាច់​សោ​រក​ម៉ូតូ រួមទាំង​ប្រដាប់ ថ្កិ​ប​ផ្លាកលេខ​មួយចំនួនទៀត​ផងដែរ ។ ក្រោយ​ឆែកឆេ​ឃើញថា​ជនសង្ស័យ​និង​វត្ថុតាង​សុ​ី​សង្វាក់​កំណត់ថា​មាន​បទល្មើស​ហើយ​លោក​ឧត្ដម​សេនី​យ័​ត្រី ភឹង​ចិន្តា​រ៉េត បាន​ណែនាំ លោក​លោក​អធិការនគរបាល​ស្រុក​សូទ្រនិគម ធ្វើការ​ប្រគល់​ជនសង្ស័យ​និង​វ​ត្តុ​តាង មធ្យោបាយ​ដឹកជញ្ជូន មក​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ជា​អ្នក​កសាង​សំណុំរឿង​តាម​នីតិវិធី​។

​ជនសង្ស័យ ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សារភាពថា ម៉ូតូ​ចំនួន​០២​គ្រឿង​ខាងលើ គឺ​បក្ខពួករបស់ខ្លួនបាន​លួច​យកមក ហើយ​ប្រគល់​ឲ្យ​ខ្លួនដឹក​យកទៅ​ឲ្យ​បក្ខពួក​ម្នាក់ទៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​លក់​ចេញ ដោយ​ខ្លួន​ទទួលបាន​កម្រៃ​ពី​ការដឹកជញ្ជូន​ក្នុង ០១ គ្រឿង តម្លៃ​១៥០​ដុល្លារ ។

​យោងតាម ចម្លើយសារភាព និង​វ​ត្តុ​តាង ជនសង្ស័យ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ចំណែក​បក្ខពួក​ជនសង្ស័យ ដែល​នៅ​សេសសល់ នគរបាល​បានកំណត់​អត្តសញ្ញាណ និង​បន្ត​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បន្តតៀត ។​

​វ​ត្តុ​តាង ម៉ូតូ​ចំនួន​០២​គ្រឿង ដែល​ដកហូត​បានមក​វិញ ដោយមាន​ការឯកភាព​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវបាន​នគរបាល​ក្រុង​សៀមរាប យើងខ្ញុំ ធ្វើការ ប្រគល់ជូន​ជនរងគ្រោះ​ឈ្មោះ កែ ឈន់ និង​ឈ្មោះ​សេង សុ​ភ័​ក្ត យកទៅ​ប្រើប្រាស់​វិញ​រួចរាល់​ហើយ​ផងដែរ ៕​ ដោយ ​៖​ កូ​ឡាប​

 

spot_img
×