Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចាប់​ពលរដ្ឋ បន្ទាប់​ពី​ពលរដ្ឋ​ប្ដឹង​មក​សមា​ជិ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​

spot_img

ភ្នំពេញ​៖​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ឈ្មោះ ធាង សា​រ៉ែ​ម នៅ​ភូមិ​អូ​ត្រជាក់ចិត្ត​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ទាក់​ទង​មក​ថា​គាត់​ត្រូវបាន​អធិការ​ង​ស្រុក​ស្ទឹងហាវ​ឈ្មោះ ភារ​ម្យ និង​មេ​ប៉ុស្តិ៍​ឈ្មោះ ចាន់ណា បាន​ធ្វេី​ការចាប់ខ្លួន បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្ដឹង​មក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​ក្រុមការងារ​យេី​ង​ទេី​ប​ចុះ​សិក្សា​កាលពី​ថ្មីៗ​នេះ ហេី​យ​ការចាប់​នេះ​គឺ​ពលរដ្ឋ ឈ្មោះ សា​រ៉ែ​ម ​អះអាងថា គេ​គំរាម​គាត់​អោយ​ផ្ដិតមេដៃ​លេី​កិច្ចសន្យា​ប្រគល់​ដី​អោយគេ​បន្ថែមទៀត ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វីល្លាម សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក នៅ​ថ្ងៃទី​៧​កក្កដា​នេះ​។​

​លោក​បាន​បន្តថា អ្វីដែល​កត់សម្គាល់ អត្តសញ្ញាណ​ដែល​ចុះ​ចាប់​ជនរងគ្រោះ គឺជា​អត្តសញ្ញាណ​ដែល​ជនរងគ្រោះ​​អះអាង​ប្រាប់​មក​ក្រុមការងារ​យេី​ង​ថា ​ជា​ក្រុម​រៀបចំ​រចនាសម្ព័ន្ធ​ធ្វេី​ស៊ី​ដី​របស់គាត់​។​

​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​សុំ​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សិន រឿង​ខុស​រឿង​ត្រូវសុំ​កុំអាល​និយាយ ព្រោះ​ការងារ​នេះ​កំពុង​ដំណេី​រការ​នីតិវិធី ការចាប់​ភាគី​ម្ចាស់​បណ្ដឹង​គឺ​ធ្វេី​អោយ​ការងារ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​រាំងស្ទះ​! មួយវិញទៀត​ពាក់ព័ន្ធ​នឹង​ជំលោះ​ដីធ្លី គោលការណ៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ លោក ពុំ​អនុញ្ញាតអោយ​ជាប់គុក​ច្រ​វ៉ា​ក់​នោះទេ​។

​ជា​ឧទាហរណ៍ ៖ ករណី​ដីធ្លី​កន្លងមក យេី​ង​ស៊េី​ប​អង្កេត​ថា រចនាសម្ព័ន្ធ​ខិលខូច គេ​មិន​ចាប់​ម្ចាស់​ដី​តាម​វិវាទ​ដីធ្លី​ទេ តែ​គេ​ច្រេី​ន​រំលោភ​អនុសាសន៍​សម្ដេច​ដោយ យកលុយ យក​អំណាច មួលបង្កាច់​ចោទ​ម្ចាស់​ដី​ឲ្យ​ពាក់ព័ន្ធ​បញ្ហា​ព្រហ្មទណ្ឌ ដេី​ម្បី​យក​លេស​ចាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×