Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន បុរស​៣​នាក់ ដាក់ពន្ធនាគារ​ខេត្តកណ្តាល រ​ណី​ឃាតកម្ម​គិតទុក​ជាមុន រឹត​ក​សម្លាប់​ប្លន់​យក​រថយន្ត​

spot_img

​កណ្តាល ​៖ ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិតទុក​ជាមុន​(​រឹត​ក​សម្លាប់​ប្លន់​យក​រថយន្ត​) ដោយ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ចាប់ខ្លួន​ជនដៃដល់ ហើយ​បាន​បញ្ជូនទៅ​តុលាការ ហើយ​នៅ​ថ្ងៃទី​៧​កក្កដា​នេះ តុលាការ​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ខេត្តកណ្តាល​។​

​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិតទុក​ជាមុន​(​រឹត​ក​សម្លាប់​ប្លន់​យក​រថយន្ត​)។​

​បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ អស់​រយ​:​ពេល​បី​ថ្ងៃ កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិតទុក​ជាមុន​(​រឹត​ក​សម្លាប់​ប្លន់​យក​រថយន្ត​) បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត អស់​រយៈពេល​បី​ថ្ងៃ​។​

​សូមបញ្ជាក់ថា ក្រោយពី​ប្រទះឃើញ​សាកសព​ជនរងគ្រោះ នៅវេលា​ម៉ោង ៨ និង​៣០​នាទី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៨A (​ស្ពាន​ព្រែក​រូង​) ស្ថិតនៅ​ភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ស្រុក​ខ្សាច់កណ្តាល បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សាកសព​តាមរយៈ​ប្រកាស​ផ្សាយ​ពត៌មាន (​ភិនភាគ​និង​សម្លៀកបំពាក់​សព​) ​គឺ​រកឃើញថា​៖ ជនរងគ្រោះ​មានឈ្មោះ មឿ​ក សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

រថយន្ត​ជនរងគ្រោះ​ដែល​ក្រុម​ជ​នស​ង្ស​យ័​យកទៅ​ផ្លុ​ង​ចោល​នៅ​កាស៊ីណូ​សៀង​ហៃ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​
​ដោយឡែក​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ភូមិ ឃុំ​បានធ្វើការ​ត្រួតពិនិត្យ​វត្ថុតាង​ជុំវិញ​កន្លែងកើតហេតុ​និង​បានធ្វើ​កោសល្យវិច័យ លើ​សាកសព គឺ​៖ មាន​ខ្សែ​ភ្លើងពណ៌​លឿង ប្រវែង ២,៦៤​ម៉ែត្រ ចង​កដៃ​ទាំងសងខាង ចំនួន​៣​ជុំ និង​មាន​ខ្សែក្រវ៉ាត់​ប្រវែង​១.០៩​ម៉ែត្រ​។

​តាម​ការសន្និដ្ឋាន​គឺជា​ករណី​ឃាតកម្ម សាកសព​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ក្រោយពី​កម្លាំង​ជំនាញ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​ហើយ ទើប​ឈាន​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ហើយ​បានធ្វើការ​ពន្លាត​ដែនដី​សម្ថ​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ស្តីទី​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង រហូត​បង្ក្រាប​ជាក់ស្តែង​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​ជា​បន្តបន្ទាប់​ក្នុងចំណោម​បក្ខពួក​០៤​នាក់ ដូចខាងក្រោម​÷ នៅវេលា​ម៉ោង​១៩.៣០​នាទី ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ១.​ឈ្មោះ ម៉ី តាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ មាន​ទី​នៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង (​ឃាត់ខ្លួន​)​។ ២.​ឈ្មោះ ម៉ី សា​រិ ហៅ អា​គិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង (​ឃាត់ខ្លួន​)​។​

ម៉ោង​១៩​និង​២៧​នាទី ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំណុច​បន្ទប់​ផ្ទះជួល ស្ថិតនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​ឃាត់​ជ​នស​ង្ស​យ័​ម្នាក់ទៀត​ឈ្មោះ ជា គង់​ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង (​ឃាត់ខ្លួន​)​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ជ​នស​ង្ស​យ័​ទាំងបី​នាក់​បាន​សារភាព​ដូចៗ​គ្នា ថា​ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​សម្លាប់​មនុស្ស​ប្លន់​យក​រថយន្ត កាលពី​វេលា​ម៉ោង​១.៣០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦A ម្តុំ​ស្ពាន​លេខ​២០ ស្ថិតក្នុង​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ហើយ​បាន​យក​សាកសព​ទៅ​ចោល​នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៨A (​ស្ពាន​ព្រែក​រូង​) ស្ថិតនៅ​ភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​យក​រថយន្ត​ជនរងគ្រោះ​ទៅ​ផ្លុ​ង​ចោល​នៅ​កាស៊ីណូ​សៀង​ហៃ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ហើយ​នាំគ្នា​រត់គេចខ្លួន​មក​ក្រុង​បាវិត ខេត្តស្វាយរៀង ពិតប្រាកដ​មែន​។​

​វត្ថុតាង​ចាប់យក​រួមមាន​៖ រថយន្ត ចំនួន​០១​គ្រឿង ម៉ាក Highlander ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AS-3209 (​ផ្លាកលេខ​ដោះចេញ​)​។ កាំបិត​បុ័ងតោ ០១ ទូរស័ព្ទ ០៣​គ្រឿង កាបូបស្ពាយ ០១ ខោ​ខូវ​បោយ​ជើងវែង ០១ ​អាវយឺត​០៥ ខ្សែក្រវ៉ាត់​០១​និង​ខ្សែភ្លើង ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​បន្ត​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×