Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​មួយគ្រឿង​ធ្លាក់​ចូល​ក្នុង​ទន្លេ ផ្តាច់​ជីវិត​មនុស្ស ៦​នាក់​នៅ​អូស្ត្រាលី​

spot_img

​មនុស្ស​ចំនួន ៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​យន្តហោះ​បើក​លើទឹក​មួយគ្រឿង បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ ចំងាយ ៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ីតនី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន ៥​នាក់​ជា​ជនជាតិ​អង់គ្លេស និង​ម្នាក់​ដែលជា​អ្នក​បើក​យន្តហោះ ជា​ជនជាតិ​អូ​ស្ត្រី​លី​។ ជនរងគ្រោះ​ម្នាក់​មាន​អាយុ​ទើបតែ ១១​ឆ្នាំ​។​

​យន្តហោះ​ដែល​មាន​ម៉ាស៊ីន​តែមួយ​នេះ ជា​របប​ក្រុមហ៊ុន Sydney Seaplanes ដែល​ផ្តល់​សេវាកម្ម​មើល​ទេសភាព​កំសាន្ត​។​

​អ្នក​ស៊ើបអង្កេត​ពុំទាន់​បានដឹង​ពី​មូលហេតុ​នៃ​ការធ្លាក់​នេះ​នៅឡើយ​ទេ​។​

​បំណែក​បាក់បែក​របស់​យន្តហោះ​លិច​ក្នុង​ទឹក​ជំរៅ ១៣​ម៉ែត្រ​នៃ​ទន្លេ Hawkesbury River​។​

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បំណែក​ខ្លះ​នៃ​យន្តហោះ​ត្រូវបាន​ស្រក​ឡើង​ដោយ​ក្រុម​ជួយសង្គ្រោះ​៕ សុភ័ក្ត្រ​

spot_img
×