Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាប់សម្លាប់​យាយ​ខ្លួនឯង​

spot_img

កណ្តាល​៖ សំណុំរឿង​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ដែល​ស្រី​ម្នាក់ កាប់​យាយ​ខ្លួនឯង ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​៧​កក្កដា​នេះ​។​

​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៧៖០០​នាទី ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម មួយ​កើតឡើង​នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល បង្កដោយ​ជនសង្ស័យ​ឈ្មោះ ហ៊ីម សុខ​មាន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន​(​សរសៃប្រសាទ​) មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​ត្រូវជា​ចៅ​បង្កើត​របស់​ជនរងគ្រោះ​) បាន​យក​កាំបិត​បុ័ងតោ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឡា​ច ឡាវ ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង បណ្តាល​ឲ្យ​ត្រូវចំ​ក​ស្លាប់​ភ្លាម​នៅនឹងកន្លែង ពេលដែល​កំពុង​បោស​ដី​នៅមុខ​ផ្ទះ​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវ​រហូត​កំណត់​ទិសដៅ​គេចខ្លួន​របស់​ជនសង្ស័យ​បាន និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ក​ម្លាំ​ជំនាញ កងរាជអាវុធហត្ថ ខេត្តកណ្តាល បាន​សហការ​ជាមួយ​ជំនាញ​ស្នងការ​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង ជំនាញ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​២៣៖០០​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៦.​អា ស្ថិតក្នុង​ភូមិ​បា​ល្ល័​ង សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​វត្ថុតាង​ចាប់យក​រួមមាន​៖ កាំបិត​បុ័ងតោ​ចំនួន​០១​។

បច្ចុប្បន្ន ជនសង្ស័យ មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​រួច​៕​ ​ដោយ​៖​បញ្ញា​សក្តិ​

spot_img
×