Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នគរបាលជាតិ​រូប​ណា ដែល​បាន​ប្រព្រឹត្ត​នូវ​កំហុស និង​ការ​ឆ្គាំឆ្គង​ខាង​វិជ្ជាជីវៈ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ត្រូវអនុវត្ត​វិធានការ​ច្បាប់​ចោទប្រកាន់​តាមផ្លូវ​តុលាការ​

spot_img

​សម្ដេច​ក្រឡាហោម ស ខេង បានស្នើ​ឲ្យ​អនុវត្ត​វិធានការ​ច្បាប់​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជា​ធរមាន​ក្នុងករណី​រកឃើញថា​មន្ត្រី​នគរបាលជាតិ​រូប​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ​កំហុស​និង​ការ​ឆ្គាំឆ្គង​ខាង​វិជ្ជាជីវៈ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​ឬ​មាន​សកម្មភាព​ខុសច្បាប់​ដែល​កំហុស​ទាំងនោះ​មាន​កម្រិត​លើសពី​ដែន​សមត្ថកិច្ច​និង​សិទ្ធិ​ដាក់វិន័យ​របស់​ក្រុមប្រឹក្សាវិន័យ​។​

​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ ១០ ចំណុច ស្តីអំពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ និង​មធ្យោបាយ ដល់​អគ្គស្នងការ​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​នានា ថ្នាក់​ប្រហាក់ប្រហែល និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ។​

​នៅក្នុង​លិខិត​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​ការចេញ​សេចក្តីណែនាំ​គឺ​ដើម្បី​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ បម្រើ​ការងារ​សំដៅ​លើកកម្ពស់ ក្នុងការ​អនុវត្ត តួនាទី​ភារកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង ប្រជាពលរដ្ឋ ។​

​នៅក្នុង​សេចក្តីណែនាំ​សម្ដេច​ក្រឡាហោម​សខេង បានស្នើ​ឲ្យ​មន្ត្រីនគរបាល​ត្រូវបង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាវិន័យ​នៅតាម​អង្គភាព​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ធ្វើការ​ពិភាក្សា​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់​នៅ​កម្រិត​ខុសឆ្គង​របស់​មន្ត្រីនគរបាល​ជាតិ​ដោយ​ផ្អែក​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​ចុះ​ថ្ងៃទី 23 ខែវិច្ឆិកា​ឆ្នាំ 1995 ដើម្បី​អនុវត្ត​រូបភាព​ដាក់វិន័យ​ឲ្យ​បាន​ម៉ឹងម៉ាត់​និង​ប្រកបដោយ​តម្លាភាព​។ ត្រូវអនុវត្ត​វិធានការ​ច្បាប់​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជា​ធរមាន​ក្នុងករណី​រកឃើញថា​មន្ត្រី​នគរបាលជាតិ​រូប​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ​កំហុស​និង​ការ​ឆ្គាំឆ្គង​ខាង​វិជ្ជាជីវៈ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​ឬ​មាន​សកម្មភាព​ខុសច្បាប់​ដែល​កំហុស​ទាំងនោះ​មាន​កម្រិត​លើសពី​ដែន​សមត្ថកិច្ច​និង​សិទ្ធិ​ដាក់វិន័យ​របស់​ក្រុមប្រឹក្សាវិន័យ​។ ហាម​ដាច់ខាត​ក្នុងការ​ប្រើប្រាស់​មធ្យោបាយ​របស់​អង្គភាព​ជាពិសេស​ម៉ូតូ​បើកផ្លូវ​ឬ​រថយន្ត​សា​រ៉ែ​ន​របស់​អង្គភាព​ទៅប្រើ​ប្រាស់​ការពារ​ហែ​អម​ក្រុមហ៊ុន​ឯកជន​ឬ​បុគ្គល​ឯកជន​ដែល​មិន​ស្ថិតក្នុង​សមត្ថកិច្ច​របស់ខ្លួន​ហើយ​ដែល​ពុំមាន​ការអនុញ្ញាត​ពី​អគ្គស្នងការ​នគរបាល​ជាតិ​និង​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រ​ហោម​បានបញ្ជាក់​បន្ថែមថា​ប្រធាន​អង្គភាព​គ្រប់​ឋានានុក្រម​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ក្នុងករណី​ប្រព្រឹត្ត​ផ្ទុយ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ក្រសួងមហាផ្ទៃ​និង​ច្បាប់​ជា​ធរមាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×