Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​២គ្រឿង​បើកបុក​គ្នា ស្លាប់​ម្នាក់ និង​រងរ​បួស ៣នាក់

spot_img

កំពង់ត្រឡាច: គ្រោះថ្នាក់ច​រាចរ កើត​ឡើងរ​​វាងម៉ូតូ​​និងម៉ូតូ ក្នុងទិសដៅបញ្រ្ចា​សគ្នា ​បណ្តាលឲ្យ​ស្លាប់ម្នាក់​ និងរ​ងរបួ​សមនុស្ស ៣នាក់ប្រុស ធ្ងន់ ២នាក់ ខូចខាតម៉ូតូ ២គ្រឿង ធ្ងន់ ១ គ្រឿង ហើយវត្ថុតា​ងត្រូវបា​ន យកមករ​ក្សាទុក​នៅអធិ​ការដ្ឋាន​ នគរ​បាលស្រុកកំ​ពង់ត្រឡា​ច។

នគរបាលមូលដ្ឋាន ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១១:៣០ នាទីនៅចំណុចផ្លូ​វខេត្តលេ​ខ 150B ភូមិស្នាយ ឃុំតាជេស ស្រុក​កំពង់ត្រ​ឡាច ខេត្ត​កំពង់​ឆ្នាំង មានករ​ណីគ្រោះថ្នាក់​ចរាចរ​មួយកើ​តឡើង​រវាង​ម៉ូតូម៉ា​ក EXCITER C150 ពណ៌ស គ្មា​នផ្លាក​លេខ បើកបរដោយ​ឈ្មោះ ក្រី​ម អាយយ៉ូត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ចាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច​ ខេត្តកំ​ពង់ឆ្នាំង ដោយ​មានអ្នក​រួមដំ​ណើរ ២នាក់:
១-ឈ្មោះ សា រ៉​ហ៊ាន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចាម រស់នៅ​ភូមិទួល​ ឃុំឈូកស ស្រុកកំពង់​ត្រឡាច​ ខេត្តកំ​ពង់ឆ្នាំ​ង។ ២-ឈ្មោះ លី កា ភេទ ប្រុស អាយុ ០៣ ឆ្នាំ ជនជាតិចាម​ រស់នៅភូ​មិទួល​ ឃុំឈូកស ស្រុកកំព​ង់ត្រឡាច​ ខេត្តកំ​ពង់ឆ្នាំង​។

បើកបរចេ​ញពីទិសខា​ងកើតឆ្ពោះទៅ​ទិស ខាងលិច ក៏បានបុ​កជាមួយ​ម៉ូតូ ១ គ្រឿងម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់ផ្លា​កលេខ​ ភ្នំពេញ 1CN-6012 បើកប​រដោយឈ្មោះ ​ជ័រ ស្រួយ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិស្នា​យ ឃុំតាជេ​ស ស្រុកកំពង់ត្រ​ឡាច ខេត្ត​កំពង់ឆ្នាំ​ង។ បើកបរចេ​ញពីទិស​ខាងកើត​ឆ្ពោះទៅទិ​សខាងលិ​ច ក្នុងដំណើរស្រប​ទិសគ្នា​ បណ្តាលឲ្យ ស្លាប់មនុស្ស ​១នាក់​ប្រុស (អ្នកបើកប​រម៉ូតូម៉ាក​ HONDA C125) រង​របួស​មនុស្ស​ ៣នាក់ប្រុស ធ្ងន់ ២នាក់ ខូចខាត​ម៉ូតូ​ ២គ្រឿង ធ្ងន់ ១ គ្រឿង ត្រូវបាន​ យកម​ករក្សា​ទុកនៅ​អធិការ​ដ្ឋាន នគរបាលស្រុ​កកំពង់​ត្រឡាច​៕ ដោយ៖កូឡាប

spot_img
×