Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជូនពរ​ឆ្នាំ​សកល​ថ្មី ២០១៨ ដល់​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨ បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អ្នកទេសចរ​បរទេស បាន​លេង​កម្សាន្ត​សប្បាយរីករាយ​ក្រៃលែង​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​រមណីយដ្ឋាន​នានា​នៅតាម​បណ្តា​ខេត្ត។​

​បើ​តាម​សម្តេច​តេជោ ហ៊ុន សែន ភាពសប្បាយ​រីករាយ​ទាំងអស់​នេះ​កើតមាន​ដោយសារ​តែ​កម្ពុជា​មាន សុខសន្តិភាព ពេញលេញ ដែល​នាំ​ឲ្យ​ការលេង​កម្សាន្តរ​បស់​ប្រជាពលរដ្ឋ​មិន​មាន​ការព្រួយបារម្ភ​នោះឡើយ​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួច​ឲ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​រួម​គ្នា​រក្សា សុខសន្តិភាព មួយ​នេះ​។​

​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ បានបញ្ជាក់​ថា “​កាលពី​រាត្រី​យប់មិញ ទាំង​ពលរដ្ឋ​ខ្មែរ និង​ទេសចរ​បរទេស​បាន​ចូលរួម អបអរសាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​សកល​ថ្មី​២០១៨ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​រមណីយដ្ឋាន​នានា​តាម​បណ្តា​ខេត្ត​។ យើង​ដឹង​ច្បាស់​ហើយ អោយតែ​ពិធីបុណ្យ​ម្តងៗ​គឺ​មាន​កកស្ទះ​ចរាច​រណ៍​នៅតាម​ផ្លូវ​ជាតិ​តូចធំ​។ ដូច្នេះ សូម​បងប្អូន​បើកបរ​មានការ​ប្រុងប្រយ័ត្ន អ​ធ្យា ស្រ័យ​និង​យោគយល់​ខ្ពស់​អោយ​គ្នា​ទៅវិញទៅមក​។ កុំ​បើក​វ៉ា​ប្រជែង​ក្នុង​ផ្លូវ​តូចចង្អៀត និង​តំបន់​ទីប្រជុំជន​ដែល​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​។ ពិតណាស់ “​សន្តិភាព​” បាន​ផ្តល់​ឱកាស​កាន់តែ​ច្រើនឡើង​ដល់​ពលរដ្ឋ​ក្នុង​ការចូលរួម​ប្រារព្ឋ​ពិធី​បុណ្យ​ជាតិ និង​អន្តរជាតិ​នានា ទោះបី​នៅ​ពេលយប់​ឬ​ពេល​ថ្ងៃ​ដោយ​គ្មាន​ការភ័យខ្លាច​ឡើយ​។ យើង​រួម​គ្នា​បន្ត​ការពារ​សន្តិភាព និង​ថែរក្សា​ស្ថេរភាព​នយោបាយ​សង្គម​អោយបាន​ល្អ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ រួមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​កូនក្មួយ​យុវជន​យុវតី សិស្សានុសិស្ស ព្រមទាំង​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​ទូទាំង​ប្រទេស ជួបតែ​សេចក្តីសុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ សុខភាព​ល្អ និង​មាន​លាភ​សំណាងល្អ​គ្រប់ៗ​គ្នា ចាប់ពី​ថ្ងៃ​ចូលឆ្នាំ​សកល​ថ្មី​២០១៨ នេះ​តទៅ​កុំបី​ខាន​”៕ ដោយ​៖​កូឡាប​

spot_img
×