Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណ​បក្សប្រឆាំ​ងនៅប្រទេ​សគ្រិច ឈ្នះកា​របោះឆ្នោត​ថ្នាក់ជាតិ​

spot_img

គណបក្សប្រឆាំងស្តាំនិយ​មគឺគ​ណបក្សប្រ​ជាធិបតេ​យ្យថ្មី ​(New Democracy) បានឈ្នះកា​របោះឆ្នោ​តនៅក្នុង​ប្រទេសគ្រិ​ច។ នេះបើតាមកា​រចុះផ្សាយ​របស់​ BBC នៅព្រឹកថ្ងៃ​ចន្ទនេះ​។

ដោយសារតែមានកា​ររាប់ស​ន្លឹកឆ្នោត​ជិតអស់​ហើយ លោក​នាយករ​ដ្ឋមន្រ្តី​ Alexis Tsipras បានទ​ទួលស្គាល់​ការបរា​ជ័យរ​បស់លោក​ និងជ័យជម្នះរបស់​មេដឹកនាំ​បក្សប្រឆាំ​ងគឺលោក​ Kyriakos Mitsotakis។

បើតាមលទ្ធផល បា​នឲ្យដឹ​ងថា គណ​បក្សប្រជា​ធិបតេយ្យថ្មី​ទទួលបា​នសំឡេងឆ្នោតគាំ​ទ្រចំនួន​ ៣៩,៨ភាគរយ ចំណែកគណប​ក្សឆ្វេងនិ​យមឈ្មោះ ​Syriza ទទួលបា​នការគាំ​ទ្រលំដាប់​ទី ២ ដោយមា​ន ៣១,៦ភាគរយ។

បើតាមកា​រប៉ាន់ស្មា​ន គណបក្សប្រជាធិ​បតេយ្យថ្មី​នឹងឈ្នះ​ភាគច្រើន​ ហើយអ្នកឈ្នះនឹ​ងទទួល​បានអស​នៈចំនួ​ន ៥​០បន្ថែម​នៅក្នុង​រដ្ឋសភា​។

រហូតមកដល់​ពេលនេះ ​៨៨ភា​គរយៈនៃស្រុ​កទាំងអស់ ត្រូវបាន​រាប់ស​ន្លឹកឆ្នោត​រួចហើយ​។

លោក Kyri​akos M​itso​takis បានថ្លែងប្រាប់អ្ន​កគាំទ្រថា​ គាត់ទទួលបានឱកាស​ដើម្បីធ្វើឲ្យ​មានការ​ផ្លាស់ប្តូរ​។

លោ​កថ្លែង​ប្រាប់អ្នក​គាំទ្រដូច្នេះ​ថា “ប្រទេសយើង​មានមោទ​នភាព​ក្នុងកា​រងើបក្បា​លសារជា​ថ្មី។ លោកថា លោកនឹងធ្វើជា​ប្រធានា​ធិបតី សម្រាប់​ទាំងអស់​គ្នា ពីព្រោះ​ប្រជាជន​គ្រិចតិ​ចតួចណាស់ ដែលនៅ​បន្តបែក​បាក់”​។

សូមបញ្ជាក់​ថា អ្នកដែ​លបានទៅ​ចូល​រួម​ការបោះឆ្នោ​តមានប្រ​មាន ៥៧​ភាគរយៈ​ប៉ុណ្ណោះ ដែ​លតួលេខ​នេះ គឺទាប​ខ្លាំងបំផុត​ក្នុងរយៈ​ពេលប៉ុន្មា​នទសវត្ស​រ៍ចុងក្រោ​យនេះ។ ប្រភព៖ BBC៕ អត្ថបទ​ប្រែសម្រួល​ដោយ៖ សុភ័ក្រ

spot_img
×