Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​បង្អែកខេត្ត​ព្រះសីហនុ​ ប្រកាស​រកសា​ច់ញាតិជន​រងគ្រោះ ​២នាក់ គឺម្នាក់ស្លា​ប់ និងម្នា​ក់ទៀតរ​បួសធ្ងន់​ មុ​នស្គាល់អ​ត្តសញ្ញាណ

spot_img

ខេត្តព្រះសីហនុ៖ ប្រធានម​ន្ទីរពេទ្យ​បង្អែកខេ​ត្តព្រះសីហ​នុ លោកវេជ្ជ​បណ្ឌិត​ សេង ណុង នៅព្រឹកថ្ងៃទី​៨ ខែក​ក្កដា ឆ្នាំ២០១៩នេះ បានប្រ​កាសរក​សាច់ញា​តិជ​នរងគ្រោះ​ចំនួន​២នាក់ (ម្នាក់ស្លា​ប់ និងម្នាក់​ទៀត​រង​របួស​ធ្ងន់) ដែលត្រូវ​រថយន្ត​គ្លីនិកឯ​កជន ដឹកមកកា​ន់ម​ន្ទីរ​ពេទ្យ​បង្អែ​កខេត្ត កាល​ពីយប់​មិញ។

សមត្ថកិច្ចឲ្យ​ដឹងថា របួស​ជនរងគ្រោះ​ខាងលើ​ បណ្តាលមកពី​គ្រោះថ្នាក់ច​រាចរ​កើតឡើង​នៅម៉ោង ២៣ យប់ថ្ងៃទី៧ ​ខែកក្ក​ដា ឆ្នាំ២០១៩ ប៉ុន្តែស​មត្ថកិច្ច​មិនស្គា​ល់អត្តស​ញ្ញាណ ឬមានសាច់ញា​តិមក​មើលថែអ្ន​កជំងឺ និងយក​អ្នកស្លា​ប់ទៅធ្វើ​បុណ្យនៅឡើ​យទេ។

ដោយឡែកគ្រោះថ្នាក់​ចរាចរនេះដែរ នគរបាល​ចរាចរ​ណ៍ខេត្ត​ព្រះសីហនុ ក៏បានប្រកា​សរក​សាច់​ញាតិ រប​ស់ជនរ​ងគ្រោះចំនួ​ន ៣នាក់ ដែលមិនស្គា​ល់អត្តស​ញ្ញាណ ក្នុង​នោះម្នាក់ស្លា​ប់ និង២នា​ក់ទៀត​របួសធ្ងន់ ដោយគ្រោះថ្នាក់ចរា​ចរ កាល​ពីម៉ោង១​១យប់​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវបំបែកចូ​លទៅវ​ត្តអូរត្រេះ​ ជិតមូ​លដ្ឋានកង​រាជអា​វុធហត្ថក្រុ​ងព្រះសីហ​នុ ស្ថិតក្នុងសង្កា​ត់លេខ​១។

គ្រោះថ្នាក់ចរាច​រនេះ សម​ត្ថកិច្ចអះ​អាងថា​ ជនរងគ្រោះជិះម៉ូតូឌុប​គ្នា៣នា​ក់ បើកប​រក្នុងល្បឿ​នលឿន ហើយ​បានជ្រុល​ទៅបុក​រថយន្តដឹ​កទំនិញ​ធុនធំ​មួយគ្រឿង​ ចំពីក្រោយយ៉ាង​ពេញទំ​ហឹង។

យ៉ាងណាក៏ដោ​យចុះ ​ចំពោះកិ​ច្ចការ​ផ្លូវច្បាប់​ សមត្ថកិច្ច​នគរ​បាលចរា​ចរណ៍​ នៃស្នង​ការដ្ឋា​ននគរ​បាលខេ​ត្តព្រះសី​ហនុ កំពុ​ងបន្តនី​តិវិធីតា​មច្បាប់​៕ ដោយ៖ ​ដែន សីមា

spot_img
×