Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែច្បាស់​ហើយ រ៉ា​ប៊ី ឆ្លើយ​ទំនាក់ទំនង​ជាមួយ រ៉ា​យុ អ្នក​ទាំងពីរ អាច​នឹង​ក្លាយជា​…

spot_img

ជិត​មួយឆ្នាំ​មកហើយ​ដែល​ព័ត៌មាន​ពន្លក​ស្នេហ៍​ដំបូង​របស់ សុគន្ធ ថេ​រ៉ា​យុ និង​កញ្ញា រ៉ា​ប៊ី បាន​ផុស​ឡើង​នៅពេលដែល​អ្នក​ទាំងពីរ​បានចេញ​សកម្មភាព​ស្និទ្ធ​ដូច​គូសង្សារ ហើយ​តារា​ប្រុស​វ័យក្មេង​លោក រ៉ា​យុ ក៏បាន​បោះសម្តី​ថា លោក​ពិតជា​ស្រឡាញ់​ចូលចិត្ត​តារា​ស្រី​រូប​ស្រស់​ម្នាក់នេះ​។ ថ្មីៗ​នេះ​ខណៈ​អ្នកព័ត៌មាន​សួរនាំ​ពី​សំណួរ​ចាក់​ដោត​ពី​ទំនាក់ទំនង​អ្នក​ទាំងពីរ កញ្ញា​ឆ្លើយ​មក​ថា នាង​ក៏​ពេញចិត្ត និង​ចូលចិត្ត​លោក រ៉ា​យុ ដែរ ដូច្នេះហើយ​អ្នក​ទាំងពីរ​អាច​នឹង​ក្លាយជា គូស្នេហ៍​ដោយ​បើកចំហរ ឬ​យ៉ាងណា​?

សំណួរ​របស់​អ្នកព័ត៌មាន​នោះបាន​សួរថា ព័ត៌មាន​អ្នក​ទាំងពីរ បង្កើត​ទំនាក់ទំនង​ស្នរ​ហា​ជាមួយគ្នា មាន​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ ដោយឡែក​លោក សុគន្ធ ថេ​រ៉ា​យុ ហាក់​បង្ហាញ​ចេតនា​ចង់​ធ្វើជា​ម្ចាស់​ឃុំគ្រង​បេះដូង​កញ្ញា​ជាខ្លាំង រហូត​លោក​បាន​បោះសម្តី​ថា លោក​ស្រឡាញ់ និង​ចូលចិត្ត​កញ្ញា​លើសពី​តារា​ស្រី​ផ្សេងទៀត ដែល​គេ​ធ្លាប់ធ្វើ​កា​ងារ​ជាមួយ តើ រ៉ា​ប៊ី អាច​បញ្ជាក់​ក្នុង​ពេលនេះ​បានទេ ព្រោះ​កញ្ញា​មិនទាន់បាន​ឆ្លើយ​នៅឡើយ ធ្វើ​អ្នកគាំទ្រ​ជាច្រើន​ចង់ដឹង ?

​សំណួរ​នេះ​ត្រូវបាន រ៉ា​ប៊ី គាំង​សម្តី​ប្រមាណ​ជិត​មួយ​នាទី ទើប​ឆ្លើយ​មក​ថា សម្រាប់​ទំនាក់ទំនង​នាង​ជាមួយ​លោក រ៉ា​យុ នៅពេលនេះ​មិនទាន់​អាច​និយាយបានថា ជា​ស្នេហា ឬ​សង្សារ​បាន​នៅឡើយ​ទេ​។ កញ្ញា​បញ្ជាក់​បន្ថែមថា ការសម្រេចចិត្ត​ចំពោះ​រឿងនេះ គឺ​មិនអាច​ឆ្លើយតបបាន​ភ្លាមៗ​ទេ តែ​នាង​ទទួលស្គាល់ថា នាង​ពិត​ជាមាន​អារម្មណ៍​ចូលចិត្ត​ចំពោះ​លោក រ៉ា​យុ ដែរ ពោលគឺ​រឿងនេះ​នាង​សុំ​ពេល​មើល​ពីគ្នា​ឲ្យ​បាន​ច្រើន​បន្តិចទៀត​សិន​ទើប គួរ​ឆ្លើយថា ទៅមុខ ឬ​ទៅក្រោយ​បាន​៕

spot_img
×