Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ចាប់បាន​កប៉ាល់​មួយគ្រឿង ​​ដោយ​លួច​ផ្គត់​ផ្គង់ប្រេង​ឲ្យ​កូរ៉េខាងជើង​

spot_img

អាជ្ញាធរ​កូរ៉េខាងត្បូង បាន​ចាប់​បាន​កប៉ាល់​ទី ២​ដែល​ត្រូវ​គេ​សង្ស័យថា​បាន​ផ្គត់​ផ្គង​ប្រេង​ឲ្យ​ប្រទេស កូរ៉េខាងជើង ដែល​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​កប៉ាល់​ដឹក​ប្រេង​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​ប៉ា​ណា​ម៉ា មានឈ្មោះ Koti ហើយ​វា​ត្រូវបាន​ចាប់​ដោយ​កូរ៉េ​ខាងត្បូង នៅ​កំពង់ផែ ក្បែរ​ទីក្រុង Pyeongtaek​។​

​កាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ចាប់​កប៉ាល់​មួយ​គ្រឿង​របស់​ហុងកុង ដែល​ត្រូវ​គេ​សង្ស័យថា បាន​ផ្ទេរ​ប្រេង​ចំរាញ់​ដោយ​សម្ងាត់​ចំនួន ៦០០​តោន ទៅឲ្យ​កប៉ាល់​របស់​កូរ៉េ​ខាងជើង​។ កា​រលួយ​ផ្គត់​ផ្គង​ប្រេង​ទៅ​ដល់​របប​ព្យុងយ៉ាង​គឺ​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​ចំនែក​កប៉ាល់​ទី ២ ដែល​ត្រូវ​ចាប់​ទុក មាន​បុគ្គលិក​ភាគច្រើន​ជា​ជនជាតិ​ចិន និង​មី​យ៉ាន​ម៉ា ហើយ​អាច​ផ្ទុក​ប្រេង​បាន​រហូត​ដល់ ៥.១០០​តោន​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​កូរ៉េខាងត្បូង​ឈ្មោះ Yonhap​។​

​កាល​ពី​សប្តាហ៏​មុន ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​អនុញ្ញាតិឲ្យ​មាន​ការដឹ​ក​ជញ្ជូន​ប្រេង​ខុសច្បាប់​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​។​

​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ថ្មី​ត​ធឺ លោក​ត្រាំ បាន​និយាយថា ប្រទេស​ចិន​ត្រូវបាន​គេ​ចាប់​បាន​ប្រព្រឹត្ត​ខុសច្បាប់​។​

​ប៉ុន្តែ​ការចោទប្រកាន់​របស់​ត្រាំ ត្រូវបាន​ប្រទេស​ចិន​បដិសេធ​។ ចិន​កាលពី​ដើម​ខែ​ធ្នូ បាន​គាំទ្រ​នូវ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែ​លើ​របប​ព្យុង​យ៉ាង ដោយ​ក្នុង​នោះ​រួមមាន​វិធានការ​កាត់បន្ថយ​ការ​ផ្គត់​ផ្គង​ប្រេង​ទៅ​កូរ៉េខាងជើង​ឲ្យបាន ៩០​ភាគរយ​។ សុភ័ក្ត្រ​

spot_img
×