Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ស្នើឲ្យអ្នកពាក់ព័ន្ធនឹងជំនួយព្រៃឈើ បញ្ឈប់​ជាបន្ទាន់​ចាប់ពីថ្ងៃនេះ​តទៅ ព្រោះវត្ថុតាងដែលចាប់បាននឹងបំផ្លាញនៅនឹងកន្លែង

spot_img

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តវិធានការទៅលើបុគ្គល ឬក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធនឹងបទល្មើស នៅថ្ងៃទី៨ កក្កដា ២០១៩។


អ្នកនាំពាក្យ បានបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់​ស្កាត់ និងបង្ក្រា​បបទល្មើ​សធនធានធម្មជាតិ ​បានធ្វើ​ការត្រួត​ពិនិត្យឃើញ​ថា ទោះបី​មានការផ្ស​ព្វផ្សាយអ​ប់រំ និង​បង្ក្រាបបទ​ល្មើសព្រៃឈើ​ ជាប​ន្តបន្ទាប់ក៏ដោយ ​នៅតែមាន​ការលួចប​ន្លំកាប់ឈើ ​ដឹកជញ្ជូ​នផលអនុ​ផលព្រៃឈើ​ដោយខុសច្បា​ប់ តាមគ្រប់​មធ្យោបាយ​ គ្រប់រូ​បភាព។ គណៈក​ម្មការជាតិ​ដើម្បីទប់​ស្កាត់និងប​ង្ក្រាបបទល្មើ​សធនធាន​ធម្មជាតិ​ សូមជម្រា​បជូនថា​ ដើម្បីថែ​រក្សាបានព្រៃ​ឈើគង់វ​ង្ស យើ​ងនឹងអនុ​វត្តន៍វិធាន​ការដូចក្រោ​ម ៖ ទី១- បុគ្គ​ល ឬក្រុមហ៊ុនដែលពាក់ព័​ន្ធ​ការប្រព្រឹត្ត​ល្មើសច្បាប់​នេះ នឹង​ត្រូវអ​នុវត្តន៍វិធាន​ការច្បាប់​តឹងរ៉ឹង។ ទី២- ម​ធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័​ន្ធនឹងបទ​ល្មើសព្រៃឈើ​នេះ ត្រូវបា​នស្នើសុំទៅ​អាជ្ញាធរ​មានសមត្ថ​កិច្ច ដើម្បីបំផ្លាញចោល​នៅនឹងក​ន្លែង៕

អ្នកនាំពាក្យ បានស្នើឲ្យអ្នកពាក់ព័ន្ធនឹងជំនួយព្រៃឈើ បញ្ឈប់​ជាបន្ទាន់​ចាប់ពីថ្ងៃនេះ​តទៅ។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រ​សួងកសិក​ម្ម បានចេ​ញលិខិតមួយច្បាប់ ផ្ញើជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មកា​រជាតិ ដើ​ម្បីទប់ស្កាត់​ និងបង្ក្រាបប​ទល្មើស​ធនធា​នធម្មជាតិ​ ឲ្យជួយ​មានវិធាន​ការ សមស្រប​លើភាពអ​នាធិបតេយ្យ បទល្មើស​ចរាច​រឈើចេញ​តាមច្រក​ព្រំដែន ខេត្តមណ្ឌ​លគិរី រតនគិរី និង ក្រចេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×