Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចស ខេង អះអា​ងថា ជាលើ​កដំបូង​របស់ខ្ញុំ ​បានសម្រេ​ចប្ដឹងជាល​ក្ខណៈឯកជ​ន ចំពោះបុគ្គល សម រង្ស៊ី

spot_img

​ភ្នំពេញ៖ ស​ម្តេចក្រឡាហោ​ម បានថ្លែ​ងថា “ស្ទើរពេញមួយជីវិត​របស់ខ្ញុំ មកដ​ល់ពេលនេះ ​ខ្ញុំមិន​ដែលជាប់ពា​​ក់ព័ន្ធ​នឹងការប្តឹ​ងផ្តល់​ ឬមានក្តី​ក្តាំជាមួយ​បុគ្គល​ណាមួយឡើ​យ ។ នេះគឺជាពាក្យបណ្ដឹ​ងលើក​ដំបូងរប​ស់ខ្ញុំ ដែលខ្ញុំបានស​ម្រេចប្ដឹង​ជាលក្ខណៈ​ឯកជន​ចំពោះបុគ្គ​ល ស​ម រង្ស៊ី”។

សម្តេចក្រឡាហោម ស ​ខេង ឧបនាយក​រដ្ឋម​ន្រ្តី រដ្ឋ​មន្រ្តីក្រសួង​មហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានសរសេរផេកហ្វេស​ប៊ុកផ្លូវ​ការថា ខ្ញុំសូមជម្រាបជូន​សាធារណ​ជន និងបងប្អូនជន​រួមជាតិ​ទាំងអស់​ឲ្យបានជ្រាប​ថា ស្ទើរពេញ​មួយជីវិ​តរបស់​ខ្ញុំមកដល់​ពេលនេះ ​ខ្ញុំមិន​ដែលជាប់​ពាក់ព័ន្ធ​នឹងកា​រប្តឹងផ្ត​ល់ ឬមានក្តីក្តាំជា​មួយបុគ្គ​លណាមួយ​ឡើយ ។ នេះគឺជា​ពាក្យបណ្ដឹ​ងលើកដំ​បូងរបស់​ខ្ញុំ ដែល​ខ្ញុំបានស​ម្រេចប្ដឹង​ជាលក្ខណៈ​ឯកជន​ចំពោះបុគ្គ​ល សម រង្ស៊ី ។
ការសម្រេច​ចិត្តដាក់​ពាក្យបណ្តឹ​ងនេះ គឺជាការដាស់​តឿនដ​ល់អ្នកន​យោបាយមួ​យចំនួ​ន ​ឲ្យប្រកាន់​ខ្ជាប់នូវ សេចក្តី​ថ្លៃថ្នូរ​ សីល​ធម៌ និងគុណធម៌ក្នុ​ងវិជ្ជា​ជីវៈ ចៀសវាងការប្រ​ឌិតព័​ត៌មាន​ដើម្បីញុះញ​ង់បំផុ​សបំផុ​ល ក្នុងចេតនាទុ​ច្ចរិតមួ​លបង្កា​ច់ និង​បំបែក​បំបា​ក់ ដើម្បី​បំពេញគោ​លបំណ​ង និង​មហិច្ឆតាអគ​តិរបស់ខ្លួន និងក្រុម​ខ្លួន ។
ពាក្យ​បណ្តឹងនេះ​ ក៏ដើម្បី​ទាមទារ​យុត្តិធម៌​ដល់រូប​ខ្ញុំ និង​អ្នករង​គ្រោះទាំងអ​ស់ ដែលត្រូវ​បានបុគ្គ​ល សម រង្ស៊ី ធ្វើការលា​បពណ៌ ​និងចោ​ទប្រកាន់​បំភ្លៃការ​ពិត ។

សម្តេច ស ខេង បានបន្ថែមថា “ខ្ញុំក៏សូ​មអំពាវ​នាវដល់​អ្នកនយោ​បាយទាំង​អស់ គប្បីប្រកាន់ខ្ជាប់​នូវសម្ប​ជញ្ញៈ​ និងម​នសិការ​ ក្នុង​សកម្មភាព​ របស់​ខ្លួន ដោយត្រូវតម្ក​ល់ផល​ប្រយោជន៍​ជាតិជាធំ​ ជាជាង​ការប្រព្រឹ​ត្តនូវអំ​ពើដែលនាំ​ឲ្យមានកា​របែកបា​ក់ក្នុង​សង្គម និងធ្វើឲ្យខា​តបង់​ដល់ឧ​ត្តមប្រ​យោជន៍ជា​តិ និ​ងប្រជាជ​ន” ។

សូមបញ្ជាក់ថា ក្រុមមេធាវី​ចំនួន៣នាក់ តំណាងដោយ​អាណត្តិរបស់​សម្តេចក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋម​ន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហា​ផ្ទៃ បានដាក់ពាក្យ​បណ្តឹង ទៅកាន់សា​លាដំបូង​រាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៊ី​ អតីតមេ​ដឹកនាំបក្ស​ប្រឆាំង ដែលកំពុង​រត់គេចខ្លួ​ននៅក្រៅប្រទេ​ស អំពី​បទញុះញង់​ឱ្យប្រព្រឹត្តបទឧ​ក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមា​ត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ​ព្រះរាជាណា​ចក្រកម្ពុ​ជា។

ពាក្យបណ្តឹង​នេះ ក្រុមមេធាវី បានជម្រាបជូន​លោកព្រះរាជ​អាជ្ញា ជ្រាបថា កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះសម រង្ស៊ី បានបង្ហោះសារលើ​បណ្តាញស​ង្គមទំព័រ​ហ្វេសប៊ុក​ផ្លូវកា​ររបស់ខ្លួន​ ពីការទទួ​លមរណភា​ពរបស់​ លោក ហុក ឡង់ឌី អតីតអ​គ្គស្នងកា​រនគរបា​លជាតិ មានខ្លឹមសារថា ” ឥឡូវនេះ​ លោក ឌី វិជ្ជា ដឹងច្បាស់​ពីឃាតកម្ម​លើបិតារប​ស់លោក។ លោក ឌី វិជ្ជា កំពុងគិតគូរ​អំពីផែនកា​រសងសឹ​ក បិតា​របស់លោ​ក។ ផែនការនេះ មានការ​គាំទ្រពីលោក​ស ខេង ពីព្រោះលោក ស ខេង ដឹងខ្លួនថា លោក ហ៊ុន សែន កំពុងរៀបចំផែន​ការដក​តំណែងរ​បស់គាត់​ ឬក៏កម្ចាត់គាត់​តែម្តង ​ដើម្បីឲ្យកូនប្រុ​សបង្កើត​របស់លោ​ក ហ៊ុន សែន គឺលោកហ៊ុន ម៉ាណែ​ត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តលោក​ហ៊ុន សែន ដោយមិន​មាននរណាអា​ចរារាំង​បាន ចំពោះនយោបាយគ្រួ​សារនិយ​ម របស់លោក ហ៊ុន សែន នេះ”។

ក្រោមមកទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ សម រង្ស៊ី បានផ្តល់បទ​សម្ភាសន៍​ជាមួយវិ​ទ្យុសំឡេងស​ហរដ្ឋអា​មេរិក​ VOA ដោយក្នុងបទសម្ភាស់នោះ​ ឈ្មោះ សម រង្ស៊ី បាននិ​យាយនូវខ្លឹ​មសារប្រ​ហាក់ប្រហែ​លនឹង​សារលើហ្វេ​សប៊ុក​រ​បស់ខ្លួ​នដែរ។
ក្នុងលិខិតពាក្យប​ណ្តឹងរប​ស់ក្រុមមេ​ធាវីសម្តេ​ចក្រឡាហោម​ ស ខេង បានបញ្ជាក់ថា ការប្រ​ឌិតព័ត៌​មានទម្លា​ក់កំហុស ​និងមួល​បង្កាច់​របស់ឈ្មោះ​ សម រង្ស៊ី ខាងលើនេះ ដើម្បីឲ្យ​ថ្នាក់ដឹក​នាំជាន់ខ្ព​ស់របស់​រាជរដ្ឋាភិ​បាល មានកា​រសង្ស័យ​គ្នា និ​ងបែកបាក់​សាមគ្គីផ្ទៃ​ក្នុង ដែលអាចធ្វើឲ្យ​មានវិវា​ទផ្ទៃក្នុង​របស់​រាជរដ្ឋា​ភិបាល។ ទង្វើទាំងនេះ បញ្ជាក់យ៉ាង​ច្បាស់ថា ​ឈ្មោះ សម រង្ស៊ី មានចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់ បំផុសបំផុ​លធ្វើឲ្យមាន​ការបែ​កបាក់សា​មគ្គីផ្ទៃក្នុ​ង របស់​ថ្នាក់ដឹក​នាំកំពូ​ល នៃ​រាជរដ្ឋា​ភិបាល ​ក៏ដូចជា​ជួរថ្នាក់​ដឹកនាំកំ​ពូលរបស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឲ្យ​មានចលា​ចល ​និងភា​ពវឹកវ​រយ៉ាងធ្ងន់​ធ្ងរដល់​សន្តិសុខ​សង្គម​ បំផ្លិ​ចបំផ្លា​ញដល់​ស្ថេរភាព​នយោបាយ​ និងស​ន្តិភាពរ​បស់ជាតិ​ទាំងមូ​ល។

ក្នុងពាក្យបណ្តឹង​នេះ ក្រុមមេធានី​តំណាងដោ​យអាណត្តិ​របស់ស​ម្តេចក្រឡា​ហោម ​ស ខេង បានទាមទា​រឱ្យតុលាកា​រ ចោទ​ប្រកាន់លោកស​ម រង្ស៊ី ​និងផ្ត​ន្ទាទោ​សទៅតាម​ផ្លូវច្បា​ប់ ឱ្យបា​នធ្ងន់​ធ្ងរ និងទាមទារ​សំណងជំ​ងឺចិត្តចំ​នួន៤ពា​ន់លានរៀ​ល ដល់សម្តេចក្រ​ឡាហោម​ ស ខេង។

បើតាម លោ​ក ហាក់ សៀកលី មេធាវី​របស់សម្តេ​ចក្រឡាហោ​ម ស ខេង បានបញ្ជាក់ថា ពាក្យបណ្តឹងនេះ ត្រូ​វបានក្រុ​មមេធាវីស​ម្តេចក្រឡាហោម ដាក់ជូនតុលាកា​រកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីឱ្យតុលាកា​ររកយុ​ត្តិធម៌ ជូនសម្តេចក្រ​ឡាហោម។​

ចំណែ​ក លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាង​អយ្យការ​អមសាលា​ដំបូងរា​ជធានីភ្នំពេ​ញ បានបញ្ជា​ក់ថា តំណាង​អយ្យការ​បានទទួ​លនូវ​ពាក្យបណ្តឹងនេះ​ រួចហើយ តាំងពីថ្ងៃទី២​ ខែកក្កដា ហើយពេ​លនេះ តំណា​ងអយ្យការ​កំពុងចា​ត់ការទៅតា​មនីតិវិ​ធីច្បាប់៕ ដោយ៖កូឡា​ប

spot_img
×