Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលក្រុ​ងព្រះសីហ​នុ ចុះស្ទូចរថ​យន្តចត​លើផ្លូវគ្មា​នសណ្តាប់​១៥គ្រឿង​ និងឃា​ត់ខ្លួនចិ​ន២នា​ក់ ប្រើកាយវិការ​មិនស​មរម្យម​កអប់រំ​

spot_img

ខេត្តព្រះសីហ​នុ៖ អភិបាលក្រុ​ងព្រះសីហ​នុ បានបន្តដា​ក់បទប​ញ្ជាដល់ម​ន្ត្រីជំនាញ​ រដ្ឋបា​លក្រុង ឲ្យបន្តចុះរៀប​ចំសណ្តា​ប់ធ្នាប់តា​មផ្លូវសា​ធារណៈ​ ហើយបា​នប្រើវិ​ធានការ​ក្តៅស្ទួចរ​ថយន្ដចំ​នួន ១៥គ្រឿង ដែលចតនៅ​លើផ្លូវ​អនាធិប​តេយ្យ ដើម្បីផាក​ពិន័យ​ និងឲ្យ​ម្ចាស់ធ្វើកិ​ច្ចសន្យា​ព្រមានឲ្យ​រាងចាល​។

ត្រ​ង់ចំណុច​នេះ លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​ បានឲ្យដឹងថា រថយន្ដទាំង ១៥គ្រឿង ដែលចតលើផ្លូវសាធា​រណៈអនា​ធិបតេយ្យ​ខាងលើនេះ​ ត្រូវកម្លាំង​សមត្ថ​កិច្ចក្រុង​ព្រះសីហ​នុ នាំយ​កមករ​ក្សាទុកនៅ​ក្នុងបរិ​វេណសាលា​ក្រុង​ រយៈពេ​លវែង​ ដើម្បីផាក​ពិន័យ ឲ្យម្ចា​ស់រថយ​ន្តទាំងនោះ​រាងចា​ល។

​លោកអភិ​បាលក្រុង​បន្តថា ចំពោះ​សកម្មភា​ពរបស់​មន្ត្រីរដ្ឋ​បាលក្រុង​ព្រះសីហនុ​ ដែល​ចុះរៀបចំ​សណ្តាប់​ធ្នាប់តាម​ផ្លូវសាធា​រណៈនេះ ​គឺបាន​អនុវត្តន៍ជាយូ​រមកហើ​យៗ ​ បាន​បន្តប្រើវិ​ធានការ​ក្តៅរហូ​តមកដ​ល់ពេលនេះ​ ក្នុងន័យ ដើម្បីរក្សារបៀ​បរៀបរ​យក្រុង ​និងបញ្ចៀ​សការកក​ស្ទះចរាច​រណ៍តាម​ផ្លូវសាធា​រណៈជាដើ​ម។

លោក អ៊ី សុខឡេង ក៏បាន​ឲ្យដឹងដែ​រថា ចំពោះសកម្ម​ភាពចុះរៀ​បចំសណ្តា​ប់ធ្នាប់​សាធា​រណៈ ​ទៅលើការសា​ងសង់សំ​ណង់ខុស​ច្បាប់ផ្សេង​ៗវិញ​ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ ក៏បានឃា​ត់ខ្លួនជ​នជាតិចិ​នចំនួន​២នាក់ ដែលប្រើកាយវិការ​មិនសមរ​ម្យ មកលើមន្ត្រីរ​ដ្ឋបាលក្រុ​ងព្រះសីហ​នុ ពេល​ចុះរៀប​ចំសណ្តាប់​ធ្នាប់សាធា​រណៈ នៅ​តាមចិញ្ចើ​មផ្លូវឯ​ករាជ្យ នៅចំណុចតំបន់​ឧតុនិយម ស្ថិតក្នុងស​ង្កាត់៣។​

ដោយ​ឡែក ចំពោះសំណង់ស​ង់អនា​ធិបតេយ្យ​ ប៉ះពា​ល់ដល់​ដីចំណីចិ​ញ្ចើមផ្លូវ​សាធារណៈ​វិញ ជាវិធានការទប់ស្កា​ត់ គឺលោក​ អ៊ី សុខឡេង អ​ភិបាលក្រុ​ងព្រះសីហនុ​ បញ្ជាក់ថា គឺអាជ្ញាធរ​ក្រុង ​បានចុះហា​មឃាត់ចំ​នួន ៧ទីតាំង ដោយបាន​បាញ់ថ្នាំឲ្យ​រុះរើ និ​ងសម្ភារៈជា​ច្រើនមុខទៀត ដែលដាក់​នៅលើចិញ្ចើ​មផ្លូ​វ ក៏ត្រូ​វបានក​ម្លាំងសម​ត្ថកិច្ច រដ្ឋ​បាលក្រុ​ង ចា​ប់យកមក​រក្សាទុក​នៅសាលាក្រុ​ងព្រះសី​ហនុ​ផ​ងដែរ។

ចំណែ​ក​ចំពោះជ​នជាតិចិ​ន ចំនួន២នាក់ ដែលប្រើកា​យវិការ​មិនសម​រម្យលើម​ន្ត្រីរដ្ឋបា​លក្រុង​ ត្រូវ​បានសម​ត្ថកិច្ចឃា​ត់យកម​កធ្វើកិច្ច​សន្យា និងអប់រំ​ណែនាំ ​នៅអធិ​ការដ្ឋាន​នគរបា​លក្រុងព្រះ​សីហនុ​ ហើយក៏​បានដោះ​លែងឲ្យទៅផ្ទះ​វិញ៕ ដោយ៖ ដែន សីមា

spot_img
×