Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាឡេ​ស្ទីន កោះហៅ​បេសកជន​ត្រឡប់​ទៅ​វិញ ជុំវិញ​ការទទួលស្គាល់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ី​ស្រា​អ៊ែល​

spot_img

​ប្រជាជន​ប៉ាឡេ​ស្ទីន​បានប្រកាសថា ពួកគេ​បាន​ហៅ​បេសកជន​របស់ខ្លួន ប្រចាំ​សហរដ្ឋ​អា​មេ​រិច​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​ពិភាក្សា​គ្នា ហើយ​ការហោះ​ហៅ​នេះ​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៏​ប៉ុណ្ណោះ​ក្រោយពេល​ប្រធានាធិបតី​អាមេរិច ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល​។​

​ប្រធានាធិបតី​ប៉ាឡេ​ស្ទីន Mahmoud Abbas បាន​ថ្លែងថា លោក​នឹង​មិន​ទទួលយក​ផែនការ​សន្តិភាព​ណាមួយ​របស់​អា​មេ​រិច​ឡើង ជុំវិញ​ការ​វិធានការ​របស់​ត្រាំ លើ​ជេ​រ៉ូ​សាឡឹម​។​

​ចាប់តាំងពី​លោក ត្រាំ ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធា​នីអ៊ី​ស្រា​អ៊ែល​មក មានការ​តវ៉ា​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​តំបន់​ព្រំដែន Gaza Strip នៃ​ប្រទេស​ប៉ាឡេ​ស្ទីន និង​អ៊ី​ស្រា​អ៊ែល​។​

​ជាតិ​ជាតិ​ប៉ាឡេ​ស្ទីន ចំនួន ១៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ការប៉ះទង្គិច​ជាមួយនឹង​កងកំលាំង​អ៊ី​ស្រា​អ៊ែល ចាប់តាំងពី​
​មាន​ការទទួលស្គាល់រ​បស់​ត្រាំ​មក​។​

​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​អា​មេ​រិច​លុបចោល​ការទទួលស្គាល់​របស់​ខ្លួន​លើ​ទីក្រុង​ជេ​រ៉ូ​សាឡឹម ហើយ​ការស្នើ​នោះ​ទទួលបាន​ការគាំទ្រ​យ៉ាង​លើសលុប​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​ចូល​កាន់កាប់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ភាគ​ខាងកើត ក្នុង​កំឡុង​សង្គ្រាម ក្នុង​ឆ្នាំ ១៩៦៧ និង​បាន​ចាត់​ទីក្រុង​នោះ​នោះ​ជា​រដ្ឋធានី​ដែល​មិន​អាច​បំបែក​ពី​គ្នា​បាន​។ ចំនែក​ប៉ាឡេ​ស្ទីន​វិញ ចាត់ទុក​ទីក្រុង​ជេ​រូ​សាឡឹម​ភាគ​ខាងកើត​ជា​រដ្ឋធានី​របស់​រដ្ឋ​ខ្លួន​នៅ​ថ្ងៃ​អនាគត​៕ សុភ័ក្ត្រ​

 

spot_img
×