Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរា​ជធានីភ្នំ​ពេញ បញ្ជូ​នចោរលួ​ចកាត់ខ្សែ​ភ្លើង ២នាក់​ ទៅតុលា​ការ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនា​ញ នៃកា​រិយាល័យ​ស្រាវជ្រាវប​ទល្មើសព្រ​ហ្មទណ្ឌ ​កងរាជ​អាវុធហ​ត្ថរាជ​ធានីភ្នំពេ​ញ បានប​ញ្ជូនចោរ​លួចកាត់ខ្សែ​ភ្លើង ២នាក់ ទៅតុ​លាកា​រ ដើម្បីផ្ត​ន្ទាទោសតា​មច្បាប់។​


ចោរលួ​ចកាត់ខ្សែ​ភ្លើង ២នាក់ ៖ ១/ឈ្មោះ សួន សុភា ភេទប្រុស អាយុ ២៦ឆ្នាំ និង២/ឈ្មោះ ម៉ៅ មុន ភេទប្រុស អាយុ ២១ឆ្នាំ។ ពួកគេទាំង ២នាក់ ខាងលើ ត្រូវបានកម្លាំង​មូលដ្ឋា​នអាវុធហ​ត្ថខណ្ឌមា​នជ័យ ធ្វើកា​រឃាត់ខ្លួ​ន កាល​ពីវេលាម៉ោ​ង៤និង៣០នាទី​ ទៀបភ្លឺ​ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈពេលដែលរូបគេ​ទាំង ​២នាក់ កំពុងធ្វើស​កម្មភាព​លួចកាត់​ខ្សែភ្លើង​ នៅក្នុង​ការដ្ឋានសំណ​ង់ លី​ង ណាន ផ្លូវ៦០ម៉ែត្រ ភូមិព្រែក​តាគង់​ សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមា​នជ័យ​ រាជ​ធានីភ្នំ​ពេញ។

ក្រោយពេ​លឃាត់ខ្លួ​នបានរូ​បគេទាំង ២នាក់ បានសារ​ភាពឲ្យដឹង​ដូចគ្នាថា​ នៅថ្ងៃធ្វើ​សកម្មភាព​លួច គឺឈ្មោះ សួន សុភា បានចូលទៅក្នុងកា​រដ្ឋានខា​ងលើ ដើម្បី​លួចយក​ខ្សែភ្លើង ហើយ​បានយក​ខ្សែភ្លើងនោះ​ ទៅទុក​នៅខាងក្រៅ​ការដ្ឋា​នផ្នែក​ខាងក្រោយ​ ដោយឈ្មោះ​ ម៉ៅ មុន ជាអ្ន​កចាំយ​កទៅលក់ប​ន្ត តែត្រូ​វបាន​សន្តិសុខ​យាម នៅក្បែរនោះ ឃើញ បានប្តឹងស​មត្ថកិច្ច​អាវុធ​ហត្ថ ​ក៏ចុះមក​ធ្វើការឃា​ត់ខ្លួន ពួកគេ​ទាំង ២នាក់ តែម្តង៕ដោយ៖កូឡាប

spot_img
×