Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​បន្ថែម​រូបភាព​អតីត​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់ នៅ​អង់គ្លេស​

spot_img

​តាម​គេហទំព័រ The Nation របស់​ថៃ និង​គណនេយ្យ​សង្គម​ហ្វេ​ស​បុក @secret100million នៅ​ថ្ងៃ ៣០/១២ បានឃើញ​បង្ហោះ​ផ្សាយ​រូបភាព​ស្ត្រី​ម្នាក់​មាន​ភិនភាគ​ស្រដៀង​នឹង​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ដើរ​ជាមួយ​ក្មេងប្រុស​ម្នាក់​ត្រូវបាន​ចាត់ទុក​ថា ជា​កូន​របស់​អ្នកស្រី​យី​ង​ឡាក់ ឈ្មោះ Supasek Amornchat អាយុ ១៥​ឆ្នាំ នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នា​ប្រទេស​អត់គ្លេស​។​

​រូបភាព​ត្រូវបាន​គេ​សង្ស័យថា ជា​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ដើរ​ក្បែរ​កូនប្រុស​អាយុ ១៥​ឆ្នាំ នា​ក្រុង​ឡុង​។​

​មុននេះ New18 បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ២៩/១២ នូវ​រូបភាព​មួយ​ថត​បាន​នៅ​ក្រុង​ឡុង​។ ក្នុង​រូប​មនុស្ស​ស្រី​ម្នាក់ ត្រូវបាន​គេ​ចាត់ទុក​ជា​អ្នកស្រី​យី​ង​ឡាក់​។​

​រូបភាព​ប្រកាស​ផ្សាយ​ដោយ News TV 18 ។​

​អ្នកស្រី​យី​ង​ឡាក់ វ័យ​៥០​ឆ្នាំ គឺជា​នាយក​រដ្ឋមន្ត្រី​ស្រី​ដំបូង​នៅ​ប្រទេស​ថៃ​។ អ្នកស្រី​ត្រូវបាន​ដកហូត​មុខដំណែង​តាមរយៈ​រដ្ឋប្រហារ​យោធា​មួយ​នា​ឆ្នាំ ២០១៤ ហើយ​បាន​រង​ការចោទប្រកាន់​ពី​បទ​ប​ព្រងើយកន្តើយ​ក្នុង​ការគាំទ្រ​ថ្លៃ​ស្រូវ ធ្វើ​ឲ្យ​រដ្ឋ​ការថៃ​ខាតបង់​លុយ​រាប់ពាន់​លាន​ដុល្លារ​។ អ្នកស្រី​យី​ង​ឡាក់ បាន​រត់​គេចខ្លួន​ចេញ​ទៅ​ក្រៅប្រទេស នៅ​មុន​ពេល​សវនាការ​កាត់ទោស​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ២៥/៨៕ សូ​យ​ន​

spot_img
×