Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​០៨​ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​អាគារ​”​ឃ​”​សាលាខេត្ត​ស្វាយរៀង ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ យុវជន ស​.​ស​.​យ​.​ក ខេត្ត យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធិ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​វត្តមាន​៤៥០​នាក់ ។​

​បន្ទាប់ពី​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​អាន​នូវ​របាយការណ៍​សង្ខេប​ស្តីពី​ការបង្កា​រប​ង្រា​ប​បទល្មើស​គ្រឿងញៀន និង​លោក តូច ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្ត​បាន​អាន​សារលិខិត​របស់​សម្តេច​គ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន លោក​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីនគរបាល កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​សហការ​ចូលរួមចំណែក​យ៉ាងសកម្ម និង​រស់​រវើក​លើ​កិច្ចការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែលជា​ការងារ​ដ៏​ស្មុគស្មាញ ហើយ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ការងារ​ផ្សព្វផ្សាយ បង្ការ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ជាពិសេស​នៅក្នុង​អំឡុងពេល នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នាពេល​កន្លងទៅ​។

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួនទៀត​ដល់​អ្ន​ក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក គ្រឹះស្ថាន​អប់រំ និង​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹប​កម្សាន្ត​ក្នុង​ខេត្ត ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់​តែមាន​​សកម្មភាព និង​មាន​វិសាលភាព​ទូលំទូលាយ និង​ប្រសិទ្ធភាព​ទ្វេ​ឡើង​ថែមទៀត ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​អវិជ្ជមាន និង​ការគំរាមកំហែង​នានា ដែល​បង្កឡើង​ដោយ​គ្រឿងញៀន​ដូចជា ​៖

– ភិ​បាល​ក្រុង​-​ស្រុក​ជាប់​ព្រំដែន​ត្រូវ​រៀបចំ​វេទិការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​ផែនការ​ប្រលងប្រណាំង​មូលដ្ឋាន​ស​គ្មាន​គ្រឿងញៀន​។​

-​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្តធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ពី​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ដែល​កើតចេញពី​គ្រឿងញៀន​។​

– វិស័យ​ឯកជន​ត្រូវ​ចូលរួម​សហការ​ក្នុងការ​ផ្សព្វផ្សាយ​ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

-​ត្រូវ​ពង្រឹង​ការអនុវត្ត​ការត្រួតពិនិត្យ​និង​សុំ​ការសហការ​ពី​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រ​ភ​ទ​ដូចជា​ការ​ស៊ី​ណូ ផ្ទះសំណាក់ ស​ណ្ឋា​…​ជាដើម​ក្នុងការ​តាមដាន​បទល្មើស​គ្រឿងញៀន​។​

-​សមត្ថកិច្ច​ពាក់​ព័ ន្ធ​កុំ​ពួន កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក និង​កុំ​អន្តរាគមន៍​..​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×