Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នាំយក​បច្ច័យ​ទេយ្យទាន​​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ១៥ វត្ត​ នៅ​ស្រុក​ស្វាយជ្រំ

spot_img

​ខេត្តស្វាយរៀង៖ ​លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ ​តំណាង​លោកស្រី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៩ ព្រមទាំង​សហការី​បាន​នាំយក​បច្ច័យ ទេយ្យទាន ទៅ​ប្រគេន ដល់​ព្រះសង្ឃ ចំនួន ១៥ វត្ត មកពី ៥ ឃុំ​ក្នុងស្រុក​ស្វាយជ្រំ នាឱកាស​បុណ្យ​ចូលកាន់​ព្រះវស្សា​ហ៍ ដែល​ជិត​ចូលមក​ដល់ ដែល​ពិធី​នេះ​ប្រារព្វ​ធ្វើ​នៅ​វត្ត​ស្វាយ​ផ្អែម ស្ថិតនៅ​ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយជ្រំ ។

​សូមបញ្ជាក់​ផងដែរ​ថាៈ​ការ​ប្រារព្វ​នូវ​ពិធីបុណ្យ​នេះ ដើម្បី​វេ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​មគ្គផល​ជូន​ចំពោះ​ដួង​វិ​ញ្ញា​ក្ខ​ន្ធ​បុព្វការី​ជន​ទាំងឡាយ មាន​មាតា បិតា ជីដូន​ជីតា ញាតិ​ការ​ទាំង ៧ សណ្តាន​ដែល​បាន​បែក​កាយ រំលាយ​ខ័​ន្ធ​លោក​នេះ​ទៅកាន់​លោក​ខាងមុខ ហើយ​មួយចំណែក​ទៀត ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីរៈ​យុទ្ធជន វិ​រៈ​យុទ្ធ​នារី ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​។ លោកស្រី តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង មានប្រសាសន៍​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកស្រី​ឧ​ប នាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រគេន និង ជូន​ចំពោះ​ព្រះសង្ឃ លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ដែល​និមន្ត និង អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ។

​លោកស្រី​បាន​បញ្ជាក់ថា​ការអនុវត្ត​គោ​លន​យោ បាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព នៅ​ទូទាំង​ឃុំ សង្កាត់ ធ្វើ​ឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​ត្រូវបាន​ពង្រឹង​គ្រប់​មូលដ្ឋាន រាល់​បទល្មើស​ផ្សេងៗ​ត្រូវបាន​បង្ក្រាបបាន​ទាន់ពេលវេលា ចលនា​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន សម្រេច​ភ្ជួរ រាស់ បាន​មួយចំនួន ការងារ​អភិវឌ្ឍន៍ ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ រូប​វ័​ន្ធ ត្រូវបាន​ប្រជាពលរដ្ឋ​ចូលរួម អភិវឌ្ឍ គ្រប់​មូលដ្ឋាន​ទាំង​ពុទ្ធចក្រ និង​អ​ណា​ចក្រ ហើយ​ជាក់ស្តែង​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ព្រះសង្ឃ បាន និង​កំពុង​រៀបចំ​ប្រារព្វ​ពិធីបុណ្យ​ចូលកាន់​ព្រះវស្សា​ហ៍​ដែល​នឹង​មកដល់​នាពេលខាងមុខ​ទៅតាម​ប្រពៃណីជាតិ លោកជំទាវ​ក៍បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​មន្ត្រី​ថ្នាក់ដឹកនាំ​ស្រុក ឃុំ ភូមិ​ទាំងអស់ ដែល​បាន​ចូលរួម​អភិ​វ​ឌ្ឈ​មូលដ្ឋាន​បានល្អ​ប្រសើរ​នៅ​គ្រប់​តំបន់ ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​លើកកម្ពស់ ។ ទន្ទឹមគ្នា​នេះដែរ លោកស្រី​ក៍បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ត្រូវ​ពង្រឹង​ការ​យាមកាម​តាម​មូលដ្ឋាន ដើម្បី​ធានា​ដល់​សុវត្ថិភាព សន្តិសុខ និង​ជម្រុញ​ការងារ បង្ករ​បង្កើន​ផល​ឲ្យ​ទាន់​រដូវ​កាល​ដើម្បី​បំពេញតម្រូវការ​ហូបចុក និង​បម្រើ​ទីផ្សា​ក្នុងស្រុក និង​អន្តរជាតិ ។​

នៅក្នុង​ឱកាស​នោះ​លោកស្រី​បាន​ប្រគេន​ទេយ្យទាន និង​បច្ច័យ ដល់​ព្រះសង្ឃ​ទាំង ១៥ វត្ត ក្នុង ១ វត្តមាន​អង្ករ ១០០ គ​.​ក្រ ម្រេ​ង​ម៉ា​ស៊ូ​ត ២០ លីត្រ មី ២ កេស ទឹក​សុទ្ធ ២ កេស ទឹកក្រូច ២ កេស ទៀន ១ គ​.​ក្រ ស្ករស ៥ គ​.​ក្រ ទឹកដោះគោ ៥ កំប៉ុង តែ ៦ កញ្ចប់ ធូប ១ ដុំ ត្រីខ ១ ឡូ ខ្ទឹមស ២ គ​.​ក្រ ប៊ីចេង ១ គ​.​ក្រ អមបិល ២ គ​.​ក្រ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្លា​ដក់ ១ មីសួរ ២ គ​.​ក្រ នំអន្សម ២ បច្ច័យ ៥០.០០០ រៀល និង​បច្ច័យ​កសាង ២០០.០០០ រៀល ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×