Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បន្ត​រិះគន់​សមត្ថកិច្ច ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ធំៗ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ​បង្ក​ការកកស្ទះ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ និង​សាធារណជន​ទូទៅ មាន​ចម្ងល់​ថា ហេតុអ្វី​បានជា រាល់ថ្ងៃនេះ នៅមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ ឬ​រថយន្ត​ដឹក​គ្រឿងសំណង់​ធំៗ បន្ត​បើក​ចូលក្នុង​ក្រុងព្រះសីហនុ ពេល​ថ្ងៃ ដោយ​គ្មាន​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ហាមឃាត់​ទៅវិញ​?​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​សាធារណជន មាន​មន្ទិល​ថា អាច​ទំនងជា​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ទាំងនោះ គេ​មាន​បក្សពួក​កាង​ការពារ ឬ​មាន​ខ្នងបង្អែក​ជាម​ន្ត្រី​មាន​ឋានៈ​ធំ ជួយ​អន្តរាគមន៍​ហើយ​មើលទៅ ទើបបាន​អាជ្ញាធរ​រដ្ឋបាល​ក្រុង និង​អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ ជាពិសេស​កម្លាំង​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ទប់ស្កាត់ ដោយ​បើកផ្លូវ​ឲ្យ​រថ​យ​ន្យ​ដឹកទំនិញ​ធំៗ មួយចំនួន​នោះ អាច​បើក​ចូល​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ​បាន​ដោយ​រលូន ទោះបីជា​មានការ​កក​ស្ទ​អ​ចរាចរណ៍​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​បែបណា​ក្តី​។​

​ប្រជាពលរដ្ឋ​បន្តថា ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​រថយន្ត​ធុន​ធំ​ដឹក​គ្រឿងសំណង់​មួយគ្រឿង បាន​បើក​ចូល​ក្រុង បំពាន​ម៉ោង​ហាមឃាត់ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចុះ​ហាមឃាត់​នោះទេ​។​

​ចំពោះ​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ចោទសួរ និង​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​រថយន្ត​ដឹក​គ្រឿងសំណង់​ធុន​ធំ​មួយគ្រឿង​ខាងលើនេះ អាច​បើក​ចូល​ក្រុង​ពេល​ថ្ងៃ​បាន​ដោយ​រលូន ឬមួយ​ក៏​ម្ចាស់​ការដ្ឋាន​សំណង់​នេះ​គេ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ឋានៈ​ខ្ពស់ រង់ចាំ​កាង​ការពារ ទើប​អាច​ឲ្យ​រថយន្ត​ដឹក​គ្រឿងសំណង់​នោះ បើក​ចូល​ក្រុង​ខុស​ម៉ោង ដែល​អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ចេញ​បំរាម​ហាមឃាត់ ដោយ​គ្មាន​កម្លាំង​នគរបាល​ចរាចរណ៍ និង​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ ចុះ​ទប់​ស្កាត និង​ហាមឃាត់​បែបនេះ​ទៅវិញ​..?​។ ហើយ​ថា រថយន្ត​ដឹកទំនិញ​ធុន​ធំ​នោះ ក៏បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ នៅ​ម្តុំ​ផ្សារលើ​ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង ៩​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​ថែម​ទៀតផង​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ និង​សាធារណជន បានស្នើ​ដល់ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទើប​ចូលមក​កាន់តំណែង​ថ្មី សូមជួយ​មាន​វិធានការ​ទប់ស្កាត់​រថយន្ត​ដឹកទំនិញ​ធុន​ធំ បើក​ចូល​ក្រុង​ពេល​ថ្ងៃ ឲ្យ​មាន​ប្រសិទ្ធភាព​ផង​។ ត្បិត​អី នៅ​ថ្ងៃ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង របស់លោក​អភិបាល កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ លោក គួច ចំរើន ធ្លាប់បាន​ប្តេជ្ញា​ថា ការងារ​ជា​អទិភាព​ដំបូង ដែល​រូ​ច​លោក​ត្រូវ​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ការងារ​រក្សា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ទូទាំង​ខេត្ត​ព្រះសីហនុ ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​របៀបរៀបរយ និង​ឲ្យ​មាន​សុវត្ថិភាព​ឡើងវិញ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។​

​ត្រង់ចំណុច​នេះហើយ ទើប​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ទាំងមូល កំពុង​រង់ចាំ​មើល ចំណាត់​ការចុះអនុវត្ត​ច្បាប់ របស់លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​នេះ តើ​អនុ​វត្តមាន​ប្រសិទ្ធ តាម​ការប្តេជ្ញាចិត្ត របស់លោក នៅ​ចំពោះមុខ​មន្ត្រីរាជការ ជាពិសេស នៅ​ចំពោះមុខ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ចូលរួម​ជា​អធិបតី​ប្រកាស​តែងតាំង​រូបលោក ឲ្យ​ក្លាយជា​អភិបាលខេត្ត​ព្រះសីហនុ​ជា​ផ្លូវការ​នោះ មាន​លទ្ធផល និង​មាន​ប្រសិទ្ធភាព​ត្រឹម​កំរិតណា​..?៕ ដោយ​៖ ដែន សីមា​

spot_img
×