Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គាំទ្រ​សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា ខេត្តរតនគិរី ដែល​បង្កើត​តំបន់​អេកូ​ទេសចរណ៍ និង​កន្លែង​បង្កាត់​ពូជ​ដំរី​

spot_img

(​រតនគិរី​)៖ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ និង​រដ្ឋ​ម​ន្រី្ត​ក្រសួងបរិស្ថាន​លោក​សាយ សំ​អាល់ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាំ​កូនឈើ​ដែល​រៀបចំឡើង ដោយ​សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា (ARIAVATA) ដែល​ពិធី​នេះ​ធ្វើ​នៅ​ទីតាំង តំបន់​អេកូ​ទេសចរណ៍ ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​ថ្លែង​ក្នុងឱកាស​នោះ​លោក សាយ សំ​អាល់ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាគម​អភិរក្ស​សត្វ​ដំរី​ក្នុង​ខេត្តរតនគិរី ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិរក្ស​សត្វ​ដំរី ក៏ដូចជា​ការចូលរួម​ការពារ និង​អភិរក្ស​បរិស្ថាន​តាមរយៈ​ការបង្កើត​ឲ្យ​មាន តំបន់​អេកូ​ទេសចរណ៍​ដ៏​មាន​សក្តានុពល ក្នុង​ដែន​អភិរក្ស​របស់ខ្លួន​ស្ថិតក្នុង​ភូមិសាស្ត្រ​នេះ​។​

​លោក សាយ សំ​អាល់ បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា ដែល​បាន​បង្កើត​តំបន់​អេកូ​ទេសចរណ៍ និង​រៀបចំ​ឲ្យ​មាន​កន្លែង​បង្កាត់​ពូជ​ដំរី ដ៏​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទឹកដី​ភាគ​ឦសាន​មួយ​នេះ ហើយ​ក្នុងនាម​ក្រសួងបរិស្ថាន លោក​នឹង​ផ្តល់​ថវិកា​ក្នុង​មួយឆ្នាំ ២​ម៉ឺន​ដុល្លារ ដល់​សមាគម​ដើម្បី​ឲ្យ​មានលទ្ធភាព​បន្ថែម​ទ្រទ្រង់ ដល់​កិច្ចដំណើរការ​របស់ខ្លួន ប្រកបដោយ​និរន្តរភាព​។​

​ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន និង​ជា​ប្រធានកិត្តិយស​សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា ក៏បាន​សម្តែង​នូវ​ការគាំទ្រ​ផងដែរ​នូវ​គម្រោង​ខាងលើ​។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចាត់ទុក​គម្រោង​បង្កើត​តំបន់​អេកូ​ទេសចរណ៍ និង​ការអភិរក្ស​សត្វ​ដំរី​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​រក្សាបាន​នូវ​ធនធាន​ធាន​ធម្មជាតិ និង​បង្កើន​ចំនួន​សត្វ​ដំរី​កាន់តែ​ច្រើនឡើង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អាចជួយ​កាត់បន្ថយ​ភាព​ក្រី​ក្រី ក្នុង​សហគមន៍​តាមរយៈ​ការប្រាក់​ចំណូល​បាន​ពី​អេកូ​ទេសចរណ៍​នេះ​។​

​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា បច្ចុប្បន្ននេះ​សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា (ARIAVATA) មាន​សត្វ​ដំរី​ចំនួន ៤​ក្បាល (​ឈ្មោល​២ ញី​២) សម្រាប់​ធ្វើការ​បង្កាត់​ពូជ ហើយ​នៅពេល​អនាគត (ARIAVATA) និង​ទិញ​ពី​ខេត្ត​សូ​រិ​ន ប្រទេស​ថៃ ឬ​ពី​ប្រទេស​ភូមា​បន្ថែមទៀត ដើម្បី​យកមក​បង្កាត់​ពូជ ឲ្យ​មាន​ចំនួន​កាន់តែច្រើន​។​

​បើតាម​ការលើកឡើងរ​បស់ លោកស្រី រ័ត្ន ខៃ​ចិន្តា ប្រធាន​សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា បាន​ឲ្យ​ដឹងថា សមាគម​នេះ​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ក្រុមគ្រួសារ​លោកស្រី​ផ្ទាល់ ហើយ (AIRAVATA) នេះ​គឺ​ដោយហេតុថា ក្រុមគ្រួសារ លោកស្រី​ស្រលាញ់​បរិស្ថាន ធម្មជាតិ និង​ស្រលាញ់​សត្វ​ដំរី និង​ចង់​ឲ្យ​មាន​វត្តមាន​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើងៗ នា​ថ្ងៃ​អនាគត​។​

​លោកស្រី​បន្តថា សមាគម​បានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​អ្នក​បង្ហាត់បង្រៀន​ដំរី ក៏ដូចជា អ្នក​មើលថែ​ដំរី​ពី​ក្រៅប្រទេស​មកជួយ​បង្ហាត់​ដំរី ក្នុង​សមាគមន៍​ដើម្បី​ឲ្យ​អ្នក​មើលថែ​ដំរី (​ហ្ម​) មាន​បច្ចេកទេស​ត្រឹមត្រូវ​ផងដែរ​។ ដោយឡែក​ការដាំ​កូនឈើ ក្នុង​ដែន​អភិរក្ស​អេកូ​ទេសចរណ៍ នា​ថ្ងៃនេះ​សមាគម​បាន​នាំ​យ​កូនឈើ​ចម្រុះ​ជាង​២,០០០​ដើម​មក​ដាំ សង្ឃឹមថា វា​នឹង​ក្លាយទៅជា​ជម្រក នៃ​សត្វ​ដំរី​និង​ទាក់ទាញ​បាន​នូវ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​ទឹកដី​ភូមិភាគ​ឦសាន នៃ​ខេត្តរតនគិរី​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​នេះ លោក​ខៀវ កាញារីទ្ធ និង​លោក សាយ សំ​អាល់ ក៏បាន​បំពាក់​មេដាយ​ការងារ និង​ប័ណ្ណសរសើរ​ជូន ប្រធាន​សមាគម និង​សប្បុរសជន​នានា ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា​នេះ​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×