Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​គ្រោង​ដែក​ចំនួន​២​ទីតាំង​​ ដែល​លួច​សង់​លើ​ឆ្នេរ​អូរត្រេះ​១

spot_img

​ខេត្ត​ព្រះសីហនុ​៖ ក្រុមការងារ​ចម្រុះ របស់​គណៈកម្មការ​ឆ្នេរសមុទ្រ នៃ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បាន​ចុះ​រុះរើ​សំណង់​រឹងមាំ ដែល​ស្ថាបនា​ពី​គ្រោង​ដែក មាន​ទីតាំងនៅ​តំបន់ឆ្នេរ​អូរត្រេះ​១ ស្ថិតក្នុង​ក្រុងព្រះសីហនុ​។​

​សកម្ម​ភាពចុះ​រុះរើ​សំណង់​រឹងមាំ​ខាងលើនេះ បានចាប់ផ្តើម​កាលពីរ​សៀ​ល​ថ្ងៃ​ចន្ទ ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។ ហើយ​ថា សំណង់​សង់​ខុសច្បាប់ ដែល​អាជ្ញាធរ​ចុះ​រុះរើ​នេះ មាន​ចំនួន​២​កន្លែង​ផ្សេងគ្នា គឺ​ត្រូវបាន​ប្រតិ​ប​ត្ត​ករ​ទេសចរ​នៅ​តំបន់​អូរត្រេះ​នេះ នាំគ្នា​លួច​សាងសង់ និង​មិន​ស្តាប់​តាម​ការណែនាំ របស់​អាជ្ញាធរ​ជំនាញ​ទេ​។​

​សំណង់​ទាំងពីរ​ទីតាំង​នេះ ត្រូវបាន​គេ​ប​លបលួច​សាងសង់ ដោយ​គ្មាន​ការអនុញ្ញាត ហើយ​បាន​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ នៃ​តំបន់ឆ្នេរ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សំណង់​ខាងលើនេះ បើតាម​មន្ត្រី​ជំនាញ​បញ្ជាក់ថា​កន្លងមក​ធ្លាប់បាន​ចុះ​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​សាងសង់​ទេ និង​បាន​ទុក​រយៈពេល​ឲ្យ​រុះរើ ចេញ​វិញ​ដោយ​ខ្លួនឯង ក៏ប៉ុន្តែ​ម្ចាស់​សំណង់​នេះ នៅតែ​បន្ត​លួច​បន្ត​សាងសង់ ដោយ​មិន​ស្តាប់​តាម​ការណែនាំ របស់​អាជ្ញាធរ​នោះទេ ទើប​នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ​បានសម្រេច​ដឹកនាំ​កម្លាំង ចុះ​នាំយក​គ្រឿងចក្រ​រុះរើ​សំណង់​ខុសច្បាប់​ទាំងនោះ​ចេញ​តែម្ដង​។​

​ទាក់ទិន​បញ្ហា​នេះ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សំណង់​រឹងមាំ​មិន​នុ​ញ្ញាត​ឲ្យ​សាងសង់ ប៉ះពាល់​លើ​តំបន់ឆ្នេរ​សមុទ្រ​បានទេ​។ ប៉ុន្តែ​លោក​ថា ចំពោះ​សំណង់​ដែល​បាន​សង់​ចាស់ ឬ​សង់​យូរ​ឆ្នាំ​មកហើយ គឺ​ត្រូវ​រក្សា​ឲ្យ​នៅ​ស្ថានភាព​ដើម​សិន ដោយ​រង់ចាំ​ចំណាត់ការ​ជា​ក្រោយ ឲ្យ​ស្របតាម​គោល​ការ របស់​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​កម្ពុជា គ​អ​ឆក​(​ថ្នាក់ជាតិ​) បានដាក់​ចេញ​។​

​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ឆ្នេរ​អូរត្រេះ នេះ រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គណៈកម្មាធិកា​រ​ឆ្នេរសមុទ្រ​កម្ពុជា គ្រោង​នឹង​រៀបចំ​ជា​ឆ្នេរ​គំរូ និង​មាន​គម្រោង​យក​ធ្វើជា​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំក្រោយ​នេះ​ផង​។ ហេតុនេះ ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ ត្រូវ​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន និង​សោ​ភណ្ឌ​ភាព​ឆ្នេរ ឲ្យ​បានល្អ​ប្រសើរ​ជាមុន ដោយ​មិនអាច​ឲ្យ​មាន​សង់​សំណង់​មិន​រៀបរយ ខុសច្បាប់​ផ្តេសផ្តាស់​ថ្មី​ទៀត​នោះទេ​។​

​លោក សុចិត្រ​គ្រឹះ​ស្នា បន្តថា សំណង់​ផ្សេងៗ គឺអាច​ឲ្យ​សង់​ជា​ប្រភេទ​តូប​ស្បូវ ឬ​ខ្យុះ​តូចៗ សម្រាប់ធ្វើ​ប្រតិបត្តិការ​ទេសចរណ៍ ឲ្យ​ស្របតាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​ណែនាំ​កន្លងមក​។​

​នាឱកាស​នោះដែរ លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏បាន​ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត ឲ្យ​បាន​ស្រុះគ្នា ដើម្បី​ត្រៀម​រៀបចំ​ឆ្នេរ​អូរ​ត្រះ ឲ្យ​កាន់តែ​មានការ​ទាក់ទាញ ប្រយោជន៍​ផ្តល់​ចំណាប់អារម្មណ៍​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កម្សាន្ត ខេត្ត​ព្រះសីហនុ​ឲ្យ​បានតែ​ច្រើន នៅ​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។​

​ទាក់ទិន​បញ្ហា​នេះដែរ លោក អៀម សារិន អភិបាលរងក្រុង​ព្រះសីហនុ ក៏បាន សំណូមពរ​ដល់​ម្ចាស់​តូប​លក់ដូរ​ចំណីអាហារ​ទាំងអស់ នៅតាម​ឆ្នេរ​អូរត្រេះ ត្រូវ​រួមសហការ​ជាមួយ​អាជ្ញាធរ ឲ្យ​បាន​រលូន​។ ជាងនេះទៀត ស្មើ​កុំ​ឲ្យ​នាំគ្នា​លួច​សង់​សំណង់​រឹងមាំ​ខុសច្បាប់​អនាធិបតេយ្យ នៅលើ​ឆ្នេរសមុទ្រ​តំបន់​នេះ​ជា​បន្តទៀត ព្រោះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​ឆ្នេរ​នេះ ឲ្យ​មាន​បរិស្ថាន​ស្អាត មាន​អនាម័យ និង​សោ​ភណ្ឌ​ភាព បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​ខេត្ត​នេះ​ឲ្យ​បាន​ច្រេ​ី​ន​ថែមទៀត​។ ជាពិសេស​ប​អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ មិនអាច​បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព​សាងសង់​សំណង់​រឹងមាំ ខុសច្បាប់​បន្ត​សាងសង់​លើដី​ចំណី​ឆ្នេរសមុទ្រ នៃ​ឆ្នេរ​អូរត្រេះ​នេះ​បាន​ទៀត​ទេ​។​

​ដោយឡែក លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បញ្ជាក់ថា ករណី​រុះរើ​សំណង់ ទាំង​២​ទីតាំង ដែល​សាងសង់​នៅ​លើដី​ចំណី​ឆ្នេរ​អូរត្រេះ​នេះ គឺ​ទីតាំង​សំណង់​គ្រោង​ដែក​ទី​១ មាន​ប្រក​ដំបូល​ក្បឿង​ក្រហម និង​សាងសង់​បាន​ប្រមាណ​៥០% ត្រូវបាន​ក្រុមការងារ​យក​គ្រឿងចក្រ​វាយកម្ទេច​ដល់​ដី​។ រីឯ​ទីតាំង​សំណង់​គ្រោង​ដែក​ទី​២ ដែល​សាងសង់​បាន​៩០%​ទៅហើយនោះ ត្រូវបាន​ក្រុមការងារ​យក​គ្រឿងចក្រ រុញ​បំបាក់ ត្រឹម​ជើង​សសរ​ដែក​តែប៉ុណ្ណោះ ព្រោះ​ដោយសារ​តែមាន​ស្ត្រី​ម្នាក់​ជា​ម្ចាស់​សំណង់​ជា​ជនជាតិ​ចិន បានមក​យំ​អង្វរ និង​បាន​ផ្តិតមេដៃ នៅ​ចំពោះមុខ​ក្រុមការងារ​ចម្រុះ​រួមមាន​៖ មន្ត្រី​រដ្ឋបាលខេត្ត ព្រះសីហនុ​, ប្រធាន​មន្ទីរ​ទេសចរណ៍​, តំណាង​មន្ទីរ​រៀបចំ​ដែនដី​, មន្ទីរ​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ​ផង បាន​ស្មើ​សុំ​រុះរើ​ដោយ​ខ្លួនឯង ឲ្យ​អស់​ត្រឹម​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​ហេតុផល គាត់​ស្នើសុំ​យក​រើ​យក​សម្ភារៈ​ចេញពី​អគារ​សង់​អត់​ច្បាប់​នេះ​សិន​៕ ដោយ​៖ ដែន សីមា​

spot_img
×