Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​៤​គ្រឿង​បុក​ប​ន្គ​គ្នា តាមផ្លូវ​ជាតិ​លេខ​៤

spot_img

​ស្រុក​ព្រៃនប់​៖ មាន​គ្រោះថ្នាក់​មួយ​ករណី​ទៀត រថយន្ត​៤​គ្រឿង​បុក​ប​ន្គ​គ្នា តាមផ្លូវ​ជាតិ​លេខ​៤ នា​ល្ងាច​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ២០១៩​នេះ ​វេលា​ម៉ោង ១៦និង២០​នាទី នៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចន្លោះ​គីឡូម៉ែត្រ លេខ ១៨៨~១៨៩ ។ នគរបាល​ប្រាប់​ជាបឋម​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​កើតឡើង​រវាង​រថយន្ត​០៤ គ្រឿង​បុក​ត​គ្នា ដែលមាន​ទិសដៅ​ភ្នំពេញ​ឆ្ពោះ​.​ខេត្ត​ព្រះសីហនុ ៖ ១. រថយន្ត​ម៉ាក NISAN ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-9993 (​រថយន្ត​ទី​១) បើកបរ​ដោយ​ឈ្មោះ ម៉ៃ តុលា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ព្រេច ឃុំ​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​ ២. រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ​កណ្តាល 2C-8939 (​រថយន្ត​ទី​២) បើកបរ​ដោយ​ឈ្មោះ ចែម បញ្ញា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​រត់​តាក់​ស៉ី មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ ៣. រថយន្ត​ម៉ាក TOYOTA -PRUIS ពណ៍​ផ្សែង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ 2AW-8296 (​រថយន្ត​ទី​៣) បើកបរ​ដោយ​ឈ្មោះ ឈន រតនា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​មានជ័យ ខ័​ណ​មានជ័យ រាជធានី​ភ្នំពេញ ។​ ៤. រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-0225( អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ទេ​។​

បច្ចុប្បន្ន វត្ថុ​​តាង​រថយន្ត​ទាំង​បួន បាន​យក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទួល​ទទឹង​។ ដោយឡែក​អ្នកបើករថយន្ត FUSO បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​

​ចាប់ពី​ពេល​រសៀល​រហូតមក​ត្រឹម​ល្ងាច​ថ្ងៃ​08.​កក្កដា​2019​នេះ​នៅ​ខេត្ត​ព្រះសីហនុ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ទៅដល់​4​ករណី បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់ មួយចំនួនទៀត​រងរ​បួស ក្នុងនោះ​ជនរងគ្រោះ​ដែល​ស្លាប់​គឺជា​ជនជាតិ​ចិន និង​មាន​រថយន្ត​09​គ្រឿង​ព្រមទាំង​ម៉ូតូ​មួយគ្រឿង​រង​ការខូចខាត​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​4​ករណីនេះ មាន​3​ករណី​កើតឡើង​តាមផ្លូវ​ជាតិ​លេខ​4​ក្នុងស្រុក​ព្រៃនប់ និង​មួយ​ករណី​ទៀត​កើតឡើង​តាមផ្លូវ​ក្នុងស្រុក​ស្ទឹងហាវ ។ សមត្ថកិច្ច​ដែល​មើល​ការខុសត្រូវ​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​មូលដ្ឋាន និង​នៅតាម​ផ្លូវជាតិ​ថ្លែងថា គ្រោះថ្នាក់​ទាំងអស់នេះ​បណ្តាលមកពី​កត្តា​អ្នកបើកបរ​មួយចំនួន​ពិសេស​អ្នក​ដែល​បង្កហេតុ​មុនគេ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ហើយ​អ្នកបើកបរ​ខ្លះទៀត​មិន​យោគយល់​អ​ធ្យា​ស្រ​យ័​គ្នា និង​ខ្លះទៀត​បើកបរ​លឿន​ពេក​។ ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កន្លងមក​ក៍​ដូចជា​បច្ចុប្បន្ន អជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​អប់រំ​និង​អំពាវនាវ​អោយ​អ្នកបើកបរ​យានយន្ត​គ្រប់រូប​គោរព​ច្បាប់​ចរាចរណ៍​និង​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ និង​បាន​ដាស់តឿន​ថា នៅពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ម្តងៗ ហា​និ​ភ​យ័​នឹង​កើតមាន​ច្រើន ទាំង​លើ​ខ្លួនឯង​និង​លើ​អ្នកដ៍ទៃ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×