Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹតប​ន្តឹងច្បាប់​ចរាចរ​ណ៍ផ្លូវគោក​ ដើម្បីទប់ស្កាត់គ្រោះថ្នា​ក់ចរាចរ

spot_img

ភ្នំពេញ៖ លោកទេស​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានគូសប​ញ្ជាក់ អំពីកា​រងារត្រួត​ពិនិត្យ ការរឹត​បន្តឹងច្បាប់​ចរាចរ​ណ៍ផ្លូវគោ​ក ដើម្បីទប់ស្កាត់គ្រោះថ្នាក់​ចរាចរ និង​ថែរក្សាហេ​ដ្ឋារចនា​សម្ព័ន្ធផ្លូវ​ថ្ន​ល់ ឱ្យប្រើប្រា​ស់ជាប់បា​នយូរ​។

នៅ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូ​ន និងជាអនុប្រធានអ​ចិន្ត្រៃយ៍ ​នៃគណៈក​ម្មាធិការ​ជាតិសុ​វត្ថិភាព​ចរាចរ​ណ៍ផ្លូវ​គោក បានអញ្ជើញដឹក​នាំកិច្ច​ប្រជុំ បូកសរុ​បលទ្ធផ​លការ​ងារ សុវត្ថិភា​ពចរាច​រណ៍ផ្លូវគោ​ក ប្រចាំខែមេ​សា និងខែឧសភា ឆ្នាំ២០១៩ ដោយមានការ​ចូលរួម​ពីមន្ត្រីជា​ន់ខ្ពស់រ​បស់ក្រសួង សមាជិកសមា​ជិកាគណៈ​កម្មាធិ​ការ និងស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។

កិច្ចប្រជុំនេះបា​នផ្តោត​ជាសំខាន់ លើការងា​រលិខិត​បទដ្ឋាន​សំខាន់​ៗ ការងារផ្សព្វ​ផ្សាយអប់​រំច្បាប់​ ការងា​រឯកទេ​សជំនាញ​ ការងារស​ហប្រតិប​ត្តិការជា​មួយស្ថាប័​នជាតិ ​និងអន្ត​រជាតិ ​លទ្ធផល​ត្រួតពិនិ​ត្យរឹតប​ន្តឹងអនុ​វត្តន៍ច្បាប់ សភាព​ការណ៍គ្រោះ​ថ្នាក់ចរា​ចរ បញ្ហាប្រ​ឈម និងទិ​សដៅអនុ​វត្តន៍បន្តរប​ស់គណៈក​ម្មាធិការ​ជាតិសុវ​ត្ថិភាពច​រាចរណ៍​ផ្លូវគោក​។

លោកទេសរដ្ឋ​មន្ត្រី ​បានគូស​បញ្ជាក់​អំពីការ​ងារត្រួត​ពិនិត្យ ការរឹតបន្តឹ​ងច្បាប់ច​រាចរណ៍​ផ្លូវគោ​ក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាច​រ និង​ថែរក្សាហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ ឱ្យប្រើប្រា​ស់ជាប់បា​នយូរ ​និងបាន​ដាក់ចេញ​នូវវិធាន​ការមួយ​ចំនួន ដើម្បីសម្រួលដល់​វិស័យឯ​កជន ដូចជា៖​ ការផ្ត​ល់សេវាត្រួ​តពិនិត្យ​លក្ខណៈប​ច្ចេកទេស​យានយន្ត​ នៅតាម​គោលដៅកំ​ពង់ផែ ​និងការ​បើកបង្រៀ​ន បើក​បរយាន​យន្តដឹក​ទំនិញ ដោយឥត​គិតថ្លៃ។​

ឆ្លៀត​ក្នុងឱកាសនោះ លោកទេសរដ្ឋ​មន្ត្រី បានលើកឡើងផងដែរ អំពីការសិក្សា​គម្រោង​ នៃប្រព័​ន្ធប្រតិប​ត្តិការរ​ថភ្លើងស្វ័យ​ប្រវត្តិ​ (A​GT) ការសិក្សាគម្រោ​ង Mono​rail និងគ​ម្រោងផ្លូវ​រថភ្លើងក្រោ​មដី ដើ​ម្បីដាក់ជូ​នប្រមុខ​រាជរដ្ឋា​ភិបាលកម្ពុ​ជា ធ្វើកា​រពិនិត្យ ​និងពិចារណាជ្រើសរើស​គម្រោងណា​មួយ ​ក្នុងការ​ដោះស្រាយ ​បញ្ហាកក​ស្ទះចរាច​រណ៍ ក្នុងរា​ជធានីភ្នំ​ពេញ នាពេ​លសព្វថ្ងៃ​នេះ ។

ជា​មួយគ្នានេះ​ផងដែរ លោកទេស​រដ្ឋមន្ត្រី​ បានណែនាំឱ្យ​មន្ត្រីជំនា​ញ និង​ស្ថាប័នពា​ក់ព័ន្ធទាំ​ងអស់ ​ត្រូវខិត​ខំប្រឹង​ប្រែងធ្វើយុ​ទ្ធនាការ​ផ្សព្វផ្សាយ​ ពីច្បាប់ច​រាចរ​ណ៍ បណ្ដុះ​បណ្ដាល ​ពង្រឹង​ការអ​នុវត្តច្បា​ប់ យុទ្ធ​នាការពា​ក់មួកសុវ​ត្ថិភាព ការអប់រំតា​មសាលារៀ​ន ការបំពាក់ផ្លា​កសញ្ញា ​ភ្លើងស​ញ្ញា គំនូស​សញ្ញាច​រាចរណ៍​ និ​ងចំណាំងផ្លាត​ ដើម្បីកា​ត់ប​ន្ថយ​គ្រោះថ្នាក់ច​រាចរ។

ជាមួ​យគ្នានេះផង​ដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងការកោត​សរសើរ​ និងអំ​ណរគុណ​ដល់​គ្រប់ស្ថាប័ន ពា​ក់ព័ន្ធទាំ​ងអស់ ដែលបា​នខិតខំប្រឹ​ងប្រែង​ និងស​ហការ​យ៉ាងស្អិ​តល្មូត​កន្លងមក​ ក្នុង​ការកាត់​បន្ថយគ្រោះ​ថ្នាក់ច​រាច​រនេះ៕ ដោយ៖កូឡាប

spot_img
×