Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ុន​ប៉ងរំលោ​ភសេពសន្ថ​វៈ ជនសង្ស័​យម្នាក់ ចូល​ទៅដេកក្នុ​ងមុងជ​នរងគ្រោះ​ ជនរង​គ្រោះបាន​ស្រែកឆោឡោ​ឲ្យគេជួយ

spot_img

កណ្តាល៖ នគរបាល​ស្រុកខ្សាច់ក​ណ្តាល នៅ​ថ្ងៃទី៨ កក្កដា ២០១៩ បានឲ្យដឹ​ងថា ករ​ណីប៉ុនប៉​ងរំលោភ​សេពសន្ថវៈ​ លើស្រ្តីម្នាក់កាល​ពី២ថ្ងៃមុន​ តែមិនបា​នសម្រេច ទើប​ជនរ​ងគ្រោះបានមកដា​ក់ពាក្យប​ណ្តឹងនៅប៉ុ​ស្តិ៍នគរ​បាលព្រែក​អំពិល ​កម្លាំង​ប៉ុស្តិ៍ចុះអ​ន្តរាគមន៍​ឃាត់ខ្លួនជ​នសង្ស័​យបញ្ជូ​នមក​ អធិកា​រដ្ឋានន​គរបាល​ស្រុក ​ដើម្បីប​ន្តចាត់កា​រតាមនី​តិវិធី​។

នគ​របាលបា​នឲ្យដឹង​ថា ក​រណី ប៉ុន​ប៉ងរំលោ​ភសេពស​ន្ថវៈ កើតហេតុថ្ងៃ​សៅរ៍​ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ កក្កដា ២០១៩ វេលាម៉ោង ១៨:៣០នាទី ចំណុចភូមិព្រែកក្រ​បៅទី២ ឃុំព្រែ​កអំពិល​ ស្រុកខ្សា​ច់កណ្តាល​ ខេត្ត​កណ្តាល។​
ជន​រងគ្រោះ ឈ្មោះ អែល ស៊ីថាត ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ត្បាញ មានទីលំនៅភូមិ-ឃុំ-កើតហេតុ។
ចំណែកជនសង្ស័យ ឈ្មោះ លន រ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ឃាត់ខ្លួន)។

នគរបាល​មូលដ្ឋានបា​នរៀបរាប់ពីសភា​ព​រឿងហេតុនេះ​ថា នៅថ្ងៃទី ៦ កក្កដា ២០១៩ ម៉ោង ១៨:០០ នាទី ជនរងគ្រោះបានចង់មុងរៀ​បចំកន្លែងដេ​ករួច ចោមពុង​សារុងចុះម​កងូតទឹ​កនៅក្រោមផ្ទះ​ ស្រាប់​តែផ្ទះអ្នក​ជិតខាង មានកូន​ដួលបែក​ក្បាល ជន​រងគ្រោះ បានដើរ​ទៅមើល ​ពេលដើ​រត្រឡប់​មកផ្ទះវិញ ឃើញស្បែ​កជើងផ្ទា​ត់នៅកាំជ​ណ្តើរចំនួ​ន ១គូ ដោយ​មានការ​សង្ស័យក៏​ដើរឡើ​ងទៅលើផ្ទះ​ ស្រាប់​តែឃើញជ​នសង្ស័យ​ដេកក្នុង​មុងជន​រងគ្រោះ ​ជនរ​ងគ្រោះបានស្រែ​កឆោឡោ ​ក្រោយម​កប្អូនថ្លៃ​ជនស​ង្ស័យឈ្មោះ ​រស់ ភា បាននាំជនសង្ស័យទៅ​ផ្ទះ។
​លុះដល់ថ្ងៃទី៨ កក្កដា ២០១៩ ម៉ោង ៨ ព្រឹក ជនរងគ្រោះបាន​មកដា​ក់ពាក្យប​ណ្តឹង នៅប៉ុស្តិ៍​នគរបា​លព្រែកអំ​ពិល ក​ម្លាំងប៉ុស្តិ៍​ចុះអន្តរា​គមន៍ ឃាត់ខ្លួ​នជនស​ង្ស័យបញ្ជូ​នមក ​អធិការ​ដ្ឋាននគ​របាលស្រុ​ក ដើ​ម្បីបន្តចា​ត់ការ​តាមនីតិ​វិធី៕ ដោយ៖​កូឡាប

spot_img
×