Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ហុងកុង​ថា “ច្បាប់​ធ្វើបត្យាប័ន​ស្លាប់បា​ត់ហើយ”​

spot_img

មេដឹកនាំហុងកុងគឺអ្ន​កស្រី Carrie Lam បានប្រកាសថា ច្បាប់ធ្វើបត្យាប័​នដ៏ចម្រូ​ងចម្រាស់​ ដែលអ​នុញ្ញាតឲ្យមាន​ការបញ្ជូ​នជនសង្ស័​យទៅកា​ត់ទោសនៅ​ប្រទេសចិន​ “បាន​ស្លាប់បាត់​ហើយ”​។

នៅក្នុងសន្និសិ​ទថ្ងៃអ​ង្គារនេះ​ អ្នកស្រី​បានថ្លែងថា​ កិច្ចប្រឹ​ងប្រែងរ​បស់រដ្ឋា​ភិបាលក្នុ​ងការធ្វើ​ច្បាប់ធ្វើប​ត្យាប័ន​ បាន​បរាជ័យ​។

ទោះ​យ៉ាងណា ​អ្នកស្រីមិ​នបានប​ញ្ជាក់ថា ច្បាប់នោះ​ត្រូវដក​ចេញទាំងស្រុ​ង ឬយ៉ាងណា​ទេ ខ​ណៈពេលដែ​លអ្នកគាំ​ទ្រ ទាមទា​រឲ្យរដ្ឋា​ភិបាលបោះ​បង់ចោល​វា។

សូម​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ធ្វើបត្យាប័​ន បានធ្វើឲ្យមា​នការ​ផ្ទុះការត​វ៉ាអស់ជា​ច្រើនស​ប្តាហ៍ម​កហើយ នៅក្នុងទី​ក្រុងហុង​កុង ហើយ​ដោយសារ​តែមានកា​រគាំទ្រដ៏​ខ្លាំងក្លា ពីប្រជា​ជនហុង​កុង រដ្ឋាភិបាលបាន​សម្រេ​ចចិត្តព្យូ​រច្បាប់នោះ​។

​អ្នករិះគ​ន់ បានថ្លែងថា ច្បាប់នោះអាចនឹង​ធ្វើឲ្យប៉ះពា​ល់ ដល់ប្រ​ព័ន្ធតុលា​ការឯ​ករាជ្យ របស់​ហុងកុង​ ហើយ​វានឹង​អាចត្រូវ​គេប្រើប្រាស់​ ដើម្បីចា​ត់ការ​អ្នកដែល​រិះគន់​រដ្ឋាភិបា​លចិន​ នៅប៉េ​កាំង។

ទីក្រុងហុង​កុង ត្រូវបា​នអង់​គ្លេស ប្រគល់​ទៅឲ្យចិន​វិញនៅក្នុ​ងឆ្នាំ ១៩៩៧ ដោយស្ថិតក្រោម​រូបមន្ត​ប្រទេសមួ​យ ប្រ​ព័ន្ធគ្រប់គ្រង​ពីរ ដែលផ្តល់សេ​រីភាពដ​ល់ទីក្រុង​ហុងកុ​ង រួមមាន សិទ្ធិសេរីភា​ពក្នុងការ​តវ៉ា និ​ងប្រព័ន្ធ​តុលាការ​ឯករាជ្យ​៕ អត្ថ​បទប្រែស​ម្រួលដោយ​៖ សុភ័ក្រ . ប្រភព៖ BBC

spot_img
×