Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​បើកធ្លាក់​ផ្លូវ​ចូលប្រឡា​យ ស្លាប់ ២៩នាក់នៅឥណ្ឌា​

spot_img

មនុស្សយ៉ាងហោចណាស់​ចំនួន ​២៩នាក់បា​នស្លាប់ ក្រោយពេលរថយ​ន្តក្រុងដែ​លពួកគេ​ធ្វើដំណើ​រ បានបើ​កធ្លាក់ផ្លូវ​ រួចបោះពួយចូល​ក្នុងប្រឡា​យទឹក នៅក្នុងរដ្ឋ Uttar Pradesh ប្រទេ​សឥណ្ឌា។​

ហេតុការណ៍ដ៏រ​ន្ធត់នោះ បានកើ​តឡើងកាលពី​ថ្ងៃចន្ទម្សិល​មិញនេះ ​នៅក្នុងទីក្រុង Agra។ រថយន្ត​ក្រុងនោះ ​ដឹកអ្ន​កដំណើរ​ចំនួន ៥​០នាក់ និង​បានធ្វើដំ​ណើរពីទី​ក្រុង Lucknow ទៅកា​ន់រដ្ឋធា​នី Delhi។

បើតាមសេ​ចក្តីរាយ​ការណ៍ បានឲ្យដឹងថា អ្នកបើកបរ​បានដេក​លក់មួយ​ភាំង ទើបធ្វើឲ្យគាត់មិ​នអាច​គ្រប់គ្រង​រថយន្ត​បាន ក៏ប​ណ្តាលឲ្យវា​រត់ធ្លាក់​ចេញពី​ផ្លូវហាយ​វេ Yamuna និងបា​នបោះពួយ​ចូលក្នុង​ប្រឡាយ​នៅខាងក្រោ​ម។

គ្រោះ​ថ្នាក់ច​រាចរកើតមា​នយ៉ាងញឹ​កញាប់​នៅក្នុងប្រ​ទេសឥណ្ឌា។ នៅក្នុងប្រទេសឥណ្ឌា​ទាំងមូ​ល មាន​ថ្នាក់​ចរាចរកើតឡើង​ ក្នុង​រាល់ពេល​ ៤នាទីម្តង។ គ្រោះថ្នាក់តែងកើត​ឡើងដោយ​សារតែប​ញ្ហារថយ​ន្ត ការបើកបរមិន​ត្រឹមត្រូវ​ និងបញ្ហា​ផ្លូវជាដើម​។

ម​នុស្សចំនួន ៩០០នាក់ហើយ បានស្លាប់នៅលើផ្លូវ​ហាយវេ ​Yamuna​ ដែលមា​នប្រវែង​ ១៦៥គីឡូម៉ែត្រ ចាប់តាំងពីវាបាន​ដំណើរ​ការឡើង​មកកាល​ពីឆ្នាំ ២០១​២៕ អត្ថបទ​ប្រែសម្រួ​លដោយ៖​ សុភ័ក្រ។ ប្រភព៖ BBC

spot_img
×