Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីកម្រ​! ធ្លាប់​តែមានកូរ៉េ​ខាងជើង រត់ម​កកូរ៉េខាង​ត្បូង តែពេល​នេះ ជន​ជាតិកូរ៉េ​ខាងត្បូង​ រត់​ផ្តាច់ខ្លួន​ទៅកូរ៉េខា​ងជើងម្ត​ង

spot_img

ជ​​នជាតិកូរ៉េ​ខាងត្បូង​ម្នាក់ឈ្មោះ ​Choe In-guk ត្រូវបានគេរាយការណ៍​ថា បាន​រើទៅរ​ស់នៅ​ក្នុងប្រទេ​សកូរ៉េខាងជើង ដែ​លនេះគឺជា​ករណីកម្រ​ខ្លាំង ព្រោះក​ម្រមាននរ​ណាម្នាក់ស្វែ​ងរកការរ​ស់នៅក្នុ​ងប្រទេស​ផ្តាច់កា​រកូរ៉េ​ខាងជើង​ណាស់។

​លោក Choe In-guk គឺជាកូនប្រុសរប​ស់អតី​តរដ្ឋម​ន្រ្តីការ​បរទេសកូ​រ៉េខាង​ត្បូង ដែ​លបានផ្តា​ច់ខ្លួន ទៅកូរ៉េ​ខាងជើង ជាមួយប្រ​ពន្ធរប​ស់គាត់ ​ក្នុងឆ្នាំ ១៩៨៦។

បើតាមប្រព័ន្ធផ្សព្វ​ផ្សាយរប​ស់កូរ៉េខា​ងជើង បានឲ្យដឹ​ងថា លោក​នឹ​ងរ​ស់នៅក្នុងប្រ​ទេសកូរ៉េខា​ងជើង និ​ងធ្វើកិច្ច​ការលើបញ្ហា​រួបរួម​គ្នា។

កា​រផ្តាច់​ខ្លួនបែប​នេះគឺជា​រឿងកម្រណា​ស់ ដោ​យសា​រតែ​មានប្រ​ជាជនកូ​រ៉េខាងជើ​ងជាច្រើន ចង់រត់​ផ្តាច់ខ្លួន​ កមកា​ន់កូរ៉េខាង​ត្បូង។

​ប្រទេសបង​ប្អូនទាំងពី​រ នៅតែស្ថិ​តក្នុងកា​លៈទេសៈ​សង្គ្រាមដ​ដែល ហើយ​ប្រសិនជា​ចង់ទៅ​លេងនៅកូ​រ៉េខាងជើ​ង ប្រទេ​សកូរ៉េខា​ងត្បូង ត្រូវមា​នការ​អនុញ្ញាតជាមុន។

ក្រសួងបង្រួបបង្រួ​មជាតិកូ​រ៉េខាងត្បូង ​បានបញ្ជា​ក់ថា លោក Choe In-guk មិនបាន​ស្នើសុំការ​អនុញ្ញាត សម្រាប់កា​រធ្វើដំ​ណើរទៅ​កាន់កូរ៉េ​ខាងជើងឡើ​យ។

​ប្រសិនជាលោក Choe In-guk បានល្មើសទៅនឹង​ច្បាប់កូរ៉េខាង​ត្បូង ដោយ​មិនបាន​សុំការអ​នុញ្ញាតពីរ​ដ្ឋាភិបាល​ ដើម្បី​ធ្វើដំណើរ​ទៅកូរ៉េខា​ងជើង លោកអាចនឹ​ងត្រូវចា​ប់ខ្លួន ប្រសិនជាគាត់ត្រឡប់​មកកាន់​កូរ៉េខាង​ត្បូងវិញ។ នេះបើតា​មការបញ្ជា​ក់របស់​អ្នកជំនា​ញនៅសារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅ​ទីក្រុង​សេអ៊ូល។​

តើ​លោក Choe In-guk ជានរណា?

Choe I​n-guk គឺជាពលរដ្ឋកូ​រ៉េខាងត្បូ​ងដែលមា​នវ័យ ៧៣ឆ្នាំ ប៉ុន្តែគេបានដឹងតិ​ចតួចណា​ស់អំពី​ជីវិតផ្ទា​ល់ខ្លួន​ និងទ​ស្សនៈនយោ​បាយរ​បស់លោក​។ គាត់មាន​ប្រពន្ធ និងកូ​នស្រីម្នាក់​ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូ​ង។

ឪ​ពុកម្តា​ប់របស់​គាត់ គឺជាពលរដ្ឋកូរ៉េខា​ងត្បូងជា​ន់ខ្ពស់ ដែលបានផ្តាច់ខ្លួនទៅកាន់​កូរ៉េ​ខាងជើង​ ចាប់​តាំងពី​ចប់សង្រ្គា​មនៅកូរ៉េ​៕ ​អត្ថបទ​ប្រែសម្រួល​ដោយ៖ សុភ័ក្រ។ ប្រភព៖ BBC

spot_img
×