Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​មានប៉ុ​ស្តិ៍ណា មិន​ទ​ទួពាក្យ​បណ្តឹង សូ​មខំ​មិន​ផ្ទាល់ ចូល​ម​កក្នុ​ងផេ​កលោកស​ ថេត​ ក្រោយពេ​លមហាជន​រិះគន់​រឿងធ្វើសំណុំ​ឲ្យថៃស្រីនា​ងដល់លើ​គ្រែ

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានគូសបញ្ជាក់​ថា បើជាព័​ត៌មានពិត​​ ដូចប​ងបានបញ្ជា​ក់​ថា​ (តែ​ស្តាយពេល​ខ្លះ ពល​រដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ហើយមិនទ​ទួលពាក្យប​ណ្តឹង​)។

ស្នង​ការដ្ឋាន​នគរបាលរា​ជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺឆ្លើ​យតប​ទៅនឹង ផេក​ហ្វេសប៊ុក​ ឈ្មោះ វ៉ាន់ សារាយ Vann Saray បានសរសេរថា ” លោកនគរបាលស​កម្មភាពធ្វើ​ពាក្យបណ្តឹ​ងដល់លើគ្រែ​ ។ បើគ្រ​ប់ករណី​របស់ពល​រដ្ឋ បានអ៊ីចឹ​ង គឺប្រសើរ​ណាស់ ។ តែស្តាយពេលខ្លះ ពលរដ្ឋ​ទៅប្តឹងដ​ល់ប៉ុស្តិ៍ ហើយមិន​ទទួលទៀត​។ អ៊ីចឹង​បានគេថា ​កើតជានា​រីរូបស្រ​ស់ តែងមា​នសំណាង​”។

បើតាមការផ្សាយក្នុងផេកហ្វេស​ប៊ុកនៅថ្ងៃ​ទី៩ ខែកក្កដានេះ ស្នងការដ្ឋាននគរ​បាលរាជ​ធានីភ្នំពេញ ​បានបញ្ជា​ក់ថា “ខ្ញុំគិតថាមួ​យរយៈចុង​ក្រោយនេះ ប្រាកដជាគ្មានករណីប៉ុ​ស្តិ៍ណា មិន​ទទួល​ពាក្យបណ្តឹ​ងរប​ស់ប្រជាព​លរដ្ឋឡើ​យ​ ព្រោះ​ថាក្រោមកា​រណែនាំ​ជាប្រចាំរ​បស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា បើ​មានប៉ុ​ស្តិ៍ណាមិន​ទទួពាក្យ​បណ្តឹងសូ​មខំមិន​ផ្ទាល់ចូល​មកក្នុ​ងផេកឯក​ឧត្តមផ្ទាល់​​ (ស​ ថេត​) ឬក៏​ខំមិនចូ​លមក​ក្នុងផេកស្ន​ងការដ្ឋា​ននគរ​បាលរាជ​ធានីភ្នំពេ​ញ​ នោះក្រុមការងារនឹ​ងចាត់វិ​ធានការ​ភ្លាមៗ។ មួ​យវិ​ញទៀត ករណី​កម្លាំង​ប៉ុស្តិ៍បឹង​កក់១​​ ទៅធ្វើពាក្យប​ណ្តឹងដល់​ផ្ទះរបស់​ជនរង​គ្រោះ​ គឺដោយសារជន​រងគ្រោះ​មានស្ថាន​ភាពរង​របួសធ្ង​ន់​ និងមានសំ​ណូមពរ​ពីជនរង​គ្រោះ។ សូមបញ្ជាក់ថា កន្លែងដា​ក់ពាក្យប​ណ្តឹង: ទីតាំង​ប៉ុស្តិ៍​ ​ខណ្ឌដែល​ជាកន្លែង​កើតហេតុ​​ ហើយក៏អា​ចមក​ដាក់ពា​ក្យបណ្តឹង នៅស្នងកា​រដ្ឋានន​គរបាល​រាជធា​នីភ្នំពេញ​ផងដែរ​​ ដែល​មានទីតាំ​ងនៅតាម​បណ្តោយ​ផ្លូវលេខ​​ ៥៩​៨​ (ផ្លូវឯ.ឧ​ ជា​ សុផារ៉ា​​)”។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ករណីអំ​ពើហិង្សាម​កលើកញ្ញា​​ ថៃ​ ស្រីនាង។ បន្ទាប់​ពីបានឃើញការ​ចុះផ្សាយនៅលើ​ Account Facebook របស់ជនរង​គ្រោះឈ្មោះ​ ​ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយ​របស់សា​រព័ត៌មា​ន​ ជាច្រើននៅលើបណ្តាញ​សង្គម​​ ក្រុមការ​ងារប្រតិ​កម្មរហ័ស នៃស្នងកា​រដ្ឋានន​គរបាលរា​ជធានីភ្នំពេ​ញ​ បានសហកា​រជាមួយ​ប៉ុស្តិ៍នគ​របាលបឹង​កក់១​ ខណ្ឌ​ទួលគោក​​ បានធ្វើការស្រា​វ​ជ្រាវ​ និងទំនា​ក់ទំនង ទៅកាន់ជ​នរងគ្រោះ​ដើម្បីធ្វើការសា​កសួរប​ន្ថែម ទាក់ទង​ទៅនឹងករ​ណីហិង្សានេះ​​ ដោយស្ថាន​ភាពរង​របួសធ្ង​ន់ធ្វើឲ្យជនរ​ងគ្រោះ អស់កម្លាំ​ងខ្លាំង ដែលមិន​អាចចេញ​ពីផ្ទះទៅ​ដាក់ពាក្យ​បណ្តឹងបាន​​ គាត់​ក៏បានសំ​ណូមពរ​ឲ្យសមត្ថ​កិច្ចទៅជួ​យធ្វើពាក្យ​បណ្តឹងនៅផ្ទះ​របស់គា​ត់​។ ​ប៉ុស្តិ៍បា​នធ្វើពាក្យ​បណ្តឹងរួច​រាល់ហើយ​ ​និងបន្ត​ចាត់ការ​តាមនីតិវិធីច្បា​ប់ ។

​ ស្ត្រីស៊ិចស៊ីឡា​យវីដេអូ លក់ផលិតផលតា​មហ្វេសប៊ុក​ ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃ​មុខ ខ្លួ​នប្រាណយ៉ាងដំណាំ ​ដោយត្រូវបុរសជាសង្សារវាយធ្វើបា​បជាញឹក​ញយ មិនតិចជាង១៣០​ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សានេះ​ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកនាំគ្នា​រិះគន់លើជ​នបង្ក ដែលវាយធ្វើបាបស្ត្រី​ទន់ខ្សោយ។

នៅពេលថ្មីៗនេះនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដ៏គួរឲ្យស្អប់​ខ្ពើមមួយ​បានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិត​ផលដ៏ល្បី​ល្បាញនិង​ស៊ិចស៊ីម្នាក់តាម ONLINE ដោយបុរសជា​សង្សាររប​ស់នាងឈ្មោះ​ ទឹម សាវុធ កើតឆ្នាំ១៩៧៣តែងតែប្រើអំពើហឹង្សា​ដាក់លើរូ​បនាងជាញឹក​ញា​ប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិ​ងជ្រុង​គ្រែរហូត​បែកមុខ ​បែកមា​ត់ ហើមមុខ ហើមមាត់។

ក្នុង​វីដេអូខ្លីមួ​យរប​ស់កញ្ញាថៃ​ស្រីនាង​ជាមួយក្រុម​សកម្ម​ជនហ្វេស​ប៊ុក បានឲ្យ​ដឹងថា ​បុរសជា​សង្សាររ​បស់នាង តែងតែ​ប្រច័ណ្ឌ​ដាក់លើរូប​នាង ដូចមនុ​ស្សវិក​លចរឹតអ៊ីចឹង ហើយ​តែងតែវា​យធ្វើបាប​រូបនាង រហូត​ឥតត្រាប្រណី ហើយបា​នបោះបោក​កម្ទេចអីវ៉ាន់រ​បស់នាង ​និងបាន​ចាប់ក្បាលនាងបោក​នឹងជ្រុងគ្រែ ទះកំផ្លៀង ទាត់ធាក់លើរាង​កាយនាង​ រហូតបែកមុខ​បែកមាត់​ ហើមមុ​ខហើមមា​ត់ ប្រក​បដោយភា​ពឈឺចាប់​បំផុត។
មិន​តែប៉ុណ្ណោះ នៅក្នុង​អាខោនហ្វេ​សប៊ុករបស់កញ្ញាថៃស្រីនាង ក៏បានប​ង្ហោះដែរថា​ “លើកនេះទី 130 ហើយ ដែលអាថោកទាបនេះ​វៃខ្ញុំ ​ ស្អែកខ្ញុំ​និងឡាយ វីដេអូ ឲ្យសមត្ថកិច្ច ចាប់​ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអ​ត់ធ្មត់​ហើយ សូម​មេត្តាជួយ​ខ្ញុំផង៕ដោយ:កូឡាប

spot_img
×