Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ថា ៖ ខ្លួន​មាន​ប៊ូ​តុង​នុយក្លេអ៊ែ​រ ដែល​អាច​ចុច​ឲ្យ​បាញ់​បាន​គ្រប់ពេល​

spot_img

មេដឹកនាំ​ផ្តាចការ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយថា ៖ ខ្លួន​មាន​ប៉ូ​តុង​នុយក្លេអ៊ែរ​នៅលើ​តុ​របស់​គាត់ ដែល​អាច​ចុច​ឲ្យ​បាញ់​នុយក្លេអ៊ែរ​បាន​គ្រប់ពេលវេលា ដូច្នេះ អា​មេ​រិច​នឹង មិន​អាច​បង្កើត​សង្គ្រាម​បាន​នោះ​ទេ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្តិច​។​

​នៅ​ក្នុង​ការ​ថ្លែង​ក្នុង​ទូ​រទស្ស​ន៏ លោក​គីម និយាយថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​អា​ច​បាញ់​ដល់​ទឹកដី​អា​មេ​រិច​ទាំងមូល​។ មេដឹកនាំ​វ័យក្មេង​នេះ​បន្ថែម​ថា “​នេះ​គឺជា​ការពិត មិន មែ​ជាការ​គំរាម​នោះទេ​”​។​

​គីម ជុង​អ៊ុន​ក៏បាន​លើកឡើង​ថា គាត់​បើកចំហរ​សំរាប់​កិច្ចចរចារ​ជាមួយនឹង​ប្រទេស​កូរ៉េខាងត្បូង​។​

​សំ​រាប់​ឆ្នាំ ២០១៨​នេះ គីម ជុង​អ៊ុន​ថ្លែង​បញ្ជាក់ថា នឹង​ផ្តោ​សំខាន់​លើ​កម្មវិធី​នុយក្លេអ៊ែ​រ ហើយ​ប្រទេស​របស់​លោក​នឹង​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ឆ្លង​ទ្វីប ព្រមទាំង​ពន្លឿង ​ការដាក់ពង្រាយ​អាវុធ​ទាំងនោះ​។​

​លោក​ថ្លែង​ទៀតថា ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងជើង (​សព្វថ្ងៃ​កំពុង​ប្រឈម​ដាក់​គ្នា​យ៉ាងខ្លាំង​) អាច​នឹង​ធូរស្រាល​ឡើង​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​

“​ឆ្នាំ ២០១៨​គឺជា​ឆ្នាំ​ដ៏​សំខាន់​សំរាប់​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដោយ​ឆ្នាំនេះ​ជា​ខួប​លើក​ទី ៧០​នៃ​ការបង្កើត​កូរ៉េខាងជើង ចំនែក​កូរ៉េខាងត្បូង​វិញ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ ​ច​រដូវរងា​”​។​

​លោក​ថ្លែងបន្តថា លោក​នឹង​ពិចារណា​បញ្ជូន​គណប្រតិភូ​ទៅ​ចូលរួម​កីឡា​អូ​ឡា​ពិ​ច​ក្នុង​ខេត្ត Pyeongchang របស់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ខែ​កុម្ភៈ​។ ការ​ថ្លែង​បែប​នេះ​របស់​មេដឹកនាំ ​កូរ៉េខាងជើង ជា​កាយវិការ​ដែល​កូរ៉េខាងត្បូង​ចង់បាន​។​

​លោក គីម ថ្លែង​ដូច្នេះ​ថា “​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​នឹង​ក្លាយ​ជា​ឱកាស​សំរាប់​ការបង្ហាញ​ពី​ការរួបរួម​គ្នា​របស់​ប្រជាជន ហើយ​ពួក​យើង​សូម​ជូនពរឲ្យ កីឡា​ទាំងអស់​ទទួលបាន​ជោ​គ​ជ័យ​”​។​

“​មន្ត្រី​ពី​ប្រទេស​កូរ៉េ​ទាំង​ពីរ​នឹង​ជួបគ្នា ដើម្បី​ពិភាក្សា​លើ​បញ្ហា​ការចូលរួម​កីឡា​នេះ​”៕ សុភ័ក្ត្រ​

spot_img
×