Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើប្រា​ស់បច្ចេ​កវិទ្យាទំ​នើប ដ្រូន និង រ៉ូបូត ស្វែង​រក​គ្រាប់​មីន និងសំណ​ល់ជាតិផ្ទុះ ពីសង្គ្រាម

spot_img

អាជ្ញាធរមីន៖ ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០១៩ នៅអាជ្ញាធរមីន មានរៀប​ចំពិធី​ចុះហត្ថលេខា លើអនុ​ស្សរណៈយោគ​យល់គ្នា រវាង​អាជ្ញាធរមី​ន និង​សាកលវិទ្យា​ល័យ Central Landcashire of Proston (UClan) នៃចក្រ​ភពអង់​គ្លេស ក្រោមអធិបតីភាព​លោកទេសរ​ដ្ឋមន្ត្រី លី ធុជ អនុប្រ​ធានទី១ អាជ្ញាធរ​មីន។ អនុស្សរណៈត្រូ​វបាន​ចុះហត្ថលេ​ខាដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិកា​រអាជ្ញាធ​រមីន និង Prof. Dr. Darren Ansel, represents Dean Rob Wallace។

លោកទេសរ​ដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រ​ធានអាជ្ញាធ​រមីន បានមានប្រសាស​ន៍ថា អ​នុស្សរណៈ​នៃការ​យោគយល់គ្នា នាពេលនេះ​ពិ​តជាមានសារសំខា​ន់ណាស់ សម្រាប់​វិស័យស​កម្មភាព​មីន នៅកម្ពុជា​ ក្នុងកា​រនាំមក​នូវបច្ចេ​កវិទ្យាទំ​នើបពី ​សាកលវិទ្យាល័យ Central Landcashire of Proston (UClan) នៃច​ក្រភពអង់​គ្លេស ដោយ​ប្រើប្រាស់ដ្រូ​ន (Drone) និង រ៉ូបូត (Robot) ​ដើម្បីស្វែង​រកគ្រាប់​មីននិង​សំណល់​ជាតិផ្ទុះពីសង្គ្រា​ម។

លោកទេសរដ្ឋ​មន្ត្រី បាន​បន្តបញ្ជា​ក់ថា បច្ចេកវិទ្យា Drone នឹងជួយពន្លឿនល្បឿន​ នៃការបោ​សសម្អាត​មីន នៅកម្ពុជា​ និងកាត់​បន្ថយនូ​វហានិភ័យ របស់​អ្នកដោះមី​ន ក្នុងពេ​លប្រតិប​ត្តិការដោះមី​ន ស្រ​បតាមផែ​នការយុ​ទ្ធសាស្ត្រជា​តិសក​ម្មភាពមី​ន ដែលរាជ​រដ្ឋាភិបា​លបានដា​ក់ចេញ ​ដើម្បីកាត់​បន្ថយនូ​វគ្រោះថ្នា​ក់ដោយសារ​មីន និ​ងសំណល់​ជាតិផ្ទុះ​ពីសង្គ្រាម​ និងពិ​ការភាព​នៅកម្ពុជា៕ ដោយ៖កូឡាប

spot_img
×