Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ចុះ​MOU ជាមួយ​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់ របស់​ស្ថានទូត​អាមេរិក​

spot_img

​ភ្នំពេញ ៖ នគរបាលជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់ របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នៅ​ថ្ងៃទី​៩​កក្កដា​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុង​បរិវេណ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​អនុស្សរណៈ​ដើម្បី​ការពង្រឹង​កិច្ចការពារ​សន្តិសុខ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជាមួយនឹង​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់ របស់​ស្ថានទូត​អាមេរិក លោក Timithy Pittman ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មន្ត្រី​នានា​របស់​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នគរបាលជាតិ​កម្ពុជា និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ទាំង​មុន​និង​ក្រោយ​ការចុះ​អនុស្សរណៈ​កន្លងមក ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ជម្រុញ​រក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ ជា​បន្ត​ថែមទៀត ជាពិសេស​ការ​ផ្តល់ព័ត៌មាន​រវាង​គ្នា​តាមរយៈ Hotline ពាក់ព័ន្ធ​រាល់​ចំណុច​សង្ស័យ​នានា ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​បម្រើ​ផលប្រយោជន៍​នៃ​កិច្ចការពារ​សន្តិសុខ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×