Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​បំផ្លាញ​អនាគត​ក្រុមគ្រួសារ​អ្នក សមត្ថកិច្ច​ឃាត់ខ្លួន ជា​កម្មករសំណង់ ០៨​នាក់

spot_img

​កំពង់ស្ពឺ ​៖ ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ ឃាត់ខ្លួន​មុខសញា​ប្រើប្រាស់​និង​រក្សាទុក​សារធាតុ​ញៀន​ត្រូវបាន​ឃាត់ខ្លួន ជា​កម្មករសំណង់ ០៨​នាក់ បញ្ជូនមក​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​។​

មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រេី​ប្រាស់​និង​រក្សាទុក​សារធាតុ​ញៀន ត្ត្រូ​វ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ស្រាវជ្រាវ​ប​ង្ក្រា​បាន​នៅ​ចំណុច​ក្បែរ​ទីតាំង​ប​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ទន្លេ​ក​ន្ទិ​ល​(​រោង​ជាងសំណង់​)​ជនសង្ស័យ ០៨​នាក់ រួមមាន​ឈ្មោះ មឿ​ន ឆៃ​យុទ្ធ ប្រុស ២៣​ឆ្នាំ ភូមិ​ត្រពាំង​ជួន ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង មេខ្លោង ឈ្មោះ ឡុង ថុ​ន ប្រុស​២២​ឆ្នាំ នៅ​ភូមិ​ស្នួល​កោង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​កម្មក​រ​សំណង់ ឈ្មោះ ឈឺ​ន សុធា​រ៉ា ប្រុស ១៩​ឆ្នាំ ភូមិ​តា​មាស ឃុំ​គៀន​កែ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង កម្មករសំណង់ ឈ្មោះ ឡាយ លឹម​ហេង ប្រុស ២៤​ឆ្នាំ ភូមិ​ស្ដុំ​ប្រវឹក ឃុំ​ស្ដុំ​ប្រវឹក ស្រុក​រុក្ខ​គឺ​រី ខេត្តបាត់ដំបង កម្មករសំណង ឈ្មោះ សែម រ៉ា ប្រុស​៣៤​ឆ្នាំ ភូមិ​សំរោង ឃុំ​តា​ឡា​ច ស្រុក​ទ្រាំង ខេត្ត តាកែវ កម្មករសំណង់ ឈ្មោះ ម៉ៅ សុី​អូន ប្រុស​២១​ឆ្នាំ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រី ស្រុក​ថ្មគោល ខេត្តបាត់ដំបង កម្មករសំណង ឈ្មោះ រ៉េ​ន បូរី ប្រុស ៣២​ឆ្នាំ ភូមិ​លំពែង​ព្រៈ​រាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មេកា​សំណង់ និង​ឈ្មោះ មឿ​ន ប្រសាត ប្រុស ១៧​ឆ្នាំ ភូមិ​ទួល​តា​ឯក ឃុំ​ស្វាយប៉ោ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង កម្មករសំណង់​។​

​ក្នុង​កិច្ច​ប្រតិ​ប​ត្ដិ​ការ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយចំនួន​រួមមាន​ម៉ូតូ​០២​គ្រឿង ទូរស័ព្ទ ០៥​គ្រឿង ថ្នាំញៀន ០៣​កញ្ចប់​មធ្យម ដាវ ០២​ដេ​ី​ម និង​សម្ភារៈ​ប្រេី​ប្រាស់​មួយចំនួនទៀត​។

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង ដោយបាន​កិច្ចសហការ​ល្អ​ពី​កងកម្លាំង​យោធា​ដែល​នៅក្នុង​ទីតាំង​ខាង​លេី សមត្ថកិច្ច​បង្ក្រាប​ជាក់ស្ដែង​ទទួលបាន​លទ្ធផល​១០០% បច្ចុប្បន្ន​មុខសញា​ខាងលើ​ស្រុក​បាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ដ កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×