Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចូល​ហ្គាស​បិទ​មិន​ជិត​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ របួស​មនុស្ស​ចំនួន ​៤​នាក់​

spot_img

​កំពង់ត្រឡាច​ ៖ មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​ធុង​ហ្គាស មកពី​មានការ​ធ្វេសប្រហែស ពេល​បញ្ចូល​ហ្គាស​បិទ​មិន​ជិត​បណ្ដាល​ឲ្យ​ផ្ទុះ​ពី​កំប៉ុង​តូច និង​ឆេះ​រាល​ដល់​ធុង​ហ្គាស​ចំណុះ ១០​គីឡូ​។​

​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧ និង​៤០​នាទី បាន​កេី​ត​មាន​ករណី​ផ្ទុះ​ឆេះ​ហ្គាស​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ម៉ាត់ សឹម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ាត់ ភ័ស អាយុ​៥២ ឆ្នាំ ស្ថិតនៅ​ភូមិ​ច្រក រមៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​៤​នាក់ មានឈ្មោះ​៖ ១-​ម៉ាត់ សឹម ប្រុស អាយុ ៥៤​ឆ្នាំ របួសធ្ងន់ ២-​ម៉ាត់ អាមីន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ របួសធ្ងន់ ៣-​អៃ នី ភេទ​ស្រី អាយុ ១៥​ឆ្នាំ របួសធ្ងន់ (​ជនរងគ្រោះ​ទាំង ៣​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​លោកសង្ឃ ភ្នំពេញ​) ៤-​ពី​ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ របួសស្រាល (​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក និង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​)​។​

​នគរបាល​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​នេះ​មកពី​មានការ​ធ្វេសប្រហែស ពេល​បញ្ចូល​ហ្គាស​បិទ​មិន​ជិត​បណ្ដាល​ឲ្យ​ផ្ទុះ​ពី​កំប៉ុង​តូច និង​ឆេះ​រាល​ដល់​ធុង​ហ្គាស​ចំណុះ ១០​គីឡូ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×