Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ ​វិ​ល្លាម ឆេះដុំ​រឿង​កន្លែង​ហាត់ប្រាណ​មួយ​នៅប៉ោយប៉ែត ទទួល​តែ​លុយ​បាត អត់​ទទួល​លុយ​ខ្មែរ​

spot_img

​ប៉ោយប៉ែត ​៖ ក្នុង​បេសកម្ម​ចុះ​តាម​បណ្ដា​ខេត្ត​តាមដាន​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន និង​ពិនិត្យ​ពាក្យបណ្ដឹង​ពលរដ្ឋ នៅ​ថ្ងៃទី ៩ ខែកក្កដា​នេះ លោក វិ​ល្លាម បានធ្វើ​ដំណើរ​ទៅ​ខេត្ត សៀមរាប និង​ឆ្ពោះទៅប៉ោយប៉ែត ។​

​ហើយ​អ្វីដែល​ធ្វើ​ឲ្យ​លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោ​ក្ដ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផល់​យោបល់ ឆេះដុំ​នោះ​គឺ នៅ​ខេត្ត​នេះ​តែម្ដង ដែលជា​ខេត្ត​មួយ​ស្ថិតក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​បែរជា​កន្លែង​ហាត់ប្រាណ​មួយកន្លែង មិន​ទទួល​យកលុយ​រៀល​ខ្មែរ​ឡើយ គឺ​ទទួល​យកតែ​លុយ​បាត​ថៃ​ទៅវិញ​។​

​នេះ​បើតាម​លោក​វីល្លាម បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ បាន​ឲ្យ​ដឹងថា ៖ ទេី​ប​ជួប​ផ្ទាល់ ល្ងាច​មិញ (៩​កក្កដា​) ហាត់ប្រាណ នៅ​ក្លឹប​ហាត់ប្រាណ​មួយ​ឈ្មោះ Fino Fitness នា​ក្រុង​ប៉ោយប៉ែត សួរថា​ម្នាក់​ម៉ាន គេ​ថា ១៥០​បាត ! រក​អោយ​លុយ គេ​ថា​គេ​យកតែ​លុយ​បាត​ទេ គេ​ដេញ​អោយ​យេី​ង​យកលុយ​ទៅ​ដូរ​ទៅ ។​

​លោក ស្នើ​ឲ្យ អាជ្ញាធរ​រូតរះ​ចុះទៅ​ណែនាំ​ផង បេី​អ្នកណា​ស្អប់​ខ្ពេី​ម​លុយ​ខ្មែរ​ដល់​ម្លឹ​ង​អោយ​គាត់​វេច​កន្លែង​រកស៊ី​គាត់​ទៅរក​ស៊ី​នៅ​ថៃ​ចុះ លេី​អធិបតេយ្យភាព​របស់​ខ្មែរ បែរជា​អត់​ទទួល​លុយ​ខ្មែរ​។​

ករណីនេះ​ពលរដ្ឋ​បានដឹង​ទូទៅ តែ​មិនដឹងថា​អាជ្ញាធរ​បានដឹង​ឬ​អត់ ? ឬ​ធ្វេី​មិនដឹង ។ រឿង​បែប​ហ្នឹង​វា​មាន​យូរ​ហេី​យ ល្មម​ដុះក្អែល​ខ្លះទៅ​បេី​រឿង​ប៉ុណ្ណឹង​ធ្វេី​មិនបាន​មិនបាច់​កាន់តំណែង​ទេ​ចុះចេញ​អោយអស់​ទៅ អោយ​ពួក​ឈ្មួញ​នឹង​មកកាន់​តំណែង​ម្ដង​មក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×