Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ មាន​ជិត​២០​ម៉ឺន​នាក់​, តម្លៃ​តុ​អង្គុយ​១​ថ្លៃ​៤០​ដុល្លារ ទៅ​៥០​ដុល្លារ​

spot_img

​ព្រះសីហនុ​៖ ភ្ញៀវ​ទេសចរណ៍​ជាង​២០​ម៉ឺន​នាក់ នៅតែ​បន្ត​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ បើ​ទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ មាន​ការខ្វះខាត និង​មាន​ការ​ឡើងថ្លៃ​បន្តិ​ចក្តី នេះ​បើ​យោង​តាម​ការ​ផ្តល់​ព័ត៌មាន​បឋម​ពី​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ ប្រាប់​បណ្តាញ​ព័ត៌មាន កាលពី​ថ្ងៃអាទិត្យ ១៤​កើត ខែ​បុស្ស ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​គូសបញ្ជាក់ថា នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នា​ឆ្នាំ​នេះ យោង​តាម​កា​របាយការណ៍​បឋម​ចំនួន​ភ្ញៀវ​ទេសចរណ៍ នៅតែ​បន្ត​សម្រុក​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ គ្រា​ដែល​ភ្ញៀវ​មួយចំនួន​បាន​ធ្វើដំណើរ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត ដូចជា​ខេត្ត​សៀមរាប កំពត កែប ព្រះវិហារ​ជា​ដើម​។

​បើ​យោង​តាម​តួលេខ​បឋម​ដែល​មន្ទីរ​ទេសចរណ៍​បាន​ស្រង់​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល រយះពេល​៣​ថ្ងៃនេះ គឺ​មាន​ភ្ញៀវ​សរុប​ចំនួន​ជិត​២០​ម៉ឺន​នាក់ បើ​ប្រៀបធៀប ទៅ​នឹង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​២០១៦ ឈានចូល​២០១៧ គឺ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា ឬ អាច​ថយ​ចុះ​ប្រមាណ​៥ ភាគរយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ មិនទាន់​ជា​ផ្លូវ​ការណ៍​នៅ ឡើយ​ទេ រង់ចាំ​តួលេខ​ភ្ញៀវ​នៅ​ថ្ងៃទី​០១​មករា បន្ថែមទៀត ទើប​អាច​ដឹង​ពី​តួលេខ​ពិត​ព្រោះ​នៅ​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរណ៍ អាច​ដើរ​កម្សាន្ត​រហូតដល់​ថ្ងៃទី​០១,០២ មករា ដោយសារ​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​តែ​ជាង​២​ម៉ឺន​នាក់​តែប៉ុណ្ណោះ ទើបតែ​នៅ​ថ្ងៃទី​៣០ និង​៣១​នេះ​ទេ ភ្ញៀវ​ទេសចរណ៍​បាន​សម្រុក​មក​យ៉ាង​គំហ៊ុក ធ្វើឲ្យ​ស្ទះចរាចរណ៍​គ្រប់​ផ្លូវ​សំខាន់ៗ​។​

​ទាក់ទិន​ទៅ​នឹង​តម្លៃ​ម្ហូបអាហារ​ឆ្នាំនេះ ហាក់​ពុំ​មាន​ការ​ឡើងថ្លៃ​នោះទេ គ្រា​ដែល​ផ្ទះសំណាក់ សណ្ឋាការ ពុំ​មាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត ទើប​ធ្វើឲ្យ​តម្លៃ​មានការ​ឡើងថ្លៃ​កប់ព​ពក ពី​១៥​ដុល្លារ ឡើង​រហូត​៦០​ដុល្លារ​ក្នុង​មួយ​បន្ទប់ ឯ​តម្លៃ​តុ អង្គុយ​ក្នុង​១​តុ មាន​តម្លៃ​រហូត​៤០​ដុល្លារ​ទៅ​៥០​ដុល្លារ នេះ បើ​យោង​តាម​ការអះអាង​ពី​ភ្ញៀវ​ទេសចណ៍ ជាច្រើន​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​

​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ សុ​វត្តិភាព រយះពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​វរៈសេនីយ៍ឯ​កឌឹម សំបូរ ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​បាន​បញ្ញា​ក់ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​រយះពេល​៣​ថ្ងៃ​នេះ​សម្រាប​ខេត្ត​ព្រះសីហនុ ពុំមាន​បញ្ហា​អ្វី​នោះទេ គឺ​សន្តិសុខ សុវត្ថិភាព កម្លាំង​សមត្ថកិច្ច គ្រប់​ផែន គ្រប់ផ្នែក បាន​សហការណ៍​គ្នា​បាន​យ៉ាង​ល្អ ទៅ​តាម​គោលដៅ​សំខាន់ៗ​និង​សមត្ថកិច្ច​រៀងៗ​ខ្លួន​។​

​ដោយឡែក​ជុំវិញ​បញ្ហា​ករណី គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ដែរ ពុំ​មាន​អ្វី​គួរ​ឲ្យ​គាត់​សំគាល់​នោះទេ នេះ​បើ​យោង​តាម​ការបញ្ជាក់ ពី​លោក ឧត្តមសេនីយ៏ត្រី អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​សណ្តាប់​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ កត្តា​ដែល​ទទួល បាន​លទ្ឋផល​ល្អ​ទាំង​នេះ គឺ​មកពី​ការខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ពី​សមត្ថកិច្ច​គ្រប់​ផ្នែក​ជាពិសេស គឺ​បងប្អូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ មាន​ការយល់ដឹង​ខ្ពស់​អំពី​ច្បាប់​ចរាច​រណ៍ ប្រកបដោយ​ការយោគយល់​គ្នា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×