Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រឡំ​ថា​ គ្រូ​ក្បាច់គុណ​ល្បុក្កតោ​សម្ដែងសម្ញែង​ឫទ្ធិ​ចូលមកសណ្ឋិត​ លេង​អង្រែបុកគ្រឿង​បែកក្បាល​បុរស​ម្នាក់​ ដេរ​ច្រើន​ថ្នេរ​

spot_img

​ច្រឡំ​ថា ​គ្រូ​ក្បាច់គុណ​ល្បុក្កតោ​សម្ដែង​សម្ញែង​ឫទ្ធិ​ចូលមកសណ្ឋិត​លេង​អង្រែបុកគ្រឿង​បែកក្បាល​បុរស​ម្នាក់​ដេរ​ច្រេី​ន​ថ្នេរ​ត្រូវបាន​នគរបាល​ស្រុក​សំ​រោងទង​ធ្វេី​ការឃាត់ខ្លួន ។​

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំបូរ​បាន​ធ្វេី​ការឃាត់ខ្លួន​ឈ្មោះ សឿន គ្រី ភេទ​ប្រុស អាយុ ៥១​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ដោយបាន​ប្រេី​ហិង្សា យក​អង្រែបុកគ្រឿង​ឈើ វាយ​ទៅលើ​ឈ្មោះ នួន ផា ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្តាលអោយ​បែកក្បាល​របួសធ្ងន់ ដោយសារ​ទំនាស់​ពាក្យសម្តី​បន្ដិចបន្ដួច កាលពី​វេលា​ម៉ោង ៧និង៣០​នាទី នៅ​ចំណុច​តូប​លក់​ឥ​វ៉ាន់​ក្នុងភូមិ​។

​ក្រោយ​ទទួលបាន​បណ្ដឹង​ពី​ក្រុម​ជនរងគ្រោះ​នគរ​បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ដេី​ម្បី​សាកសួរ​បំពេញ​នីតិវិធី ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ថា​ខ្លូន​ពិតជា​បាន​វាយ​អង្រែបុកគ្រឿង​វាយ​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារតែ​ជនរងគ្រោះ​ឌឺដង​អោយ​ខ្លួន​រឿង​ផ្ទាល់ខ្លួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កំលាំង​នគរបាល​ស្រុក​បាន​បញ្ជូនមក​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

” លេង​ច្រេី​ន ចំរើន​រឿង ជេី​ង​ខ្លាំង​ជាប់គុក អ្នកខ្សោយ​ចូល​ពេទ្យ “​

spot_img
×