Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន យុវជន​៤​នាក់ មាន​ម្នាក់​ឈ្មោះ​គង់ រ៉ៃ​យ៉ា​ ​ដែល​ញុះញង់​បង្កចលាចល យក​គោលការណ៍​របស់​បណ្ឌិត​កែម ​ឡី​ មក​អនុវត្តន៍​

spot_img

​ភ្នំពេញ​៖ យុវជន​៤​នាក់ ដើរ​ប្រកាស​ខ្លួនឯង​ថា អនុវត្តតាម​គោលការណ៍ របស់លោក​បណ្ឌិត​កែម ឡី ដែល​បាន​គេ​ធ្វើឃាត​ស្លាប់​ហើយ​នោះ ដែល​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​បង្កចលាចល​នៅក្នុង​សង្គម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនយកទៅ​សួរនាំនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ​ក្នុង​ចំណោម​​យុវជន​៤​រូបនោះ មាន​ប្រុស​២​នាក់ និង​ស្រី​២​នាក់ ដែល​ក្នុងនោះ​មាន​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ដែល​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ផងដែរ នោះ​គឺ យុវជន គង់ រ៉ៃ​យ៉ា​។​

​សមត្ថកិច្ច​មិនទាន់​បង្ហើប​អំពី​ព័ត៌មាន​លម្អិត​នៃ​ការចាប់ខ្លួន យុវជន​ខាងលើនេះ​នៅឡើយ​ទេ ខណៈពេល​នេះ កំពុង​សាកសួរ​យក​ចម្លើយ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×