Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកេន​យ៉ា​៖ ឡានក្រុង​បុក​គ្នា​ជាមួយ​ឡាន​កុងតឺណឺ ផ្តាច់​ជីវិត​មនុស្ស ៣០​នាក់​

spot_img

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣០​នាក់ បាន​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ទៀត​រងរបួស នៅពេល​ឡានក្រុង​បុក​គ្នា​ពេញទំហឹង​ជាមួយនឹង​ឡាន​កុងតឺណឺ ក្នុង​ប្រទេសកេន​យ៉ា​។ នេះ​បើ​តាម​ការប្រកាស​របស់​ប្រធានាធិបតី​របស់​ប្រទេស​នេះ​។​

​ការបុក​គ្នា​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​តំបន់ Migaa ក្បែរ​ទីក្រុង Molo​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ លោក​ប្រធានាធិបតី Uhuru Kenyatta បាន​សំដែង​ការរំលែក​ទុក្ខ​ទៅ​ដល់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៏​នោះ​។​

​រហូតមកដល់​ពេលនេះ សាកសព​ទើបតែ ៨​នាក់ ត្រូវបាន​គេ​យកចេញ​ពី​រថយន្តក្រុង ដែល​រង​ការ​កំពិត​ចូល​គ្នា​យ៉ាងខ្លាំង ព្រមទាំង​សាកសព​របស់​អ្នកបើក​រថយន្ត​កុងតឺណឺ​ផងដែរ​។​

​ប្រធានាធិបតី បាន​ស្នើ​ឲ្យ​អ្នកបើកបរ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ពេល​កំពុង​បើកបរ​នៅ លើ​ដងផ្លូវ ក្នុង​ឡុង​ពេល​ថ្ងៃ​បុណ្យ​៕ សុភ័ក្ត្រ​

spot_img
×