Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួ​នជនជា​តិចិន៣​នាក់ នាំលុ​យ​៩​០ម៉ឺន​ដុល្លា​រចូលក​ម្ពុជា ដោ​យខុសច្បា​ប់

spot_img

ភ្នំពេញ ៖ ក​ម្លាំង​​ការិយា​​​ល័យគយ​​ប្រចាំ​​ព្រលាន​​យន្ដ​ហោះ​អន្ដ​រជាតិភ្នំ​ពេញ សហការ​ជាមួ​យ​កម្លាំ​ង​នគ​របាល​​អន្ដោប្រវេ​សន៍ ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​​ភ្នំពេញ បាន​ចាប់​ខ្លួ​ន​ជន​ជាតិ​​ចិន​​៣នាក់ ក្រោយ​នាំលុយ​ចូ​លមក​​ប្រទេស​​កម្ពុជាចំ​នួន​៩​០ម៉ឺន​ដុល្លារ ដោ​យ​គ្មា​នប្រភព​​ច្បាស់​​លាស់ នៅល្ងាច​ថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០១៩។

បើតាមមន្ដ្រី​ការិយាល័​យគយព្រ​លានយន្ដហោះ​​អន្ដរជា​តិ​ភ្នំ​ពេញ បាន​ប្រាប់​បណ្ដាញ​​ព័ត៌មា​ន​ក្នុង​ស្រុក ថា ជនជាតិចិនដែល​សមត្ថកិ​ច្ចចាប់​ខ្លួននោះ ​រួមមាន ទី១៖ឈ្មោះ ​Huang Canming អាយុ​​២៧ឆ្នាំ ​និង​ទី២៖​ឈ្មោះ Yang Yongwei អាយុ​២៦ឆ្នាំ។ ពួកគេទាំ​ង២នាក់ បានធ្វើដំណើ​រចេញពី​ទីក្រុងហុ​ងកុង ប្រទេស​ចិន មកប្រ​ទេសក​ម្ពុជា តាម​ច្រកអាកា​សយានដ្ឋា​នអន្ដរ​ជាតិភ្នំពេ​ញ តាម​ជើង​យន្ដ​​ហោះ​លេខ LQ971 និង​ទី៣៖​ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នក​មក​​ចាំទទួល​​នៅ​​ភ្នំពេញ​។

ក្រោយ​ធ្វើការ​​ត្រួតពិនិត្យ និង​បានរក​ឃើញ ក្រដាសប្រាក់ដែលជន​សង្ស័យ​ ដាក់​ក្នុង​​កាបូប​​យួរដៃ​​ចំនួន​៣ ដែល​មាន​ទឹក​ប្រា​ក់​សរុ​ប ៩០០០០​០ដុល្លារ ដោយ​អ្នក​ដំណើរ​​មិន​បា​ន​ប្រកា​ស​ជូ​នដំណឹង​​ដល់​ម​ន្ដ្រីគយ​ និងរដ្ឋាករ លើ​លិខិតរាយ​ការណ៍​​គយ។ ការនាំ​ចូល​ក្រដាស​ប្រា​ក់​ទាំង​​នេះមាន​​ចំនួន​ច្រើន មិន​មាន​​ប្រភព​​ច្បាស់​​លាស់ និងមិន​បង្ហាញ​​ពីគោល​​ដៅច្បា​ស់​លាស់​​របស់​​ប្រាក់ ​ទើប​ការិយាល័យ​ត្រួ​តពិនិ​ត្យ​គ​យអាកាស​​យានដ្ឋា​ន​អ​ន្ដរជាតិ​​ភ្នំពេញ បាន​សម្រេច​​ឃាត់​​ខ្លួន​តែ​ម្ដង៕ ដោយ៖កូឡាប

spot_img
×