Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​រខណ្ឌ៧​មករា ​បងបង្រ្កាប​ទីតាំងអ៊ិ​នធឺណិត​ មាន​បង្កប់​​ល្បែងស៊ីស​ង​៤​​ទីតាំង​

spot_img

​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​​ខណ្ឌ​​៧​មករា ​ដឹកនាំ​ដោយ​លោក ហៀក ចាន់​លាង អភិបាលរងខ​ណ្ឌ​៧​​មករា តំណាង លោក លីម សុភា អភិបាល នៃ​គណៈ​អភិ​បាលខណ្ឌ​​៧​មករា បាន​ដឹ​កនាំ​ក​ម្លាំង​គ​ណៈកម្មកា​រ​ច​ម្រុះ​ចុះ​ត្រួ​តពិនិត្យទីតាំង​ផ្តល់សេវា​កម្សាន្តអ៊ិ​នធឺណិ​​ត ដែលមាន​លក្ខណៈ​​ជា​​ល្បែងស៊ី​សង ក្នុង​មូលដ្ឋាន​ខណ្ឌ​​៧​​មករា កាលពីរសៀលថ្ងៃ​ទី៩កក្កដា។

ក្នុងនោះ​កម្លាំង​​បាន​ចុះ​​ធ្វើការ​​ត្រួតពិ​និត្យបាន​​ចំនួន ៤ ទីតាំង​​ដូចខា​ងក្រោម ៖ ទី​១-​នៅ​​ចំណុច​ផ្ទះ​​លេខ 32+33E0 ផ្លូវ​១៦៤ យីហោ 28B W​ifi ​អ៊ិន​ធឺ​ណិ​ត ត្រួត​ពិនិត្យ​​ឃើញថា​ មាន​បង្កប់​ល្បែង​ស៊ីសង​ សម្ភារៈ​​ត្រូវ​​ដកហូត​​រួមមាន ៖ -​កំ​ព្យូ​ទ័​​រ​ចំនួ​ន​១២​​គ្រឿង​​, ម៉ាស៊ីន​​ព្រី​ន​​ក្រដាស​​ភ្នាល់​​បាល់​ចំនួន ៥​គ្រឿង យកមក​​រក្សា​ទុក​​នៅ​សា​លាខណ្ឌ​ ។​ ទី​២-​នៅ​ផ្ទះ​លេ​ខ 5E0 យីហោ បេស​ណេ​​ត ផ្លូវ​១៦៤ ភូមិ​៣ សង្កាត់​​អូរឫ​ស្សី​៣ បាន​បិទទ្វារ ។​ ទី​៣-​ផ្ទះ​លេខ 6E0-E1 ផ្លូវ​​លេខ​​១៦៤ ភូមិ​៦ មាន​ស​ម្ភារៈ​ចំ​នួន​១​៥​ទូ ។​ ទី​៤-​ផ្ទះ​លេខ 98E0 ផ្លូវ​លេខ​​១០៧ ក្នុង​សង្កា​ត់​អូរ​ឫស្សី​៤ ដែលមាន​សម្ភារៈ​​ដកហូ​ត -​កំ​ព្យូ​​ទ័​រ​ចំនួន ១២ គ្រឿង​, ទូរទស្សន៍​​ចំនួន​ ៤​​គ្រឿង​, ម៉ាស៊ី​ន​ព្រី​​ន​វិក្ក​​យ​បត្រ ចំនួ​ន​២​គ្រឿ​ង​, ម៉ាស៊ីន​ភ្លើង​១​​គ្រឿង​​, តុ ២ កៅអី​១១ យកមក​រ​ក្សាទុក​​នៅ​​នៅ​សាលាខ​ណ្ឌ ៕​ដោយ៖កូឡាប

spot_img
×